ព័ត៌មានជាតិ
បុរសម្នាក់បើករម៉កដើរលក់កូនឈើពីខេត្តមួយទៅខេត្តមួយ រាប់ខែទើបបានជួបមុខគ្រួសារម្តង
បុរសឈ្មោះ ណាល់ រស់នៅស្រុកពារាំង ខេត្តព្រៃវែង មានមុខរបរបើករម៉កម៉ូតូដឹកកូនឈើលក់តាមបណ្តាខេត្តនានា។ ក្នុងរម៉ករបស់គាត់មានកូនឈើច្រើនប្រភេទដូចជា ដូង ស្វាយ ខ្នុរ ល្មុតជាដើម។ ចំណែកតម្លៃវិញ អាស្រ័យទៅតាមប្រភេទកូនឈើ។ ដូចជាដើមដូង មានច្រើនប្រភេទតម្លៃចាប់ពី ១២ ០០០ រៀលទៅ ១៥ ០០០ រៀល ដើមខ្នុរតម្លៃ ១២ ០០០ រៀល។

ក្នុងវ័យជាង ៤០ ឆ្នាំ បុរសរូបនេះបានឲ្យដឹងថា លោកត្រូវធ្វើដំណើរពីខេត្តមួយទៅខេត្តមួយដើរលក់រហូត យប់កន្លែងណាសម្រាកកន្លែងហ្នឹង។
នៅពេលកម្ពុជាថ្មីបានជួបសម្ភាសន៍ ខណៈកំពុងដឹកកូនឈើមកលក់ដល់ខេត្តក្រចេះ បុរសរូបនេះប្រាប់ថានៅប៉ុន្មានថ្ងៃទៀតគាត់នឹងចេញទៅខេត្តស្ទឹងត្រែងបន្តទៀត។
បើតាមបុរសរូបនេះ ការដឹកកូនឈើដើរលក់ត្រាច់ចររាល់ថ្ងៃ ដាច់តាមរដូវជាពិសេសនៅរដូវវស្សា តែក៏មិនមានអ្នកទិញក្នុងចំនួនច្រើនដែរ។ ពលរដ្ឋទិញមួយៗយកទៅដាំនៅក្នុងភូមិសម្រាប់ជាឈើហូបផ្លែ និងទុកលំអផ្ទះ។


លោកណាល់ ប្រាប់ថា មុខរបរគាត់នេះត្រូវចំណាយពេលរាប់ខែទើបអាចជួបគ្រួសារម្តងៗ។ ពេលខ្លះបានឆាប់ទៅផ្ទះនៅពេលដាច់ខ្លាំង។
ចំពោះកូនឈើទាំងអស់ដែលលោកដឹកលក់ ត្រូវកក់ប្រាក់ខ្លះទៅម្ចាស់ស្តង់ និងពេលលក់អស់ទើបឲ្យបន្តទៀត។
ជាចុងក្រោយបុរសរូបនេះនិយាយទាំងទឹកមុខស្រពោនព្រោះលក់មិនសូវចំណេញ។ តែយ៉ាងណាលោកនៅតែអះអាងថានៅតែបន្តមុខរបរនេះទៅមុខដើម្បីបានចំណូលផ្គត់ផ្គង់គ្រួសារ៕
អត្ថបទ៖ លី រតនា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ