Connect with us

ព័ត៌មានជាតិ

ជនបរទេសពីររូបសរសើរការអភិវឌ្ឍន៍រីកចម្រើនកម្ពុជា និងស្នើឲ្យពលរដ្ឋខ្មែរទៅចូលរួមបោះ​ឆ្នោតឲ្យបានគ្រប់គ្នា

បានផុស

នៅ

នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ចូល (Joel) ជានិវត្តជនជាតិសញ្ញាតិអាមេរិកជនបរទេសស្នាក់នៅក្នុងក្រុងកំពត ខេត្តកំពត បានកោតសរសើរចំពោះសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ថាកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេយល់ថា កម្ពុជាជាប្រទេសគួរឲ្យចង់រស់នៅបំផុត ​បើ ប្រៀបធៀបជាមួយប្រទេសដទៃ។ ហើយពួកគេក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរថា គួរតែទៅបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន ដើម្បីបន្តភាពល្អប្រសើរទៅថ្ងៃមុខបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចូល (Joel) ជានិវត្តជនសញ្ញាតិអាមេរិក រស់នៅស្រុកខ្មែរជាង២០ឆ្នាំ បានបង្ហាញលើកឡើងហើយមានចំណាប់អារម្មណ៍ និងការយល់ឃើញរបស់ខ្លួនថា ស្រុកខ្មែរមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមល្អ និងការអភិវឌ្ឍន៍រីកចម្រើនឡើងបន្តិចម្តងៗជារៀងរាល់ឆ្នាំ។ លោក ចូល(Joel) បានបញ្ជាក់ថា កម្ពុជាជាប្រទេសគួរឲ្យចង់រស់នៅជាងគេបង្អស់នៅលើពិភពលោក ព្រោះអ្វីៗល្អគ្រប់យ៉ាងល្អប្រសើរ ទាំងទីតាំងភូមិសាស្ត្រ វប្បធម៌រស់នៅ និងស្ថិរភាពសង្គមជាដើម។

ចំណែកលោក ហ្សេនសូ ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែងដែលមានទីតាំងនៅទុលមុខមាត់ព្រែកកំពតនៅក្បែរផ្សាត្រី បម្រើម្ហូអាហារខ្មែរ និងអឺរ៉ុប ជាងបួនឆ្នាំមកហើយនោះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ភោជនីយដ្ឋានរបស់លោកទទួលភ្ញៀវទេសចរបរទេស និងពលរដ្ឋខ្មែរច្រើនឡើងវិញហើយ បន្ទាប់ពីជំងឺកូវីដ១៩ ស្ងប់ស្ងាត់ល្អប្រសើរឡើងវិញ ហើយមានវត្តមានភ្ញៀវទេសចរចូលចិត្តមកលេងក្នុងភូមិសាស្ត្រខេត្តកំពត ដោយសារក្រុងកំពត ខេត្តកំពត មានកន្លែងទេសចរណ៍ច្រើនកន្លែង និងមានសុវត្ថិភាពដ៏ល្អ អាចដើរលេងកម្សាន្តនៅពេលយប់ដោយសេរី។​ ក្រុងកំពតជាក្រុងមានកត្តានុពលដល់ស្រស់ស្អាតស្ងប់ស្ងាត់ មានមនុស្សច្រើន ហើយគ្មានបទឧក្រិដ្ឋ គឺល្អគ្រប់យ៉ាង។

លោក ហ្សេនសូ ម្ចាស់ភោជនីយដ្ឋានបន្ថែមថា ក្រុងកំពត ខេត្តកំពត រីកចម្រើនជាលំដាប់ ក្នុងនោះមានការរៀបចំកែ​លម្អសួនច្បារមាត់ព្រែក ការរៀបចំស៊ីហ្គេមកន្លងទៅបានល្អ មានបំពាក់ភ្លើងលម្អ និងអំពូលបំភ្លឺតាមដងផ្លូវនៅតាមដងវិធីផ្សេងៗក្នុងក្រុង។

ចំពោះការបោះឆ្នោតខាងមុខនេះ លោកបានបញ្ជាក់ថា មិនបានដឹងរឿងច្រើនទាក់ទង់និងការងារនយោបាយនោះទេ ប៉ុន្តែពលរដ្ឋខ្មែរគួរតែទៅបោះឆ្នោតទាំងអស់គ្នា លោកគោរពការសម្រេចចិត្តរបស់ពលរដ្ឋខ្មែរ ហើយថាមានតែពលរដ្ឋខ្មែរខ្លួន​ឯង ជាអ្នកសម្រេចចិត្តជ្រើសរើសមេដឹកនាំដោយរបស់ខ្លួន។

តាមរបាយការណ៍របស់មន្ត្រីជំនាញមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ ខេត្តកំពត មានជនបរទេសស្នាក់រយៈពេលវែង៥៤៩ទីតាំង ស្មើ១៦៥៥នាក់ (ស្រី៣៣០នាក់) មាន៥៤សញ្ជាតិ ចំណែកជនបរទេសស្នាក់នៅរយៈពេលខ្លីនៅតាមសណ្ឋាគារ និងផ្ទះសំណាក់មានចំនួន ១៣២៦៩នាក់ (ស្រី៥២៩៥នាក់់) មាន៥៦សញ្ជាតិ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ២៩ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម