ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ «ខ្ញុំមានការកត់សម្គាល់ បណ្ដាញសារព័ត៌មានមួយចំនួន ប្រើប្រាស់ពាក្យពេចន៍ប្រាសចាកពីអ្វីដែលខ្ញុំបានលើក»
ឯកឧត្ដម ហ៊ុន ម៉ានី បេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ របស់គណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ និងតាមដានថា មានបណ្ដាញសារព័ត៌មានមួយចំនួន ប្រើប្រាស់ពាក្យពេចន៍ប្រាសចាកពីអ្វីដែល ឯកឧត្ដម បានលើកឡើង។

ឯកឧត្ដម ហ៊ុន ម៉ានី បានកត់សម្គាល់បែបនេះ ដោយបង្ហោះភ្ជាប់ជាមួយវីដេអូ នៅក្នុងពិធី «សំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៃក្រុមការងាររួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា» កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី បេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា «ខ្ញុំមានការកត់សម្គាល់ និងតាមដានថា មានបណ្ដាញសារព័ត៌មានមួយចំនួន បានប្រើប្រាស់ពាក្យពេចន៍ក្នុងទម្រង់ នៃការដកស្រង់សម្ដីចេញពីសុន្ទរកថារបស់ខ្ញុំ ដោយបានសរសេរពាក្យថា «…ឡឺកឺ…» នៅក្នុងខ្លឹមសារផ្សាយរបស់ខ្លួន ដែលពាក្យនោះ បានប្រាសចាកពីអ្វីដែលខ្ញុំបានលើក គឺ ពាក្យ «…ឡើងទៅ…»។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ថា «បន្ទាប់ពីបានពិនិត្យសាជាថ្មីលើវីដេអូ នៃសុន្ទរកថារបស់ខ្ញុំរួចមក ខ្ញុំសូមជម្រាបជូនសាធារណជនបានជ្រាបថា ខ្ញុំពិតជាមិនបានប្រើប្រាស់ពាក្យពេចន៍ដូចខាងលើនោះឡើយ»។
ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់បណ្ដាញសារព័ត៌មានមួយចំនួន សូមកែតម្រូវលើខ្លឹមសារដែលបានចេញផ្សាយជាបន្តបន្ទាប់នាកន្លងមក៕
អត្ថបទ ៖ ពិសី
សូមស្តាប់ប្រសាសន៍ ឯកឧត្ដម ហ៊ុន ម៉ានី ៖

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?