Connect with us

ព័ត៌មានជាតិ

បទយកការណ៍៖ កម្ពុជា អភិវឌ្ឍវិស័យសំណង់អគាររីកចម្រើន​ពីទីក្រុងរហូតដល់ជនបទ​

បានផុស

នៅ

កម្ពុជា បានអភិវឌ្ឍន៍វិស័យសំណង់ អគារ រីកដុះដាលពាសពេញប្រទេស មិនថានៅក្នុងទីក្រុង ទីប្រជុំជន រហូត​ដល់ជនបទ។ ជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជា មានការអភិវឌ្ឍខ្លាំង លើវិស័យសំណង់អគារ ជាពិសេស​នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ កំពង់ចាម និងខេត្តសៀមរាបជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេល ២៣ឆ្នាំ គិតចាប់ពីឆ្នាំ២០០០ រហូតដល់ ឆ្នាំ២០២៣ កម្ពុជាមានគម្រោងអគារខ្ពស់ៗជាច្រើន នៅទូទាំង​ប្រទេស។

លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា អគារចាប់ពី ៥ជាន់ឡើងទៅ នៅកម្ពុជា មានចំនួន ២៥៨៦អគារ នៅទូទាំង​ប្រទេស ក្នុងនោះ នៅរាជធានីភ្នំពេញ មានចំនួន ១៧១១អគារ ខេត្តព្រះសីហនុ ៩៩០អគារ ប​ន្ទាយមានជ័យចំនួន ១៤២អគារ និងខេត្តផ្សេងទៀត មានចំនួន ៤៣អគារ។

វិស័យសំណង់ ការអភិវឌ្ឍអគារ លំនៅឋាន នៅតែមានសន្ទុះជាធម្មតា បើទោះបីជាជាកើតមានវិបត្តកូវីដ-១៩ យ៉ាងណាក៏ដោយ។ នេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាល មានភាពឈ្លាសវៃក្នុងការគ្រប់គ្រងវិបត្តិ បង្កើតឱកាស​ដើម្បីអភិវឌ្ឍ។

លោក ឡៅ ទិព្វសីហា បានលើកឡើងថា ក្រសួងរៀបចំដែនដែន នគរូបនីយកម្ម និងសំណង់ មិនត្រឹមតែជំរុញការ​អភិវឌ្ឍប៉ុណ្ណោះទេ ស្ថាបនមួយនេះ ក៏យកចិត្តទុកដាក់ខ្ពស់ទៅលើរចនាបថនៃសំណង់អគារ ដោយលើកទឹកចិត្តឱ្យមាន​ការសាងសង់សំណង់អគារបែបខ្មែរ ជំនួសការចម្លងរចនាបថពីបរទេស។ លើសពីនេះទៀត ការសាងសង់ត្រូវតែគិត​ពីគុណភាពជាចម្បង។

ទន្ទឹមនឹងនេះ មានសមិទ្ធផលដ៏ធំមួយទៀត ដែលយើងមិនអាចមើលរំលងបាននោះ គឺការកសាងពហុកីឡដ្ឋាន​ជាតិមរតកតេជោ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានសាងសង់​នៅលើផ្ទៃដីជាង៨៥ហិកតា មានតម្លៃជិត១៦០លានដុល្លារអាមេរិក។ ពហុកីឡដ្ឋានដ៏អស្ចារ្យមួយនេះ មានរចនាសម្ព័ន្ធ​កីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធ អគារស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអគារ សាលវេជ្ជសាស្ត្រវិទ្យាសាស្ត្រកីឡា សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីផងដែរ ហើយអាចផ្ទុកមនុស្សបានជាង ៦៥ ០០០នាក់ ។

ក្រៅពីសំណង់អគារធំៗខ្ពស់ៗ នៅរាជធានីភ្នំពេញ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា, នៅតាម​បណ្តាខេត្តនានា ក៏មានការអភិវឌ្ឍ កសាងហេដ្ឋារចនាសម្ព័ន្ធសំណង់អគារ ដ៏ច្រើនផងដែរ។ និយាយដល់​ខេត្ត​ទេសចរណ៍​​ជាប់មាត់សមុទ្រ ដ៏មានសក្តានុពលអភិវឌ្ឍគ្រប់វិស័យ ជាពិសេសការសាង​សង់សំណង់អគារ​លំនៅ​ឋានប្រណីតៗយ៉ាងច្រើននោះ គឺខេត្តព្រះសីហនុ។ បច្ចុប្បន្នខេត្តព្រះសីហនុ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចទី២​របស់កម្ពុជា មានការអភិវឌ្ឍយ៉ាងសម្បើម ទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់ អគារ ទាំងសំណង់អគាររដ្ឋ និងឯកជន។

ខេត្តព្រះសីហនុ មានប្រវត្តិល្បីល្បាញថា ជាទីក្រុងរះឡើងថ្មី និងមានសំណង់នគរូបនីយកម្មឆើតឆាយស៊ីវិល័យ​ដាច់គេនៅ​តាមតំបន់ឆ្នេរ តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ មកម្ល៉េះ។

យុគសម័យសកលភាវូនីយកម្ម នាសតវត្សរ៍ទី២១នេះ ក្រុងជាប់មាត់សមុទ្រកម្ពុជា ដែលយកតាមព្រះនាម​អតីតព្រះ​មហាក្សត្រខ្មែរ (សីហនុ) ហាក់កំពុងចាប់ផ្តើមប្រកួតប្រជែងយកកេរ្តិ៍ឈ្មោះរបស់ខ្លួនជាទីក្រុងនៅជួរមាត់សមុទ្រ ដែលមានសំណង់ធំខ្ពស់ដាច់គេ។

កត្តាសុខសន្ដិភាពបាននិងកំពុងធ្វើឱ្យវិស័យសំណង់នៅខេត្តព្រះសីហនុមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈសំណង់អាគារខ្ពស់ៗចាប់ពី៥ជាន់ ទៅ៥៣ជាន់ ក្នុងខេត្តនេះ មានកើនឡើងដល់ជាង៦០០អាគារ គិតត្រឹមចុងឆ្នាំ២០២០។

ខេត្តព្រះសីហនុ បានអភិវឌ្ឍស្ទើរគ្រប់វិស័យ ដោយមានគម្រោងសាងសង់ថ្មីៗជាបន្តបន្ទាប់ ចាប់ពីតំបន់ជនបទ រហូតដល់ទីក្រុង។

ឃ្លាតចេញពីខេត្តជាប់ឆ្នេរសមុទ្រ ងាកទៅមើលហេដ្ឋារចនាសម្ព័ន្ធសំណង់ អគារ នៅឯខេត្តកំពង់ចាម ដែលមាន​ចម្ងាយជាង ១២០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញឯណោះវិញ ក៏មានការអភិវឌ្ឍ និងរីកចម្រើនគួរកត់សម្គាល់ផងដែរ។

លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន ខេត្តកំពង់ចាម បានឱ្យក្រុមការងារកម្ពុជាថ្មីដឹងថា ​កម្ពុជា ក្រោមការដឹក​នាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានអភិវឌ្ឍគ្រប់ទីកន្លែង ពោលគឺពីទីក្រុងរហូតដល់ជនបទ។ ជាក់ស្តែង លោកអភិបាល​ស្រុកកោះសូទិន បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់លោក មានជីវភាព និងប្រាក់ចំណូលល្អប្រសើរ ដែលជាចលករជំរុញឱ្យពួកគេមានលទ្ធភាព​ អាចសាងសង់សំណង់ លំនៅឋាន បានសមរម្យ និងមានជីវិត​រស់នៅប្រកប​ដោយភាពថ្លៃថ្នូរ។

តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ ​សំណង់ ​អគារ ​ទាប​ខ្ពស់​ជាច្រើន កាន់តែ​បន្ថែម​សម្រស់ដល់​ខេត្ត​កំពង់ចាម ឱ្យលេចធ្លោមួយកម្រិតទៀតផងដែរ​ ។

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដែននគរូបនីយកម្ម និងសំណង់ បានលើកឡើងថា វិស័យសំណង់គឺជាផ្នែកមួយដ៏​មានសារសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ដោយបំពេញនូវគោលជាមូលដ្ឋាននៃការអភិវឌ្ឍសង្គម និងបង្កើត​ការងារជាច្រើនដល់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ វិស័យនេះ ក៏បានផ្តល់ប្រាក់ចំណូលខ្ពស់ ទាក់ទងនឹងសេវាកម្មសង្គម និងបានចូលរួមយ៉ាងសកម្មជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម