ព័ត៌មានជាតិ
ប្រទេសចំនួន៥ មានកំណើនពាណិជ្ជកម្មល្អជាមួយកម្ពុជា
ប្រទេសចំនួន៥ បាននិងកំពុងមានពាណិជ្ជកម្មទ្វេភាគីល្អប្រសើរជាមួយកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៣នេះ។ ប្រទេសទាំងនោះ រួមមាន ប្រទេសចិន វៀតណាម ឥណ្ឌូណេស៊ី អេស្ប៉ាញ និងឥណ្ឌា។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ប្រទេសចិន មានពាណិជ្ជកម្មជាមួយកម្ពុជា ចាប់ពីខែ មករា ដល់មិថុនា គិតជាទឹកប្រាក់ប្រមាណជាង ៦.១ពាន់លានដុល្លារ កើនឡើង ២.៨ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ ក្នុងនោះកម្ពុជា នាំចេញទៅចិនមានចំនួន ៧១៣លានដុល្លារ និងនាំចូលពីចិនមកវិញ មានចំនួន ៥.៤ពាន់លានដុល្លារ។
ប្រទេសវៀតណាម មានពាណិជ្ជកម្មជាមួយកម្ពុជា រយៈពេល៦ខែនេះ មានទឹកប្រាក់ ៣.៣ពាន់លានដុល្លារ កើនឡើង ១.៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងនោះ កម្ពុជានាំចេញទៅវៀតណាមមានទឹកប្រាក់ ១.៤ពាន់លានដុល្លារ និងនាំចូលមកវិញមានចំនួន ១.៨ពាន់លានដុល្លារ។
ពាណិជ្ជកម្មកម្ពុជា ឥណ្ឌូណេស៊ី នៅក្នុងឆមាសទី១ សម្រេចបាន ៥៩៤លានដុល្លារ កើនឡើង ២៧.៨ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មានចំនួន ៤៥៥លានដុល្លារ។ សម្រាប់ការនាំចេញពីកម្ពុជា ទៅឥណ្ឌូណេស៊ី មានចំនួន ២១លានដុល្លារ និងនាំចូលមកវិញមានចំនួន ៥៧៣លានដុល្លារ។
ដោយឡែកការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអេស្ប៉ាញ បន្តកើនឡើង ៤៩.៥ភាគរយ នៅក្នុងឆមាសទី១ ពោលគឺមានតម្លៃស្មើនឹង ៣២៣១២៣លានដុល្លារ ក្នុងនោះកម្ពុជា នាំចេញមានចំនួនជាង ៣១០លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ១៣លានដុល្លារ។
ចំណែកការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌា មានការកើនឡើង ៣.៦ភាគរយ ស្មើនឹងទឹកប្រាក់ ២៣២លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមានចំនួនជាង ១២៣លានដុល្លារ និងនំាចូលមកវិញចំនួនជាង ១០៩លានដុល្លារ។
សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញរួមមាន៖ សម្លៀកបំពាក់ សម្រេចបាន ២.៤ពាន់លានដុល្លារ មានការថយចុះជាង ២១ភាគរយ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ១.៥ពាន់លានដុល្លារ កើនឡើងជាង ១០៨ភាគរយ, គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ សម្រេចបាន ជាង ៥៦៥លានដុល្លារ កើនឡើង ២៨៦ភាគរយ, ស្បែកជើង ស្រោមជើងជាង ៧០០លានដុល្លារ ធ្លាក់ចុះ ១៧ភាគរយ និងទំនិញផ្សេងៗដទៃទៀត។
អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា កំណើននៃការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយអន្តរជាតិ បានរួមចំណែកយ៉ាងសំខាន់ជួយជំរុញសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ៥២ពាន់លានដុល្លារ កើនជាង ៩ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ កម្ពុជាបាននាំទំនិញទៅទីផ្សារអន្តរជាតិ ក្នុងចំនួនទឹកប្រាក់សរុប ២២,៤ ពាន់លានដុល្លារ កើនឡើង ១៦,៤ភាគរយ និងការនាំចូលមានទំហំទឹកប្រាក់ ២៩,៩ពាន់លានដុល្លារ មានកំណើន៤,៣ ភាគរយ។ នេះបើយោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?