ព័ត៌មានជាតិ
ពន្ធដារ ប្រមូលពន្ធ-អាករ បានជាង ២ ពាន់លានដុល្លារ ក្នុងឆមាសទី១
តាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ពន្ធដារប្រមូលចំណូលពន្ធ-អាករ សរុបបានចំនួន ៨ ៣៩៣,១៧ ប៊ីលានរៀល (ប្រមាណ ២ ០៧២,៣៩ លានដុល្លារ)។ សម្រាប់ក្នុងខែមិថុនា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលប្រមូលបានជាក់ស្តែងមានចំនួន ៩៩៥,០១ ប៊ីលានរៀល (ប្រមាណជា ២៤៥,៦៨ លានដុល្លារ)។ នេះបើតាមអគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលពន្ធដារ ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលការណ៍នេះបាននិងកំពុងឆ្លុះបញ្ចាំងពីជំនឿចិត្ត របស់អ្នកជាប់ពន្ធ និងសាធារណជន មកលើស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានប្រមាណ ៣,៤៥៥ ពាន់លានដុល្លារ ដែលស្មើនឹង ១២២,៥៤ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២២ ឬលើស ៦៦៧,៣៤ លានដុល្លារ ដែលស្មើ ២៣,៩៦ ភាគរយ។ ក្នុងឆ្នាំ ២០២៣ នេះផែនការកំណត់ការប្រមូលចំណូលឱ្យបានចំនួន ៣,៥៧១ ពាន់លានដុល្លារ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ