ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៖ តាមរយៈការបោះឆ្នោតកន្លងមក គឺពលរដ្ឋភាគច្រើនបានយល់ច្បាស់ពីការគូសសន្លឹកឆ្នោត
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា តាមរយៈការបោះឆ្នោតកន្លងមកនេះ គឺប្រជាពលរដ្ឋខ្មែរភាគច្រើន បានយល់ដឹងច្បាស់អំពីការគូសសន្លឹកឆ្នោត ដោយសន្លឹកឆ្នោតបានការមានភាគរយខ្ពស់ជាងសន្លឹកឆ្នោតមិនបានការ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា បានរៀបចំការបោះឆ្នោតជាច្រើនលើកមកហើយ។ ក្នុងនោះ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ បានរៀបចំ ៦លើករួចមកហើយ និងនៅឆ្នាំ ២០២៣ គឺជាការរៀបចំការបោះឆ្នោតលើកទី ៧។
លោកថា តាមរយៈបទពិសោធន៍ នៃការបោះឆ្នោតជាច្រើនលើកមកហើយនេះ គឺប្រជាពលរដ្ឋខ្មែរភាគច្រើន មានការយល់ដឹងច្បាស់អំពីការគូសសន្លឹកឆ្នោត ដើម្បីគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត។
អ្នកនាំពាក្យ គ.ជ.ប បានបន្តថា «តាមរយៈនៃការគូសនេះ យើងពិនិត្យឃើញអំពីគំនូសដែលគិតថា ជាគំនូសបាននោះ គឺមានភាគរយច្រើនណាស់ ភាគយខ្ពស់ជាងសន្លឹកឆ្នោត ដែលជាសន្លឹកឆ្នោតមិនបានការ ហើយសន្លឹកឆ្នោតមិនបានការនេះ យើងឃើញថា វាមានចំនួនតិចប្រមាណជាជិត ១០ភាគរយ នៃចំនួនសន្លឹកឆ្នោតសរុប»។
បើតាមលោក សោម សូរីដា សម្រាប់សន្លឹកឆ្នោតមិនបានការនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ ពោលគឺប្រទេសផ្សេងទៀតនៅលើពិភពលោក ក៏មានករណីសន្លឹកឆ្នោតមិនបានការនេះដែរ។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបន្ថែមថា «ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះប្រជាពលរដ្ឋខ្មែរ លោកពិតជាមានការយល់ដឹងច្រើនជុំវិញការគូសសន្លឹកឆ្នោត នៅពេលដែលលោកអញ្ជើញទៅបោះឆ្នោត»។
ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២២ មានចំនួនជាង ៩លាន ៧សែននាក់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ