Connect with us

ព័ត៌មានជាតិ

យុវជនម្នាក់ស្ម័គ្រចិត្តបើកបង្រៀនក្មេងក្រីក្រមិនយកប្រាក់

បានផុស

នៅ

យុវជន សាន ដារ៉ាវីត ជាយុវជនស្ម័គ្រចិត្តកាយសំរាម​បឹងត្របែក មានគំនិតបង្កើតការបង្រៀនឥតគិតថ្លៃដល់ក្មេងក្រីក្រចំណាកស្រុកមកភ្នំពេញ ដើម្បីឱ្យពួកគេមានឱកាសបានសិក្សារៀនសូត្រខ្លះ ព្រមទាំងផ្តល់ជាអាហារ និងសម្ភារ:មួយចំនួនផ្គត់ផ្គង់ដល់ពួកគេ។

លោក សាន ដារ៉ាវីត (រូបភាពពី៖ Facebook page យុវជនសំរាម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាន ដារ៉ាវីត បានឱ្យ “កម្ពុជាថ្មី” ដឹងថា ដើមឡើយ លោកបានជួបនិយាយជាមួយម្តាយឪពុករបស់ក្មេងៗដែលធ្វើការសំណង់នៅជិតផ្ទះរបស់លោក ហើយពួកគេបានចំណាកស្រុកពីខេត្ត ដើម្បីមកធ្វើការនៅភ្នំពេញ សុំដីគេរស់នៅ គ្មានផ្ទះត្រឹមត្រូវឡើយ។ តាមលោកទទួលបាន កូនៗដែលមកជាមួយនឹងម្តាយឪពុកខ្លួនធ្វើសំណង់នៅភ្នំពេញ មិនមានឱកាសបានរៀនសូត្រនោះទេ ព្រោះពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់។ ដោយមិនចង់ឱ្យកូនៗពួកគេមានវាសនាដូចពួកគាត់ បុរសម្នាក់នេះក៏ចាប់ផ្តើមបង្កើតគំនិតបង្រៀននេះឡើងមក។

លោក បង្កើតការបង្រៀនឥតគិតថ្លៃដល់ក្មេងៗ ៦-៧នាក់ ជាកូនកម្មករនៅជិតផ្ទះរបស់លោក ហើយក្មេងគ្រប់អាយុរៀន ចាប់ពីអាយុចាប់ពី៦ឆ្នាំឡើងមាន៤នាក់ គឺលោកបានប្រមូលពួកគេឱ្យចូលរៀនប្រហែលជា២ខែមុន។ នៅពេលចាប់ផ្តើម គឺលោកបង្រៀនដោយខ្លួនឯង មានថ្នាក់ភាសាខ្មែរ និងភាសាអង់គ្លេសកម្រិតដំបូង។ ដោយមមាញឹកនឹងការងារផ្ទាល់ខ្លួនផង បង្រៀនផង ធ្វើឱ្យលោកហត់នឿយខ្លាំង ក៏សម្រេចចិត្តស្វែងរកគ្រូបង្រៀនស្ម័គ្រចិត្តម្នាក់មកបង្រៀន និងជួយប្តូរវេនគ្នា។

(រូបភាពពី៖ Facebook page យុវជនសំរាម)

សម្រាប់លោក កំឡុងពេលបង្រៀនក៏ជួបនឹងឧបសគ្គមួយចំនួនដែរ ដោយសារតែពួកគេជាក្មេងដែលមិនទទួលបានការអប់រំល្អ ដូច្នេះ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក៏មិនសូវល្អប៉ុន្មានដែរ។ ទោះបីជាយ៉ាងនេះក្តី លោកនៅតែខិតខំបង្រៀន ទូន្មានពួកគេដដែរ។

ចំពោះសម្ភារ:សិក្សាវិញ មានដូចជាកៅអី តុ កាតាប សៀវភៅអាន និងសរសេរ ប៊ិច ខ្មៅដៃ គឺបានមកពីថវិកាផ្ទាល់ខ្លួនលោកខ្លះ និងរៃអង្គាសពីសប្បុរជនមួយចំនួនខ្លះ។ អ្វីដែលពិសេសនោះ ប្រសិនជាពួកគេ មករៀនទៀងទាត់ រយៈពេល១ខែ ទៅ៣ខែ លោកនឹងផ្តល់កង់ឱ្យពួកគេម្នាក់មួយ ដើម្បីជាការលើកទឹកចិត្ត។

(រូបភាពពី៖ Facebook page យុវជនសំរាម)

លោក សាន ដារ៉ាវីត បានបញ្ជាក់ថា ទៅថ្ងៃអនាគត លោកចង់ឱ្យគម្រោងមួយនេះរីកធំជាងនេះ ព្រោះមានក្មេងជាច្រើនដែលមិនបានចូលសាលារៀន ហើយពួកគេមកតាមឪពុកម្តាយនៅភ្នំពេញ។ ទន្ទឹមនេះ លោកក៏មានបំណងរៃអង្គាសប្រាក់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីអាចជួយដល់កុមារក្រីក្របាន និងអាចមានលទ្ធភាពជួយដល់គ្រូបង្រៀនស្ម័គ្រចិត្តផងដែរ។

(រូបភាពពី៖ Facebook page យុវជនសំរាម)

លោករំពឹងថា បន្ទាប់ពីពួកគេបានសិក្សា អាចធ្វើឱ្យពួកគេមានចិត្តស្រឡាញ់ការសិក្សា និងផ្តល់ចំណេះដឹងដល់ពួកគេ អាចជួយឱ្យគេមានមុខរបរសម្រាប់ខ្លួនទៅថ្ងៃអនាគត និងជាទំពាំងស្នងឫស្សីដែលសង្គមជាតិ៕

(រូបភាពពី៖ Facebook page យុវជនសំរាម)

ដោយ៖ អុន​ ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៨ នាទីutes មុន

លោក អ៊ុំ រាត្រី សសើរដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលរក្សាសុខសុវត្ថិភាពបានយ៉ាងល្អ ក្នុងថ្ងៃចូលឆ្នាំ

ជីវិតកម្សាន្ដ៤២ នាទីutes មុន

អេមមី ប៊ិះសន្លប់ក្រោយឆាក ធ្វើឱ្យ ខាន់ ជេមស៌ ពោលសរសើរកូនស្រីព្រោះទំនួលខុសត្រូវខ្ពស់នឹងការងារ

ព័ត៌មានជាតិ៤៧ នាទីutes មុន

កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិន ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់ ហ្សេលេនស្គី ដែល​ថា​ខ្លួន​លួច​ជួយ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម