ព័ត៌មានជាតិ
ទៅលេងជីផាត ចំណាយពេល ៣ យប់ ៤ ថ្ងៃ ទើបគ្រប់គ្រាន់ បានទៅដើរលេងគ្រប់កន្លែង
បើអ្នកទេសចរចង់ធ្វើដំណើរកម្សាន្តទៅតំបន់អេកូទេសចរណ៍សហគមន៍ជីផាតនៅតំបន់ជួរភ្នំក្រវាញ ត្រូវចំណាយពេលយ៉ាងហោចណាស់ ៣ យប់ ៤ ថ្ងៃ។ នេះបើតាមការឲ្យដឹងរបស់លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាតនៅស្រុកថ្មបាំង ខេត្តកោះកុង។
នៅតំបន់អេកូទេសចរណ៍ជីផាតមានភាពទាក់ទាញ ហើយមានកន្លែងកម្សាន្តប្លែកគ្នាច្រើន ហើយអ្នកទេសចរត្រូវចំណាយពេលយ៉ាងហោចណាស់ ៣ យប់ ៤ ថ្ងៃ ទើបបានដើរសព្វគ្រប់កន្លែង។

លោក អន សុវណ្ណ ប្រធានសហគមន៍សហគមន៍អេកូទេសចរណ៍ជីផាតបានឲ្យដឹងថា នៅជីផាតមានតំបន់ទេសចរណ៍ផ្សេងៗគ្នាតាមឆ្ងាយតាមជិត ក្នុងនោះមានតំបន់ទឹកធ្លាក់ ៣ កន្លែង មានទឹកធ្លាក់ឆាយខ្ពស់ ទឹកធ្លាក់អូរម្លូ និងទឹកធ្លាក់អូរទឹកវេទ។ ក្រៅពីនេះអ្នកទេសចរអាចជិះទូកមើលសត្វព្រៃ សត្វស្លាប ជីវៈចម្រុះតាមស្ទឹងព្រាត់ ទស្សនាការចាក់បង្កង មើលថ្ងៃលិចជាដើម។ សហគមន៍ក៏បានរៀបចំកន្លែងដែលភ្ញៀវទេសចរមានឱកាសអាចមើលសត្វព្រៃដោយផ្ទាល់។
ជាមួយគ្នានេះ អ្នកទេសចរក៏អាចទៅទស្សនាមឈូសបុរាណអាយុកាល ៥០០ ឆ្នាំ ជាទីតាំងទាក់ទាញជាពិសេសភ្ញៀវទេសចរបរទេស។

បើតាមប្រធានសហគមន៍ ការស្នាក់នៅកម្សាន្តនៅជីផាតការចំណាយពេល ៣ យប់ ៤ ថ្ងៃគឺសមស្រប។ តែយ៉ាងណាមិញ លោកកត់សម្គាល់ថាភ្ញៀវខ្មែរភាគច្រើនមកលេងមួយថ្ងៃពីរថ្ងៃត្រឡប់ទៅវិញហើយ។
សម្រាប់ការមកលេងនៅជីផាត លោកប្រធានសហគមន៍ណែនាំឲ្យអ្នកទេសចរអាចមកចាប់ពីចុងខែតុលាដល់ខែឧសភា។ បើនៅចន្លោះខែកក្កដា ដល់ខែ កញ្ញា ចំខែវស្សាអាចពិបាកដោយសារមានភ្លៀងធ្លាក់ច្រើនពិបាកផ្លូវធ្វើដំណើរ។
ការមកជីផាត ភ្ញៀវទេសចរអាចធ្វើដំណើរពីភ្នំពេញចម្ងាយជាង ២០០ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ ៤ និងតាមផ្លូវជាតិលេខ ៤៨ ដល់បង្គោលគីឡូម៉ែត្រលេខ ៤៧ បត់តាមផ្លូវលំជាង ២០ គីឡូម៉ែត្រ ឬអាចជ្រើសរើសមធ្យោបាយដោយទូកចំណាយពេលពី ២ ម៉ោងទៅ ២ ម៉ោង កន្លះចេញពីគល់ស្ពានអណ្ដូងទឹកនឹងមកដល់សហគមន៍ជីផាត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ