ព័ត៌មានជាតិ
ក្រសួងវប្បធម៌ចុះអនុស្សារណៈ ជាមួយសមាគមឧស្សាហកម្មកម្ពុជា-ចិន ផ្សព្វផ្សាយវប្បធម៌ខ្មែរ
ការចុះអនុស្សរណៈរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសហគមន៍ជំរុញឧស្សាហកម្មកម្ពុជា-ចិន នឹងជួយពង្រឹងបន្ថែមទៀត នូវប្រសិទ្ធភាពនៃការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែមានភាពទូលំទូលាយទៅកាន់ពិភពលោក។

នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងសមាគមជំរុញឧស្សាហកម្ម កម្ពុជា-ចិន នៅក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតបន្ថែមទៀតរវាងដៃគូររដ្ឋនិងឯកជន។
ការចុះអនុស្សរណៈកម្ពុជា-ចិន មួយនេះ នឹងជួយពង្រឹងការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ តាមរយៈការបង្កើតព្រឹត្តិការណ៍សិល្បៈ ការរៀបចំតាំងពិព័រណ៍គំនូរវិចិត្រកម្ម ការរៀបចំសិក្ខាសាលា ដើម្បីចែករំលែកបទពិសោធន៍ ជំរុញការអភិវឌ្ឍសិល្បៈវប្បធម៌ ដើម្បីឲ្យស្របតាមបរិបទឧស្សាហកម្មទេសចរណ៍ វប្បធម៌ និងការបង្កើតថ្មី។


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ