Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ជំរុញអនុវត្តវិធានការជាកញ្ចប់ដោះស្រាយ​គម្រោងវិនិយោគជាប់គាំងក្នុងខេត្ត

បានផុស

នៅ

លោក ឡុង ឌីម៉ង់ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត សភាពាណិជ្ជកម្ម​ខេត្ត និងមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្ត «វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញ​ចូលរួមដោយផ្ទាល់ពី ប្រតិភូអន្តរក្រសួង ដឹកនាំដោយលោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ជំរុញការអនុវត្តវិធានការ និងលើកកម្ពស់ការយល់ដឹងរបស់ក្រុមការងារមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈសម្បត្តិទទួលយកសំណើសុំដោះស្រាយពីម្ចាស់គម្រោង ឬអ្នកអភិវឌ្ឍ និងឈានទៅរកការដោះ​ស្រាយក្រៅប្រព័ន្ធតុលាការស្របតាមស្មារតីឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនាពេលថ្មីៗនេះ ជាជំហានមួយបន្ទាប់ពីការកំណត់អត្តសញ្ញាណកម្មលម្អិតគម្រោងទាំងអស់។ អង្គប្រជុំទាំងមូល​បានពិភាក្សា និងដោះស្រាយបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការកំណត់ផ្សេងៗ​ក្នុងទិដ្ឋភាពគតិយុត្តិ និងលិខិត​បទដ្ឋាន​នានាដែលនឹងត្រូវប្រើប្រាស់ក្នុងការដោះស្រាយភាពជាប់គាំងផងដែរ។

ជាលទ្ធផល តាមរយៈការពន្យល់ បកស្រាយក្នុងលក្ខណៈបច្ចេកទេស អង្គប្រជុំបានឯកភាពផ្តល់ការគាំ​ទ្រលើផែនការ​សកម្មភាព ដើម្បីឱ្យការអនុវត្តវិធានការដោះស្រាយនេះប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីរាជរដ្ឋាភិបាល បានសម្រេច១ដូចខាងក្រោម៖

ទី១.​ ដាក់ចេញវិធានការជាកញ្ចប់ ដើម្បីបង្កើតជំនឿទុកចិត្ត និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យម និងវែង សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ

ទី២. វិធានការជាកញ្ចប់នេះ រួមបញ្ចូល ការកំណត់និយមន័យ និងវិសាលភាព និងវិធានការទូទៅ

ទី៣. វិធានការលើកទឹកចិត្តសម្រាប់ដោះស្រាយភាពជាប់គាំង ក្នុងទិដ្ឋភាពរួម និងតាមករណីនីមួយៗ ដោយផ្អែក​តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ខណៈដែលភាពជាប់គាំងនីមួយមានភាពខុសគ្នា អាស្រ័យតាមស្ថានភាពម្ចាស់ដី ម្ចាស់អគារ និងគម្រោងវិនិយោគ ដូចមានរៀបរាប់លម្អិតក្នុងឧបសម្ព័ន្ធនៃលិខិតលេខ ១៤៣៨ សហវ.លស ចុះថ្ងៃតី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម