ព័ត៌មានជាតិ
ការនាំចូលទំនិញរបស់កម្ពុជា ធ្លាក់ចុះជាង ២៤ភាគរយ ក្នុងខែមិថុនា
ការនាំចូលទំនិញពីបរទេសរបស់កម្ពុជា ក្នុងមិថុនា ឆ្នាំ ២០២៣ បានធ្លាក់ចុះប្រមាណ ២៤.៥ភាគរយ ស្មើនឹង ២.១ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

ទោះយ៉ាងណា ចិន នៅតែរក្សាតំណែងទី១ នាំចូលទំនិញមកកម្ពុជាច្រើនជាងគេ ក្នុងតម្លៃជាង ៩៥០លានដុល្លារ កើនឡើង ៥.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងខែ មិថុនា ឆ្នាំ ២០២២។ ខណៈដែលវៀតណាម ថៃ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី សុទ្ធតែមានការធ្លាក់ចុះក្នុងការនាំចូលទំនិញមកកាន់កម្ពុជា។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់កម្ពុជាថ្មីថា ទាក់ទិននឹងការធ្លាក់ចុះនេះ មានពីរកត្តា គឺទី១ កត្កាធ្លាក់ចុះតម្រូវការវត្ថុធាតុផ្នែកសំណង់ ដោយសារវិស័យនេះ មានការថយចុះក្នុងការសាងសង់ដែលធ្វើឱ្យការនាំចូលក៏មានការធ្លាក់ចុះផងដែរ និងទី២ កម្ពុជា មានរោងចក្រសហគ្រាសជាច្រើន ដែលអាចផលិត និងផ្គត់ផ្គង់វត្ថុធាតុដើម បរិក្ខារ សម្ភារៈ របស់ប្រើប្រាស់ផ្សេងៗ ផលិតបានដោយខ្លួនឯងច្រើន។

លោកឧកញ៉ា បានបន្តថា «ទៅថ្ងៃអនាគត ការនាំចូលកាន់តែមានការថយចុះ ព្រោះយើងបានបង្កើនការផលិត ដោយមានការវិនិយោគទាំងក្នុងស្រុក និងមកពីបរទេស ដើម្បីបង្កើនការនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ក៏ដូចជាភាពអនុគ្រោះពន្ធ EBA GSP ដែលនឹងធ្វើឱ្យការនាំចេញរបស់យើងកើនឡើង»។
បើតាមលោក ឧកញ៉ា លឹម ហេង ទំនិញដែលកម្ពុជា នាំចូលច្រើនមានដូចជា យានយន្ត ប្រេងឥន្ធនៈ សម្ភារៈប្រើប្រាស់ បរិក្ខារអគ្គិសនី សម្ភារសំណង់ និងវត្ថុធាតុដើមសម្រាប់កែច្នៃនាំចេញ ដែលភាគច្រើន បាននាំចូលពីប្រទេសចិន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រំពឹងថា ទៅថ្ងៃអនាគត កំណើនសេដ្ឋកិច្ច និងការវិនិយោគរបស់កម្ពុជា នឹងអាចបង្កើនការនាំចេញទំនិញកាន់តែច្រើនទៅទីផ្សារអន្តរជាតិ ជាពិសេសនាំចូលមកវិញនូវកំណើនភ្ញៀវទេសចរផងដែរ។
សូមបញ្ជាក់ថា រយៈពេល ៦ខែ ចាប់ពីខែ មករា ដល់ មិថុនា ឆ្នាំ ២០២៣ កម្ពុជា នាំចូលទំនិញពីអន្តរជាតិ មានតម្លៃប្រមាណជាង ១២ពាន់លានដុល្លារ ធ្លាក់ចុះជិត ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួនជិត ១៦ពាន់លានដុល្លារ៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ