Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ឯកអគ្គរដ្ឋទូតបារាំង ជួយទាក់ទាញអ្នកទេសចរណ៍បារាំងមកកម្ពុជា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ឯកអគ្គរដ្ឋទូតបារាំង ជួយទាក់ទាញអ្នកទេសចរណ៍បារាំងមកកាន់កម្ពុជា ដែលជាចំណុចល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី ១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ១៩១៨ នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០​២៣នេះ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី ១ នាពេលនេះ គឺជាការដាស់តឿនដល់កុលបុត្រខ្មែរ ដែលជាទំពាំងស្នងឬស្សីគ្រប់រូប ឲ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសកលនៃមនុស្សជាតិ ហើយត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវគ្រប់ឧបាយ កល ដែលបង្កឲ្យមានសង្រ្គាម និងអស្ថេរភាពសង្គម ជាពិសេសត្រូវសាមគ្គីគ្នា ថែរក្សាសន្តិភាពនេះឲ្យបានឋិតថេរ យូរអង្វែងច្រើនជំនាន់តរៀងទៅ ដើម្បីភាពរីកចម្រើនរុងរឿង នៃប្រទេសជាតិយើង។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ក្នុងនាមរាជរដ្ឋាភិបាល សម្ដេច ប្រគល់សមិទ្ធផលថ្មីដ៏មានអត្ថន័យនេះ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងថែរក្សា ហើយវិមាននេះ នឹងបង្កើននូវសោភ័ណ្ឌភាព និងបរិស្ថានទីក្រុងល្អ ជូនប្រជាពលរដ្ឋ និងទេសចរណ៍ជាតិ និងអន្តរជាតិ នៅរាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតជូនស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីទុកជាប្រយោជន៍ក្នុងការប្រើប្រាស់វិមាននេះ សម្រាប់រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី ១ និងពិធីផ្សេងៗទៀតផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក​ ហ្សាក់ ប៉ឺ​ឡេ​ នឹងជួយទាក់ទាញអ្នកទេសចរណ៍បារាំងមកកាន់ប្រទេសកម្ពុជា ជាពិសេសមកកាន់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី ១ នេះ ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកដែលបានបូជាជីវិតកាលពីសង្រ្គាមលោកលើកទី ១។ នេះជាចំណុចល្អ នៃទំនាក់ទំនងរវាងកម្ពុជា-បារាំង ហើយជាផ្នែកមួយនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម