ព័ត៌មានជាតិ
អភិបាលខេត្តកែប ណែនាំមន្រ្តីសុរិយោដី ៣ ចំណុច មុនចុះទៅអនុវត្តវាស់វែងដីជូនពលរដ្ឋ
នៅក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិចំការ ៣ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើង ៣ ចំណុច សម្រាប់ក្រុមការងារបច្ចេកទេសសុរិយាដីយកទៅអនុវត្តក្នុងដំណើរការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទី១-មិនអាចចេញប័ណ្ណកម្មសិទ្ធិដោយគ្មានឯកសារបញ្ជាក់នោះទេ ២-ដីព្រៃលិចទឹក ដីគម្របព្រៃឈើមិនអាចវាស់វែងបានទេ ៣-ក្នុងការវាស់វែងដីត្រូវទុកផ្លូវចាប់ពី ៨ ម៉ែត្រឡើងទៅ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបន្តថា ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់អាស្រ័យផល។ មិនត្រឹមតែប៉ុណ្ណោះបណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តសម្រាប់ជាការសំអាង នៅពេលមានបញ្ហាផ្សេងៗកើតឡើង បញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្តកែបចេញការព្រមានធ្ងន់ៗ បើមានមន្រ្តីសុរិយោដីមួយណាបឬរូបណា ដែលទាមទារយកលុយកាក់ពីប្រជាពលរដ្ឋដើម្បីចុះវាស់វែងដីធ្លីជូនបងប្អូន ត្រូវរាយការណ៍មកជាបន្ទាន់ឬមកកាន់អាជ្ញាធរ ឬមកកាន់រូបលោកជាអធិបាលខេត្តផ្ទាល់ ដើម្បីលោកមានវិធានការជាមួយមន្រ្តីរូបនោះតែម្តង។

បើយោងតាមរបាយការណ៍របស់ លោក ឈុំ ម៉ានី ប្រធានស្តីទីនៃមន្ទីររៀបចំដែនដីនគរូបនីយ កម្មសំណង់ និងសុរិយោដីខេត្តកែបបានឲ្យដឹងថា ការចុះអនុវត្តន៍បញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តសរុបបានចំនួន ១៨ ភូមិ និងបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានចំនួន ១៣ ភូមិ នៅ ៤ ភូមិ ទៀតដែលបានរៀបចំបិទផ្សាយ និង ០១ ភូមិគឺភូមិចំការបីកំពុងប្រកាសតំបន់វិនិច្ឆ័យចុះរបស់វែងដែលជាភូមិចុងក្រោយគេផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល