Connect with us

ព័ត៌មានជាតិ

វិស័យវារីវប្បកម្មធ្លាក់ចុះដោយសារថ្លៃដើមខ្ពស់កសិករកាត់បន្ថយការចិញ្ចឹម

បានផុស

នៅ

បច្ចុប្បន្នវិស័យវារីវប្បកម្ម មានដំណើរការមិនសូវល្អនោះទេ ដោយសារតម្លៃថ្លៃដើមកើនឡើងខ្ពស់ ចំណីឡើងថ្លៃ កសិករកាត់បន្ថយការចិញ្ចឹម ការផលិតក៏មានការធ្លាក់ចុះផងដែរ។ កត្តាទាំងអស់នេះ គឺទទួលរងឥទ្ធិពល​ពីសង្រ្គាម​រវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈ​កម្មការ​ប្រតិបត្ដិ​សមាគមវារីវប្បកម្មនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់កម្ពុជាថ្មី លោក  ឡែមផូរ សុថាវរិទ្ធិ បានឱ្យដឹងថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ការផ្គត់ផ្គង់ត្រីនៅលើទីផ្សារ​ក្នុងស្រុកមិនទាន់បានគ្រប់គ្រាន់នៅឡើយ ពោលគឺបានមួយផ្នែកប៉ុណ្ណោះ។ លោកបន្តថា « សព្វថ្ងៃត្រីមួយចំនួន​ដែលយើងផលិតបានឡើងទីផ្សារ មានដូចជា ត្រីពោ ត្រីអណ្តែង ត្រីប្រា ត្រីឆ្ពិន ត្រីឆ្តោ …ហើយត្រីដែលនាំចូល ដើម្បីបំពេញតម្រូវការ មានមកពីវៀតណាម ដូចជា ត្រីរ៉ស់ ត្រីកាហែ ត្រីប្រា និងនាំចូលពីថៃ មានត្រីប្រា ត្រីទីឡាព្យា និងត្រីកន្ធរ ជាដើម»។

ទាក់ទិននឹងតម្លៃត្រីចាប់ពីស្រះ រួមមាន ត្រីប្រា មានតម្លៃ  ៤៧០០ ដល់ ៥៥០០ រៀល ក្នុងមួយគីឡូ, ត្រីពោ ៨០០០ ទៅ ៨៥០០ រៀល។ ត្រីឆ្ពិន តម្លៃ ៨០០០ រៀល ដល់ ១២០០០រៀល, ត្រីឆ្តោរ ៩០០០ ដល់ ១២០០០ រៀល, ត្រីអណ្តែង ៤៥០០ ទៅ ៦០០០ រៀល។ តម្លៃត្រីមួយគីឡូ ខុសគ្នា អាស្រ័យលើគុណភាព និងទំហំ នៅពេលចាប់ចេញពីស្រះ។ នេះជាការបញ្ជាក់របស់លោក សុថាវរិទ្ធិ។

លោកបានបន្ថែមថា កាលមុនវិបត្តិកូវីដ-១៩ ការចិញ្ចឹមរបស់កសិករអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានល្អប្រសើរ ប៉ុន្តែក្រោយវិបត្តិកូវីដនេះ កសិករខ្លះបានបោះបង់ការចិញ្ចឹម ធ្វើឱ្យវិស័យវារីវប្បកម្មកាន់តែធ្លាក់ចុះមួយកម្រិតទៀត។

ប្រធានគណៈកម្មការប្រតិបត្ដិសមាគមវារីវប្បកម្មនៅកម្ពុជា បានសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ ២០១៩ សមាគមបានធ្វើការ​ងារលើវារីវប្បកម្មបែបអាជីវកម្ម ដោយកត់សម្គាល់ឃើញថា ការចិញ្ចឹមត្រី និងសត្វទឹកជាច្រើនទៀត បានរួមចំណែកយ៉ាង​សំខាន់ក្នុងការបំពេញតម្រូវការក្នុងស្រុក ដោយកាត់បន្ថយការនាំចូល។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺវារីវប្បកម្មកម្ពុជា មិនអាចផលិតជាប្រចាំខែបានទេ ពោលគឺការចិញ្ចឹម និងប្រមូលផលធ្វើបានទៅតាមរដូវ។ មានន័យថា រដូវដែលសម្រុក​ប្រមូលផល ធ្វើឱ្យត្រីចាល់លើសតម្រូវការ។ ប៉ុន្តែផុតពីររដូវនេះ គឺអស់ត្រីតែម្តង។

បញ្ហានេះ លោកថា ក៏ជាកំហុសកសិករផងដែរ ដែលខ្វះព័ត៌មានទីផ្សារ ដោយចិញ្ចឹមតាមការនឹកឃើញ។ លោក សុថាវរិទ្ធិ បានលើកឡើងទៀតថា ការធ្វើអាជីវកម្ម ត្រូវចេះមើលទីផ្សារជាមុន ហើយផលិតត្រូវធ្វើទៅតាម​តម្រូវការ​ទីផ្សារ។ ប៉ុន្តែកន្លងមក កសិករចិញ្ចឹមមិនបានមើលទីផ្សារ និងរៀបចំផែនការច្បាស់លាស់នោះទេ ដែលធ្វើឱ្យលើស​ទីផ្សារពេលប្រមូលផល។

ដើម្បីរួមចំណែកក្នុងវិស័យនេះ សមាគមវារីវប្បកម្ម បានបើកវគ្គសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសវារីវប្បកម្ម ដែលផ្ដោតសំខាន់ទៅលើកការចិញ្ចឹមបែបអាជីវកម្ម ដោយមានការអនុវត្តន៍ផ្ទាស់លើបច្ចេកទេស និងផ្លាស់ប្ដូរចំណេះ​ដឹងគ្នាទៅវិញទៅមក។ លើសពីនេះទៀត សមាគមក៏នឹងជួយណែនាំបន្ថែមទៅលើការសិក្សាអំពីតម្រូវការទីផ្សារ និងការរៀបចំគម្រោងសម្រាប់កសិដ្ឋានឱ្យស្របតាមស្ដងដារបច្ចេកទេសផងដែរ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម