Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ « ជឿ សម រង្ស៊ី ដូចជឿជនក្បត់ជាតិ»

បានផុស

នៅ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញប្រតិកម្មចំពោះសកម្មភាពនយោបាយដ៏ស្មោគគ្រោក និងជាអ្នកនយោបាយចាស់វស្សាអសមត្ថភាពលោក សម រង្ស៊ី ដែលជារឿយៗបង្កើតរឿងរ៉ាវ​បង្ករចលាច​លញុះញ៉ងបោកបញ្ឆោតក្នុងសង្គម។

ថ្មីៗនេះអ្នកនយោបាយឈរក្រៅស្រុករូបនេះក៏បានអំពាវនាវឲ្យអ្នកទៅបោះឆ្នោតជ្រើសតាំងណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ គូសសន្លឹកចោលដើម្បីបំពេញមហិច្ឆតាបក្សពួកគេបំរើពួកអមិត្ត។ ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ទុកសកម្មភាពនេះ ជាការព្យាយាមញុះញង់បំផ្លាញជាតិ និងព្យាយាមញុះញង់បំផ្លាញអាយុជីវិតប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានប្រៀបធៀបវាស់ស្ទង់សកម្មភាពរវាងលោក សម រង្ស៊ីនូវ ១៣ ចំណុចរួមមាន៖

១. ខ្ញុំ ឡេង ណាវ៉ាត្រា ហ៊ានបូជាជីវិតដើម្បីជាតិ, សម រង្ស៊ី កំសាករត់ចោលស្រុកដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ២. ខ្ញុំ ឡេង ណាវ៉ាត្រា ហ៊ានលះបង់ធនធាន ផ្ទាល់ខ្លួនដើម្បីជាតិ, សមរង្ស៊ី កុហកប្រជាពលរដ្ឋ ដែលយល់ដឹងទាបប្រមូលលុយ ដាក់ហោប៉ៅផ្ទាល់ខ្លួន។ ៣. ខ្ញុំ ឡេង ណាវ៉ាត្រា ជាកូនអ្នកក្សត់ឪពុករែកដីយល់អារម្មណ៍អ្នកខ្សត់តស៊ូដល់ថ្ងៃនេះ, សម រង្ស៊ី ទៅរៀននៅបរទេសតាំងពីតូចគឺមិនយល់​ពីប្រជាពលរដ្ឋគឺថាគ្មានឃើញ​អ្វីជោគជ័យ​ក្រៅពីបោកប្រាស់គេប្រជាពលរដ្ឋ។ ៤. ខ្ញុំអាយុនៅក្មេង មានពេលវេលាបំរើជាតិ, សម រង្ស៊ី ហួសអាយុ ធ្វើការហើយ។

៥. ខ្ញុំ ឡេង ណាវ៉ាត្រា មានគុណធម៌ចំពោះអ្នកនៅជុំវិញខ្លួន, សម រង្ស៊ី គ្មានគុណធម៌ ធ្វើបាបគេត្រូវគេរត់ចោលអស់ ពេលគេដឹងពីអត្តចរិតពិត។ ៦. ខ្ញុំ ឡេង ណាវ៉ាត្រា ជួយសង្គមដោយមិនចង់បានតួនាទី មិនចង់បានប្រយោជន៍, សម រង្ស៊ី បោកប្រជាជននៅក្នុងសង្គមដើម្បីចង់ធ្វើធំ។ ៧. ខ្ញុំ ឡេង ណាវ៉ាត្រា អត់មានពូជក្ប-ត់ជាតិ, សម រង្ស៊ីមានពូជក្ប-ត់ជាតិ ៨. ខ្ញុំ ឡេង ណាវ៉ាត្រា គោពជាតិសាសនាព្រះមហាក្សត្រ, សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ ៩. ខ្ញុំ ឡេង ណាវ៉ាត្រា ជួយអោយប្រជាជនរាប់ម៉ឺននាក់មានការងារធ្វើ, សម រង្ស៊ីប្រើល្បិចថោ-កទាបចាក់រុកអោយបរទេសផ្ដាច់ជំនួយពីប្រទេសកម្ពុជា។ ១០. ខ្ញុំ ឡេង ណាវ៉ាត្រា មានទំនួលខុសត្រូវក្នុងការដឹកនាំ, សម រង្ស៊ីគ្មានទំនួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ ១១. ខ្ញុំ ឡេង ណាវ៉ាត្រា តែងបង្កើតប្រយោជន៍សម្រាប់ជាតិ, សម រង្ស៊ី តែងតែងបង្កើតព្រឹត្តិការណ៍ អាក្រក់បង្កភាពច.លាចលសង្គម និង បរើនយោបាយទុច្ចរិតបំបែកសាមគ្គីជាតិ ១២. ខ្ញុំ ឡេង ណាវ៉ាត្រា គ្មានទោសជាទណ្ឌិត, សម រង្ស៊ី មានទោសជាទណ្ឌិត ១៣. ខ្ញុំ ឡេង ណាវ៉ាត្រា មានឈាមស្នេហាជាតិ, សម រង្ស៊ី មានឈាមបំផ្លាញជាតិ។ អ្នកឧកញ៉ាបានគូសបញ្ជាក់បន្ថែមថា «ជឿ សម រង្ស៊ី ស្មើនឹងជឿជនក្បត់ជាតិ យើងគ្រប់គ្នាប្រឆាំងដាច់ខាតជនក្បត់ជាតិ សម រង្ស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម