ព័ត៌មានជាតិ
លោកប៉ែន បូណា ៖ តម្លៃវិជ្ជាជីវៈសារព័ត៌មានលោកខាងលិចធ្លាក់ចុះដល់បាតដី?
លោកប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មានតាមរយៈបណ្ដាញសង្គមហ្វេសបុកបានលើកឡើងថា “កាលពីមុន យើងខំឲ្យតម្លៃវិជ្ជាជីវៈសារព័ត៌មានមកពីលោកខាងលិច ហើយភាគច្រើនយើងរៀនពីសាលាកាសែតលោកសេរីដោយគិតថា ពួកគេមានចំណុចល្អច្រើនដែលអាចយកមកកែលម្អគុណភាពវិជ្ជាជីវៈសារព័ត៌មានក្នុងស្រុក។
ប៉ុន្តែ ចុងក្រោយនេះ សារព័ត៌មានមកពីប្រទេសបិតាប្រជាធិបតេយ្យមួយចំនួន ស្រាប់តែបង្ហាញស្តង់ដារកម្រិតទាបក្រោមសូន្យដោយគ្មានតម្លៃវិជ្ជាជីវៈសូម្បីប៉ុនសរសៃសក់។
– មនុស្សម្នាក់អង្គុយនិយាយតែម្នាក់ឯងរាប់ម៉ោង ដោយគ្មានអ្នករាយការណ៍ព័ត៌មាន។
– មនុស្សតែម្នាក់ជា MC ផង ជាអ្នករាយការណ៍ព័ត៌មានផង។
-និយាយពាក្យអ្វីក៏ទៅរួចសូម្បីភាសាឬពាក្យគុណនាមខ្លះដែលវិជ្ជាជីវៈហាមក៏ពួកគេប្រើយ៉ាងពេញមាត់ដោយមិនញញើត។
– និយាយតាមអារម្មណ៍ តាមកំហឹង ប្រកបដោយចិត្តមុសា ទោសៈ និងអគតិ ដែលវិជ្ជាជីវៈហាមប្រាម។
– ចង់ចោទនរណា បំពានលើនរណាស្រេចតែចិត្តដោយគ្មានប្រភព គ្មានភស្តុតាងអ្វីទាំងអស់ក្រៅពីមាត់ខ្លួនឯងថាដោយការបូកផ្សំច្បោលៗ។
– អត្ថបទមួយទាំងមូលយ៉ាងវែងអន្លាយ ដែលមានសុទ្ធតែប្រភពអនាមិកក៏ចេះតែផ្សាយទៅរួច។
– ប្រើប្រាស់សម្រង់សម្តីដែលគេមិនអាចយល់បានថាជាអ្វីឲ្យពិតប្រាកដផងនោះមកធ្វើជាល្បោយដើម្បីចោទប្រកាន់បង្ខូចអ្នកដទៃ។
– យកមនុស្សដែលគេស្គាល់ពេញស្រុកថាមានប្រវត្តិមិនល្អទៅធ្វើជាវាគ្មិនប្រចាំដើម្បីឲ្យវាយប្រហារលើរាជរដ្ឋាភិបាលដោយគ្មានសង្ស័យសូម្បីតែបន្តិច។
– បញ្ហាដែលសូម្បីតែប្រទេសខ្លួនឯងកំពុងរស់នៅក៏មិនអាចលុបបំបាត់ ឬ ទប់ស្កាត់បានផង និងកំពុងកើតមានពេញបន្ទុក បែរជាមកចោទកម្ពុជាដែលជាប្រទេសតូចមួយសោះថា ជាប្រទេសកើតមានបញ្ហានោះលើសគេឯងទៅវិញ។
បើសារព័ត៌មានប្រភេទនេះកើតនៅក្នុងប្រទេសតូចតាចដែលមិនសូវរីកចម្រើនប្រហែលជាមិនចម្លែកទេ ប៉ុន្តែវាបានកើតក្នុងមហាប្រទេសដែលតាំងខ្លួនជាគ្រូនៃសេរីភាពសារព័ត៌មាន?
តើនេះជាការបន្ទាបបន្ថោកវិជ្ជាជីវៈសារព័ត៌មានលោកខាងលិចពីសំណាក់សារព័ត៌មានមួយចំនួន ឬក៏ស្តង់ដារសារព័ត៌មានលោកខាងលិចពិតជាធ្លាក់ចុះដល់បាតដីបែបនេះមែន?
ប្រសិនបើប្រទេសលោកខាងលិចពិតជាគាំទ្រសារព័ត៌មានបែបនេះមែន ពួកគេគួរបិទសាលាកាសែតចោលឲ្យអស់ទៅ ព្រោះគ្មាននរណាចង់ទៅរៀនពីគំរូសារព័ត៌មានបែបនេះទេ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់