Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ «សូមពលរដ្ឋខ្មែរប្រុងប្រយ័ត្នចំពោះសកម្មភាពមួយចំនួន មានចេតនាមិនល្អ ញុះញង់ ក្នុងគោលបំណងបំផុសឲ្យគូសបំផ្លាញសន្លឹកឆ្នោត»

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​មួយ​ចំនួន​ដែល​មាន​ចេតនា​មិនល្អ ក្នុង​នោះ​រួមមាន អំពើ​បំភ្លៃ​ព័ត៌មាន បន្លំ​ដោយ​ចេតនា ឬ អំពើ​ញុះញង់ ក្នុង​គោលបំណង​បំផុស​ឲ្យ​គូស​បំផ្លាញ​សន្លឹកឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អំពាវនាវ​នេះ បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី ១៣ ខែ​កក្កដា ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បាន​សង្កត់​ធ្ងន់​ថា «ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃ​បោះឆ្នោត សូម​លោកតា លោកយាយ អ៊ំ ពូ មា មីង បងប្អូន មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​មួយ​ចំនួន​ដែល​មាន​ចេតនា​មិនល្អ ដែល​រួមមាន អំពើ​បំភ្លៃ​ព័ត៌មាន បន្លំ​ដោយ​ចេតនា ឬ អំពើ​ញុះញង់​ក្នុង​គោលបំណង​បំផុស​ឲ្យ​មាន​ការ​គូស​បំផ្លាញ​សន្លឹក​ឆ្នោត»។

ករណី​មាន​សកម្មភាព ឬ ចេតនា​មិន​ល្អ​បែបនេះ​កើតឡើង ឯកឧត្ដម ហ៊ុន ម៉ានី បាន​ស្នើ​ដល់ ប្រជាពលរដ្ឋ ជូនដំណឹង​ដល់ សមាជិក សមាជិកា ឬ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​មូលដ្ឋាន ដើម្បី​ធ្វើ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់ ជៀសវាង​កុំ​ឲ្យ​ទង្វើ​អគតិ​ទាំងនេះ​កើត​មាន​ជា​បន្ត​ទៀត៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម