ព័ត៌មានជាតិ
ប្រស់ស្វាមានតែតាមរដូវ ចង់ឆា ចង់ស្លក៏បាន បើធ្វើជាញាំឬភ្លាកាន់តែពិសេស
ប្រស់ស្វាជាប្រភេទរុក្ខជាតិកម្រដែលពលរដ្ឋតាមតំបន់មួយចំនួនរុករកពីក្នុងព្រៃ សម្រាប់ប្រើប្រាស់ក្នុងមុខម្ហូបផ្សេងៗ។
នៅតាមដងផ្លូវជាតិលេខ ៤ ជិតផ្លូវបំបែកស្រែអំបិលក្នុងខេត្តព្រះសីហនុ អ្នកភូមិមួយចំនួនបានចេញទៅរកបេះស្លឹកប្រស់ស្វាយកមកលក់សម្រាប់អ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤ ដែលត្រូវការទិញយកទៅធ្វើម្ហូបផ្សេងៗ។


ពលរដ្ឋឈ្មោះសៀម សុខ បានឲ្យក្រុមការងារកម្ពុជាថ្មីដឹងថា ប្រស់ស្វាមានតែតាមរដូវហើយមានតែប៉ុន្មានខែប៉ុណ្ណោះ។ រុក្ខជាតិនេះស្លឹករបស់វាអាចយកទៅធ្វើម្ហូប ស្លឬឆា បើធ្វើជាញុំឬភ្លាកាន់តែឆ្ងាញ់ពិសេសថែមទៀត។
យោងតាមក្រសួងបរិស្ថាន ដើមប្រស់ឬប្រស់ស្វា ( Sand ginger) ជារុក្ខជាតិប្រភេទស្មៅគ្មានដើម ឫសរីកធំជាមើម ស្លឹកមាន ២-៣ សន្លឹក គ្របគល់លាតផ្ទាល់លើដីផ្ទៃស្លឹកធំទូលាយ ស្តើងពណ៌ក្រហមរលីងនៅលើផ្ទៃ។ គេប្រើជាថ្នាំសម្រាប់រំលាយអាហារ ព្យាបាលអាការៈបរិភោគពិបាករលាយ ព្យាបាលឈឺក្រពះ លើសឈាម ឈឺចុកទ្រូង ឈឺក្នុងពោះ ហឺត រាគ ក្អក ក្អួត ប្រើសម្រាប់ត្រាំអាល់កុល សម្រាប់លាបរឹត ឈឺសន្លាក់ឆ្អឹង ស្ពឹកស្រពន់ដៃជើងជាដើម។

ស្លឹកវាអាចធ្វើជាបន្លែស្រស់បុកទឹកគ្រឿង ញាំ ឬភ្លានិងសម្លប្រហើរក៏បាន។ ក្រៅពីតួនាទីជាឱសថ និងមុខម្ហូបសម្រាប់មនុស្សដែលសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនហើយនោះ ដើមប្រស់ក៏ជាចំណីសម្រាប់សត្វព្រៃដូចជា សត្វទន្សោង សត្វឈ្លូស ជ្រូកព្រៃជាដើម៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់