Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង បន្តណែនាំឲ្យយកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបករណីគ្រឿងញៀន

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តណែនាំដល់អាជ្ញាធរ​មានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបករណីគ្រឿងញៀន នៅតាមមូលដ្ឋាន ដែលជាបញ្ហាប្រឈមនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបន្តណែនាំនេះ គ្រាដែលសម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង ២ជាន់ ១២បន្ទប់ នៃអនុវិទ្យាល័យព្រែកនរិន្ទ ស្ថិតក្នុងឃុំនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣នេះ។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានបន្តណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែយកចិត្តទុកដាក់ទៅលើបញ្ហាគ្រឿងញៀននៅមូលដ្ឋាន និងបញ្ហាជួញដូរមនុស្ស ដែលស្ថិតនៅជាបញ្ហាប្រឈមនៅឡើយ។​

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «​គឺរឿងគ្រឿងញៀន ហើយនិងរឿងជួញដូរមនុស្ស សូមយកចិត្តទុកដាក់ចំណុចហ្នឹង ពីព្រោះអីនេះជាបទឧក្រិដ្ឋ ហើយគ្រោះថ្នាក់ណាស់សម្រាប់ធនធានមនុស្សរបស់យើង សំខាន់យុវវ័យនេះ ក្មួយៗ ចៅៗនេះ តែកាលណាប៉ះគ្រឿងញៀនហើយ កែមិនឡើងទេ អនាគតមួយជីវិតម៉ង ខូចម៉ង»។

ពាក់ព័ន្ធនឹងការបង្កាទប់ស្កាត់បញ្ហាគ្រឿងញៀននេះ សម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងឪពុក-ម្ដាយ និងអាណាព្យាបាលផងដែរ។ សម្ដេច ស ខេង បន្ថែមបែបនេះថា «អញ្ចឹងហើយសូមមេត្តាទាំងអស់គ្នា ហើយកុំបន្ទោសថា ប៉ូលីសមិនកើត មកពីប៉េអ៊ឹមមិនកើត មកពីមេឃុំ ឬក៏អីមិនកើត មិនមែនទេ ក៏បានដែរ មានប្រសាសន៍អញ្ចឹងក៏បានដែរ ប៉ុន្តែយើងជាឱពុក-ម្ដាយ យើងហ្នឹងហើយដែលត្រូវយកចិត្តទុកដាក់ការពារកូនយើង មុនអ្នកណាទាំងអស់»។

សម្ដេចក្រឡាហោម ស ខេង លើកឡើងថា នគរបាលនៅមូលដ្ឋានឃុំនីមួយៗ មានចំនួននៅមានកម្រិ​តនៅឡើយ ដែលមិនអាចមើលគ្រប់ជ្រុងជ្រោយឡើយ។ ដូច្នេះទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន គាំទ្រ​ការកំណត់​អាយុ​អប្បបរមា សម្រាប់​អ្នកប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រើប្រាស់​រថយន្តក្រុង​ជាង​៦០០​គ្រឿង ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្ងៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ចរាចរណ៍៦ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម