ព័ត៌មានជាតិ
រាជរដ្ឋាភិបាល បង្កើនថវិកាវិនិយោគលើវិស័យអប់រំដល់ជាង ៨០០លានដុល្លារ ក្នុងឆ្នាំ២០២៣
រាជរដ្ឋាភិបាល បានបង្កើនថវិកាវិនិយោគលើវិស័យអប់រំដល់ជាង ៨០០លានដុល្លារអាមេរិកនៅ ក្នុងឆ្នាំ២០២៣ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/៤-16-1024x614.jpg)
នៅក្នុងឱកាសចូលរួមផ្សព្វផ្សាយស្ដីពី ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី១៤កក្កដា នេះលោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា វិស័យអប់រំ បានក្លាយជាវិស័យអាទិភាពខ្ពស់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ ដោយបង្កើនថវិកាវិនិយោគជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២៣។
នៅឆ្នាំ២០១៣ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានថវិកាត្រឹមតែប្រមាណ ២៧៣លានដុល្លារប៉ុណ្ណោះ ខណៈឈានដល់ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលបានវិនិយោគរហូតដល់ប្រមាណ ៨២០លានដុល្លារលើវិស័យអប់រំ។
លោករដ្ឋមន្រ្តីលើកឡើងទៀតថា បច្ចុប្បន្ននេះ ក្រសួងក៏កំពុងធ្វើការសម្រួចសកម្មភាពជាអាទិភាព ដើម្បីជំរុញឱ្យមានបរិវត្តកម្ម ឬការផ្លាស់ប្ដូរមុខមាត់ថ្មីក្នុងវិស័យអប់រំ ដោយផ្តោតលើអាទិភាពទាំង៨ចំណុច។ ក្នុងចំណោមអាទិភាពទាំង ៨នេះ ក៏មានការដាក់ចេញនូវកំណែទម្រង់សាលារៀន ការបង្កើនថវិកាដំណើរការសាលារៀន ការបន្តវិនិយោគលើហេដ្ឋារចនាសម័្ពន្ធ សម្ភារៈឧបទេស ក៏ដូចជាការកែលម្អវិធីសាស្រ្តបង្រៀន ការបង្កើនចំនួនសាលារៀនជំនាន់ថ្មី សាលាគំរូជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/360084206_665167378970022_5316718511180830626_n.jpg)
លោក រដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងអប់រំ ក៏បានផ្តោតការយកចិត្តទុកដាក់លើគ្រូបង្រៀន ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងមានការលើកកម្ពស់បរិវត្តឌីជីថលនៅក្នុងការអប់រំ ដែលផ្តោតលើធនធានឌីជីថល វិធីសាស្រ្តបង្រៀន ថែមទាំងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំឌីជីថលផងដែរ។
លើសពីនេះ ក្រសួងអប់រំក៏បានផ្តោតពង្រឹងលើការសិក្សាមុខវិជ្ជា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដោយបន្តវិនិយោគលើអគារធនធាន បន្ទប់ពិសោធន៍ កុំព្យូទ័រ សម្ភារៈឧបទេស ក៏ដូចជាលើកកម្ពស់សុខភាពសិក្សា និងចំណុចអាទិភាពជាច្រើនទៀត។
លោករដ្ឋមន្ត្រីបានរំលឹកថា ការដាក់ឱ្យដំណើរការនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡានេះ គឺស្របពេលជាមួយការដាក់ចេញនូវ “ការសម្រួចសកម្មភាពជាអាទិភាព ដើម្បីជំរុញឱ្យមានបរិវត្តកម្ម ឬការផ្លាស់ប្ដូរមុខមាត់ថ្មីក្នុងវិស័យអប់រំ ដែលស្តែងចេញជាមួយការផ្ដោតលើអាទិភាពទាំង៨ចំណុច រួមមានទី១៖ កំណែទម្រង់សាលារៀន ទី២៖ កំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ទី៣៖ លើកកម្ពស់បរិវត្តកម្មឌីជីថលនៅក្នុងការអប់រំទី៤៖ ជំរុញការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់សិស្សានុសិស្សប្រកប ដោយសមធម៌គុណភាព និងប្រសិទ្ធភាព ទី៥៖ លើកកម្ពស់សុខភាពសិក្សា ដើម្បីកែលម្អការអាហារ ការផ្ដល់អាហារូបករណ៍ និងការផ្ដល់អាហារនៅតាមសាលារៀនសម្រាប់សិស្សទី៦៖ តម្រង់ទិសការអប់រំសិស្សនិងយុវជនឱ្យ ក្លាយជាពលរដ្ឋល្អតាមរយៈការលើកកម្ពស់ចំណេះដឹង បំណិន ចរិយាធម៌ជាពលរដ្ឋល្អទី៧៖ ក្រសួងអប់រំ យុវជន និងកីឡា បង្កើតមជ្ឈមណ្ឌលឧត្តមភាពគ្រឹះស្ថាន ឧត្តមសិក្សា ដោយបន្ត ការធ្វើកំណែទម្រង់គ្រឹះស្ថានឧត្តមសិក្សាពង្រឹងអភិបាលកិច្ច ផ្តល់ឋានៈនិងលើកកម្ពស់គុណវុឌ្ឍសាស្ត្រាចារ្យ និងទី៨៖ បង្កើតមជ្ឈមណ្ឌលឧត្ដមភាពគ្រឹះស្ថានឧត្ដមសិក្សា៕
អត្ថបទ ៖ សំអឿន
![](https://www.kampucheathmey.com/wp-content/uploads/2023/07/361093880_665166882303405_8855707183040088828_n-1024x561.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត