Connect with us

ព័ត៌មានជាតិ

ផ្សារណាត់ RUA ចម្ការដូង រៀបចំឡើងដើម្បីជួយបណ្ដុះគំនិតឲ្យនិស្សិតចេះធ្វើទីផ្សារ និងក្លាយជាសហគ្រិន

បានផុស

នៅ

មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (Business  Development  Center-BDC) ក្រោមការផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងរៀបចំបើកផ្សារណាត់ RUA ចម្ការដូង ជារៀងរាល់ថ្ងៃសៅរ៍ នៅទីតាំងមហា វិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ ចាប់ពីថ្ងៃ ១៥ ខែកក្កដា ឆ្នាំ ២០២៣តទៅ។ ការបង្កើតផ្សារណាត់ RUA នេះ ដើម្បីជួយបណ្ដុះគំនិតឲ្យនិស្សិតចេះធ្វើទីផ្សារ និងក្លាយជាសហគ្រិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សិទ្ធ គឹមសេង ជំនួយការផ្នែកអភិវឌ្ឍន៍ធុរកិច្ច នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឲ្យសារព័ត៌មានកម្ពុជាថ្មី ដឹងថា គោលបំណងនៃការបង្កើតផ្សារណាត់ RUA នេះឡើងគឺ៖ ទី១. ចូលរួមបណ្ដុះផ្នត់គំនិតអាជីវកម្ម និងបង្កើតបរិយាកាសសម្រាប់និស្សិតស្វែងយល់ពីអាជីវកម្ម ទី២.ជំរុញឲ្យនិស្សិតបង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍នៃការបង្កើតផលិតផល និងបំពេញតម្រូវការទីផ្សារ ទី៣. បង្កើតនូវបរិយាកាសចំពោះការរៀន ប្រកបដោយអាជីវកម្មសម្រាប់និស្សិត និងស្វែងរកទីផ្សារលក់ផលិតផលស្រាប់របស់និស្សិត និងសហគមន៍ឲ្យកាន់តែប្រសើរ ទី៤. ជួយគាំទ្រនិស្សិតឲ្យចេះស្វែងរកប្រាក់ចំណូលអំឡុងពេលសិក្សា ទី៥. ត្រៀមខ្លួនក្លាយជាសហគ្រិនជោគជ័យនៃការប្រកបអាជីវកម្ម និងចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិជាដើម។

លោក សិទ្ធ គឹមសេង បញ្ជាក់ថា ផលិតផលដែលត្រូវដាក់លក់ក្នុងផ្សារណាត់ RUA មានដូចជា៖ ផលិត​ផលកែច្នៃ រុក្ខជាតិលម្អ ផលិតផលសាច់សត្វ ត្រី និងបន្លែ គ្រាប់ពូជ ជី សម្ភារៈកសិកម្ម និងកាហ្វេធម្មជាតិ។ ជាងនេះទៀត អ្នកដែលត្រូវលក់ក្នុងផ្សារណាត់នេះ មានក្រុមនិស្សិតផែនការអាជីវកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងបងប្អូន​សហគមន៍មកពីបណ្ដាខេត្តនានា។ លើសពីនេះ ផ្សារណាត់ RUA ចម្ការដូង ក៏ផ្ដល់ឱកាសឲ្យសាធារណជន និងអ្នករស់នៅជុំវិញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម អាចទិញផលិតផល កសិកម្មរបស់និស្សិត និងរីករាយជាមួយបរិយាកាសនៅទីនោះផងដែរ។

លោក សិទ្ធ គឹមសេង បន្ថែមទៀតថា ផ្សារណាត់ RUA នេះ នឹងបើកលក់រៀងរាល់ថ្ងៃសៅរ៍ចុងសប្ដាហ៍ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៦ល្ងាច តទៅ។ គម្រោងបើកជាប្រចាំនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅគម្រោងបន្ទាប់ទៀត ដែលការចូលរួមសហការឧបត្ថម្ភគាំទ្រដោយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហៅកាត់ថា (ARDB)៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៨ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម