ព័ត៌មានជាតិ
“តោះជជែកគ្នា” ជាយុទ្ធនាការ ដើម្បីដឹងពីល្បិចជនលួងលោមកុមារលើអនឡាញ
អង្គការយូនីសេហ្វកម្ពុជា សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងធ្វើយុទ្ធនាការដើម្បីកាត់បន្ថយចំនួនកុមារដែលទទួលរងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមអនឡាញ។ នេះបើតាមការឲ្យដឹងរបស់ UNICEF កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
តាមរយៈយុទ្ធនាការដែលមានលក្ខណៈអន្តរកម្ម និងច្នៃប្រឌិត ដើម្បីឆ្លើយតបចំពោះល្បិចកល “លួងលោម” កុមារ លើអនឡាញ អង្គការយូនីសេហ្វកម្ពុជា បានធ្វើយុទ្ធនាការមួយនេះតាមប្រព័ន្ធឌីជីថលដែលមានឈ្មោះថា “តោះជជែកគ្នា (Let’s Chat)” ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ២០២៣ ដើម្បីកាត់ន្ថយហានិភ័យដែលក្មេងជំទង់នៅកម្ពុជាជួបប្រទះ បង្កដោយជនប្រព្រឹត្តអំពើកេងប្រវ័ញ្ចលើអនឡាញ។
យុទ្ធនាការ “តោះជជែកគ្នា” មានគោលបំណងជួយឲ្យក្មេងជំទង់យល់ដឹងពីល្បិចរបស់ជនទាំងនេះ ក៏ដូចជាជួយឲ្យខ្លួនឯង ចេះកំណត់ដឹង និងយល់ពីអ្វីដែលត្រូវធ្វើ ប្រសិនបើខ្លួន ឬមិត្តភក្តិ ក្លាយជាមុខសញ្ញារបស់ជនដែលលួងលោមល្បួងកុមារលើអនឡាញ និងអាចធ្វើការសម្រេចចិត្តប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យសម្រាប់ខ្លួនឯងផង និងសម្រាប់ក្មេងជំទង់ និងកុមារដទៃទៀតផង។
នៅក្នុងយុទ្ធនាការតាមបណ្តាញទំនាក់ទំនងសង្គមនេះ នឹងមានការបង្ហាញពីមិត្តជិតស្និទ្ធមួយក្រុមដែលមានគ្នា ៤នាក់ ប្រើប្រាស់បណ្តាញសង្គម សម្រាប់ធ្វើសកម្មភាពផ្សេងៗនៅក្នុងជីវិត ទាក់ទងនឹងមនុស្សជាមួយខ្លួនស្រលាញ់ និងទំនាក់ទំនងតាមអនឡាញដទៃទៀត។ រឿងរ៉ាវទាំងនេះត្រូវបានបង្ហាញក្នុងទម្រង់ជាវីដេអូភាគខ្លីៗ បែបជាការ “សន្ទនា” ដោយវីដេអូនីមួយៗផ្តោតលើសេណារីយ៉ូមួយ។ អមជាមួយវីដេអូទាំងនេះ ក៏មានការបង្ហោះពីព័ត៌មានផ្សព្វផ្សាយ និងសកម្មភាពដែលអាចអនុវត្តជាជំហានៗ ដូចជាព័ត៌មានសម្រាប់ទាក់ទងទៅកាន់បណ្តាញទូរសព្ទជំនួយកុមារកម្ពុជា ដែលអាចហៅចូលដោយមិនគិតថ្លៃ (+៨៥៥ ៩២ ៣១១ ៥១១) ជាដើម។
គួរជម្រាបថា ជនប្រព្រឹត្តអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើអនឡាញក្នុងទម្រង់មួយ ដែលគេហៅថា “ការលួងលោម” ជារឿយៗតែងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងកម្មវិធីផ្ញើសារ ជជែកកម្សាន្ត ឬអ៊ែបវីដេអូដទៃទៀត។ ជនទាំងនោះចាប់ផ្តើមសាងទំនាក់ទំនងជាមួយយុវជនបន្តិចម្តងៗ ដើម្បីឈ្វេងយល់ពីតម្រូវការ និងភាពទន់ខ្សោយរបស់យុវជន ហើយពេលខ្លះបន្លំខ្លួនធ្វើជាយុវជនទៀតផង។ ក្រោយពេលទទួលបានការជឿទុកចិត្ត ការរំលោភបំពានបានលេចចេញជារូបរាងសន្សឹមៗ ហើយជារឿយៗ ស្តែងចេញតាមរយៈការបោកបញ្ឆោតបែបលាក់កំបាំង និងការទាមទារផ្សេងៗ និងអាចវិវឌ្ឍទៅជាការបង្កគ្រោះថ្នាក់លើរូបរាងកាយផងដែរ។
ជាមួយគ្នានោះ អង្គការយូនីសេហ្វ សង្ឃឹមថា យុទ្ធនាការនេះនឹងអាចជួយផ្សព្វផ្សាយដល់យុវជនជាង ២លាននាក់ តាមប្រព័ន្ធអនឡាញ ក្នុងរយៈពេល៣ ខែខាងមុខនេះ។ យុវជន និងសាធារណៈជន អាចចូលរួមក្នុងយុទ្ធនាការនេះ តាមរយៈទំព័រហ្វេសប៊ុក និង អ៊ីនស្តាក្រាម របស់យូនីសេហ្វកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ