ព័ត៌មានជាតិ
កម្លាំងអាវុធហត្ថមានកាតព្វកិច្ចបម្រើសន្តិសុខសុវត្ថិភាពជូនរាស្ត្រប្រឆាំងដាច់ខាតអង្គការចាត់តាំងអំពើភេរវកម្មនិងក្រុមហិង្សាផ្សេងៗ
មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងមុននេះថា កាតព្វកិច្ចរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីផ្តល់នូវអត្ថប្រយោជន៍និងសន្តិសុខសុវត្ថិភាពសាធារណៈ សើបអង្កេតនិងទប់ ស្កាត់ឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំងអំពើភេរវកម្មនិងក្រុមហិង្សាផ្សេងៗទៀតដើម្បីការពារ ទ្រព្យសម្បត្តិរដ្ឋ និងឯកជនហើយគាំពារនិងជួយដល់ជនស៊ីវិលនិងកងកម្លាំងសង្គ្រោះបន្ទាន់ផ្សេងៗទៀតក្នុងករណីអាសន្នបន្ទាន់គ្រោះមហន្តរាយធម្មជាតិនិងការបះបោរចលាចលនិងជម្លោះប្រដាប់អាវុធ។ នេះគឺជាបទបញ្ជាជាប្រចាំថ្ងៃរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានដាក់ជាទិសដៅយុទ្ធសាស្ត្រដល់កងកម្លាំងរាជអាវុធហត្ថទូទាំងរាជធានីអនុវត្តន៍គ្រប់ពេលវេលាមិនថាយប់ថ្ងៃដើម្បីបម្រើសេចក្តីសប្បាយជូនប្រជាពលរដ្ឋជាធំ។

ទន្ទឹមនឹងនេះដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំឲ្យមន្ត្រីអាវុធហត្ថទូទាំងរាជធានីភ្នំពេញទាំងអស់បង្កើនការធ្វើអនាម័យដើម្បីបញ្ចៀសជំងឺរាតត្បាតកូវីដ១៩ពិសេសបំផុត ត្រូវអនុវត្តន៍នូវគម្លាតបុគ្គល និងគម្លាតសង្គមតែម្តង ដែលជាកត្តាសំខាន់នៃការបញ្ចៀសជំងឺកូវិដ១៩ដ៏កាចសាហាវនេះបានពីព្រោះជំងឺរាតត្បាតមួយនេះបានឆក់យកអាយុជីវិតមនុស្សរាប់លាននាក់ និងឆ្លងរាប់រយលាននាក់ហើយនៅលើពិភពលោក។

សូមបញ្ជាក់ផងដែរថា ក្រៅពីអនុវត្តន៍នូវភារកិច្ចដូចខាងលើរួចមកនោះកម្លាំងអាវុធហត្ថផ្នែកអន្តរាគមន៍ ក្នុងទីបញ្ជាការ បានរៀនបំប៉នក្បាច់គុនចំបាប់ ស្នៀតចាប់បោក ចាប់កាច់ (ក្លេ) ចេញល្បាតក្បួនម៉ូតូ ឡានតាមដងផ្លូវដើម្បីបង្កើនសមត្ថភាព និងការពារខ្លួន ពេលប៉ះទង្គិចជាមួយជនសង្ស័យ ក្នុងនោះដែរកម្លាំងផ្សេងៗទៀតនាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពល្អមាំងមួនបំពេញកាតព្វកិច្ចបន្តក្នុងនាមមន្ត្រីជាអ្នកបំរើប្រជាពលរដ្ឋដោយភាពស្មោះត្រង់មិនគិតនើយហត់ឬ យប់ថ្ងៃភ្លៀងខ្យល់ឡើយដែលកម្លាំងអាវុធហត្ថទាំងអស់បន្តពង្រឹងរក្សាសន្តិសុខដោយប្រកាន់ភ្ជាប់កិច្ចការការពារ២៤ម៉ោងលើ២៤ម៉ោងតែម្ដង៕
អត្ថបទ ៖ វិមាន











-
សន្តិសុខសង្គម២១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង