ព័ត៌មានជាតិ
ចាំទេថ្ងៃនេះ មួយឆ្នាំមុន ទីក្រុងភ្នំពេញស្ងប់ស្ងាត់ ពលរដ្ឋភ័យខ្លាចកូវីដ មិនហ៊ានចេញពីផ្ទះ
ថ្អៃនេះត្រូវថ្ងៃ ២៧ មករា មួយឆ្នាំពេញ ដែលកម្ពុជាប្រកាសរកឃើញករណីផ្ទុះកូវីដដំបូងនៅខេត្តព្រះសីហនុ។
ថ្ងៃ ២៧ មករា ឆ្នាំ២០២០ អំឡុងពេលចូលឆ្នាំចិន ជាពេលវេលាឈប់សម្រាកផងនោះ មានការប្រកាសករណីផ្ទុះកូវីដលើបុរសចិននៅខេត្តព្រះសីហនុ។ ដំណឹងដ៏ភ្ញាក់ផ្អើលជាករណីឆ្លងលើកដំបូងអ្នកកើតជំងឺមរណៈមានប្រភពពីទីក្រុងអ៊ូហានប្រទេសចិន។
រូបភាពនៃការចម្លងយ៉ាងលឿន មានអ្នកស្លាប់យ៉ាងច្រើនគួរឲ្យសង្វេគនៅតាមមន្ទីរពេទ្យ បានបង្កភាពវឹកវរក្នុងអារម្មណ៍ស្មារតីប្រជាជនក្នុងទីក្រុងភ្នំពេញ។ ពលរដ្ឋចាប់ផ្តើមភ័យខ្លាច នាំគ្នាសម្រុកទៅទិញម៉ាស ទិញអាកុល រហូតដល់ដាច់ស្តុក។ ម៉ាសដែលធ្លាប់លក់ត្រឹម ២ ដុល្លារ ឡើងគុណជា ១០ ជា ២០ ផ្គត់ផ្គង់មិនគ្រប់ទៀត។
រាជធានីភ្នំពេញ ដែលធ្លាប់តែអ៊ូអរប្រែជាស្ងប់ស្ងាត់ ដងផ្លូវក៏មិនសូវមមាញឹកដូចមុន។ ពលរដ្ឋភ័យខ្លាចរៀងៗខ្លួន មិនសូវមានការជប់លៀង ឬជួបជុំ។ តាមផ្ទះមានការដាក់អាកុលបាញ់ សម្រាប់អ្នកចេញចូលបង្ការការឆ្លងដល់សមាជិកគ្រួសារ។
រដ្ឋាភិបាលបានសម្រេចបិទជើងហោះហើរពីទីក្រុងអ៊ូហ៊ាន ជាកន្លែងផ្ទុះជំងឺនេះលើកដំបូង។ ជំងឺដែលឆ្លងតាមផ្លូវដកដង្ហើមនេះ បានឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរ ធ្វើឲ្យប្រទេសជាច្រើនសម្រេចបិទជើងហោះហើរ ឬរិតបន្តឹងការធ្វើដំណើរ ដោយបារម្ភការឆ្លងចូលប្រទេស។
ការផ្ទុះឆ្លងមិនថមថយ រដ្ឋាភិបាលបានបិទសាលារៀនមួយរយៈ ហើយណែនាំរាល់កម្មវិធីផ្សេងៗត្រូវបានបិទបណ្តោះអាសន្ន ដើម្បីបង្ការការចម្លងចូលសហគមន៍។ ការឆ្លើយតបយ៉ាងទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ធ្វើឲ្យកម្ពុជាមានអត្រាអ្នកឆ្លងទាបបំផុត។
កម្ពុជាត្រូវបានវាយតម្លៃលើសមត្ថភាពខ្ពស់ដែលអាចគ្រប់គ្រងស្ថានភាពនៃវិបត្តិជំងឺកូវីដ ១៩ និងផលប៉ះពាល់ពីជំងឺនេះក្នុងចំណាត់ថ្នាក់ល្អជាងគេក្នុងចំណោមប្រទេសជាច្រើនលើពិភពលោក។
យ៉ាងណាការផ្ទុះព្រឹត្តិការណ៍ពីរបានបង្កការបារម្ភជាថ្មី ក្រោយពេលកម្ពុជាជោគជ័យលើការទប់ស្កាត់ការចម្លងជំងឺនេះជិតមួយឆ្នាំ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រីនៅកម្ពុជា ក្រោយមកត្រូវបានប្រកាសមានវិជ្ជមានកូវីដ ១៩។ អ្នកប៉ះពាល់ជាង ១០០០ នាក់ ត្រូវបានធ្វើតេស្តនិងដាក់ឲ្យនៅដាច់ដោយឡែក។ សាលារៀនទូទាំងប្រទេសត្រូវបិទជាថ្មី កម្មវិធីសង្គមប្រពៃណី រួមទាំងពិធីរៀបអាពាហ៍ពិពាហ៍ ត្រូវបានផ្អាកបណ្តោះអាសន្ន។
ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ជាករណីផ្ទុះឆ្លងចូលសហគមន៍ជាលើកដំបូង ពាក់ព័ន្ធស្រ្តីជាភរិយាមន្រ្តីជាន់ខ្ពស់ម្នាក់។ មានអ្នកឆ្លងជាង ៤០ នាក់ និងមនុស្សរាប់ពាន់នាក់ ត្រូវបានយកវត្ថុសំណាកទៅធ្វើតេស្តនិងធ្វើចត្តាឡីស័ក។
ខណៈចិនរងការរិះគន់ជាអ្នកដើមទីនៃការបង្កើតជំងឺរាតត្បាតនេះ មេដឹកនាំកម្ពុជាបានបង្ហាញសាមគ្គីភាពក្នុងគ្រាលំបាកជាមួយចិន ដោយបានធ្វើដំណើរទស្សនកិច្ចទៅទីក្រុងប៉េកាំង ដោយគ្មានការគ្រោងទុក។ សម្តេចតេជោជាមេដឹកនាំពិភពលោកដំបូងគេ ដែលទៅទស្សនកិច្ចប្រទេសចិន ក្នុងពេលចិនកំពុងផ្ទុះដែលឆ្លងតាមផ្លូវដង្ហើមនេះយ៉ាងពេញបន្ទុក រហូតមានការបិទទីក្រុងមួយចំនួន។ ក្នុងដំណើរទស្សនកិច្ច សម្តេចក៏ស្នើមិត្តចិន យកចិត្តទុកដាក់ដល់និស្សិតកម្ពុជាដែលស្នាក់នៅសិក្សានៅទីក្រុងអ៊ូហាន ជាកន្លែងផ្ទុះជំងឺកូវីដ។
ក្នុងស្មារតីជាមនុស្សជាតិដូចគ្នា ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យនាវា Ms Westerdam ដែលតែលតោលកណ្តាលសមុទ្រប្រទេសជាច្រើនបដិសេធ ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដោយរៀបចំធ្វើពិធីទទួលយ៉ាងកក់ក្តៅ។ ប្រធានអង្គការសុខភាពពិភពលោក លោក Tedro Adhanom Ghebreyesus បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា សម្រាប់កាយវិការប្រកបដោយមនុស្សធម៌ក្នុងជួយអ្នកដំណើរឲ្យមានសុវត្ថិភាព។
តាំងពីការប្រកាសរកឃើញអ្នកជំងឺដំបូង គិតមកដល់ថ្ងៃ ២៧ មករា ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ៤៦០ នាក់ និងមានអ្នកជាសះស្បើយ ៤២៣ នាក់ និងមិនទាន់មានអ្នកស្លាប់ទេ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ម៉ោង ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
កូនស្រីអតីតកីឡាករបាល់ទាត់ Franck បង្ហោះរូបស្រាត ផ្គើននឹងការព្រមានឪពុក