Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានខុសពីការពិត ពាក់ព័ន្ធនឹងបញ្ហាបង្គោលព្រំដែន

បានផុស

នៅ

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានទាត់ចោលទាំងស្រុងនូវការចេញផ្សាយតាមបណ្តាញសង្គមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយភ្ជាប់ខ្លឹមសារថា “វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីថ្លែងការណ៍របស់ របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០​២៣នេះ បានបញ្ជាក់ថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមប្រកាសទាត់ចោលទាំងស្រុងនូវការចេញផ្សាយតាមបណ្តាញសង្គម ដែលមាននិន្នាការប្រឆាំងនិងរាជរដ្ឋាភិបាល និងគណនីហ្វេសប៊ុកឈ្មោះ ទូរទស្សន៍ព្រះអាទិត្យកម្ពុជា (Cambodia SUNTV) បានបង្ហោះវីដេអូ នាថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៣ ដោយភ្ជាប់ខ្លឹមសារថា “វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា”។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបញ្ជាក់ទៀតថា ការផ្សព្វផ្សាយនោះ គឺមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វ​ផ្សាយព័ត៌មានក្លែងក្លាយ ក្នុងគោលដៅញុះញង់ប្រជាពលរដ្ឋក្នុងកំឡុងពេលជិតបោះឆ្នោត ដើម្បីបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់គ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការធ្វើឲ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយឲ្យមានការរំលោភបំពានទឹកដីពីប្រទេសជិតខាង ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីស្រែចំការជាដើម។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានគូសបញ្ជាក់ជាថ្មីថា ក្នុងកិច្ចការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាជាមួយនឹងប្រទេសជិតខាងផ្សេងៗទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើបានត្រឹមត្រូវ ម៉ត់ចត់ និងច្បាស់លាស់បំផុត ដើម្បីរក្សាបានផ្ទៃក្រឡាដីកម្ពុជា ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា ដូចបានកំណត់ច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានប្រកាសបដិសេធចោលទាំងស្រុង នូវការផ្សព្វផ្សាយព័ត៌មានខុសពីការពិតទាំងនោះ និងបានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេសកុំជឿ និងកុំចែកចាយរាល់ព័ត៌មានក្លែងក្លាយរបស់ជនអគតិ ដែលមានចេតនាទុច្ចរិតវាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយដែលសកម្មភាពទាំងអស់នោះ អាចនឹងប្រឈមមុខនឹងផ្លូវច្បាប់។

ជាមួយគ្នានេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដន ក៏បានអំពាវនាវផងដែរដល់អាជ្ញាធរមានសមត្ថកិច្ចសូមចូលរួមស្រាវ ជ្រាវ ទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូចទាំងឡាយណា ដែលមានចេតនាបង្កើតព័ត៌មានក្លែងក្លាយទាំងនោះ ទៅតាមផ្លូវច្បាប់ជាធរមាន៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម