ព័ត៌មានជាតិ
រាជរដ្ឋាភិបាលប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ
រាជរដ្ឋាភិបាលបានប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង និងវិទ្យាស្ថានជាតិសុខភាពសាធារណៈដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ដែលធ្វើឱ្យកម្ពុជាបើកដំណើរការប្រទេសឡើងវិញកាលពីខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ។
ពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង និងវិទ្យាស្ថានជាតិសុខភាពសាធារណៈបានធ្វើឡើងនៅរសៀលថ្ងៃទី១៣កក្កដា ក្រោមអធិបតីភាព លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា មន្ទីរពេទ្យព្រះអង្គឌួង និងវិទ្យាស្ថានជាតិសុខភាពសាធារណៈទាំងអស់សូមសម្តែងនូវការដឹងគុណក្រៃលែង និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា និង ក្រសួងសុខាភិបាល ដែលមានលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានការណែនាំ និងចង្អុលបង្ហាញក្នុងការដាក់ឱ្យមន្ទីរពេទ្យព្រះអង្គឌួងជា មណ្ឌលព្យាបាលនិងសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺកូវី-១៩ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
លោកសាស្ត្រាចារ្យរង លូលីឃាងបានបន្តថា មន្ទីរពេទ្យបានគោរពនិងអនុវត្តតាមការណែនាំដោយមិនស្ទាក់ស្ទើរឡើយ ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវមួយនេះ រហូតទទួលបានជោគជ័យគួរជាមោទនៈ។ ក្នុងនោះមានមន្ត្រីដែលចូលរួមយ៉ាងសកម្មក្នុងមណ្ឌលព្យាបាលនិងសង្គ្រោះបន្ទាន់ មានចំនួន ១៥៤នាក់ ស្រី ៦៦នាក់។ លោកសាស្ត្រាចារ្យរង លូលីឃាង បានបន្តទៀតថា ជាមួយគ្នានេះដែរ វិទ្យាស្ថានជាតិសុខភាពសាធារណៈ ក៏ជាតួអង្គ សំខាន់ផងដែរក្នុងការយកសំណាក និងធ្វើតេស្ដរកអ្នកឆ្លងមេរោគមួយនេះ។ មន្ត្រីសុខាភិបាលនៃវិទ្យាស្ថានបានទៅធ្វើសំណាកនៅទីតាំងមួយចំនួន និងវិទ្យាស្ថានជាកន្លែង ដែលទទួលសំណាកដែលត្រូវធ្វើតេស្តរកមេរោគផងដែរ។ នេះគឺជាការចូលរួមនឹងសហការជាធ្លុងមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតយើងអាចទទួលជោគជ័យ។
លោកសាស្ត្រាចារ្យរង លូលីឃាង សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលមួយនេះ នឹងលើកទឹកចិត្ត និងជំរុញទឹកចិត្តថែមទៀតដល់មន្ត្រីសុខាភិបាល នៃរបស់មន្ទីរពេទ្យ ព្រះអង្គឌួង និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ក៏ដូចជាមន្ត្រីសុខាភិបាលទាំងអស់ ផងដែរ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាលបានពាំនាំនូវការសួរសុខទុក្ខ និងនឹករលឹកដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូន លោកលោកស្រីជា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ព្រមទាំងលោក លោកស្រី ជាមន្ត្រីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលមានវត្តមាននៅទីនេះ។
លោករដ្ឋមន្ត្រីបានរំលឹកថា ប្រទេសកម្ពុជាត្រូវបានពិភពលោកប្រសិទ្ធនាមថា “កម្ពុជាជាប្រទេសតូច មានបេះដូងធំទូលាយ” ដោយបានគ្រប់គ្រង់ ឆ្លើយតប ការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យ គឺពិតជាមានមោទនភាព ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យ របស់សង្គមជាតិទាំងមូល រួមទាំងជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយសមិទ្ធផល គួរឱ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំផ្ទាល់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំង សរុបរបស់ជាតិ និងមានការចូលរួមរបស់សង្គមជាតិទាំងមូល ដែលអាចឱ្យកម្ពុជាបើកដំណើរការឡើងវិញ ទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។
លោករដ្ឋមន្ត្រីបានបន្តទៀតថា មេរៀនបទពិសោធន៍ទាំងអស់នេះ អាចឱ្យ យើងយកឈ្នះលើសមរភូមិកូវីដ-១៩ តែរាជរដ្ឋាភិបាលនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ ព្រោះ សង្គ្រាមកូវីដ-១៩ មិនទាន់ចប់នៅឡើយ។សមិទ្ធផលដ៏ធំធេងទាំងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក កម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច ជីវភាពប្រជាជនរីកចម្រើន ការលើកកម្ពស់ កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្អែក លើច្បាប់។ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះដោយជោគជ័យកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ ២០២២ ព្រមទាំងបានរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ា ហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្នុងបរិយាកាសមហោឡារិក អធឹកអធម ល្បីខ្ទរខ្ទារ ទូទាំងព្រះរាជាណាចក្រ កម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សា នៅពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និង ចូលរួមថែរក្សាការពារសន្តិភាពនេះឱ្យឋិតថេរជាអមតៈ។
លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃ មន្ទីរពេទ្យព្រះអង្គឌួង និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្របសម្រួល ទាំងផ្នែកបច្ចេកទេស រដ្ឋបាលហិរញ្ញវត្ថុ និងភស្តុភារ បានរហ័ស និងទាន់ពេលវេលា៕
ដោយ ៖ សំអឿន
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
កូនស្រីអតីតកីឡាករបាល់ទាត់ Franck បង្ហោះរូបស្រាត ផ្គើននឹងការព្រមានឪពុក
-
ចរាចរណ៍២ ម៉ោង ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់