Connect with us

ព័ត៌មានជាតិ

ប្រភព​ដេប៉ូ​នៅក្រុង​ក្រចេះ ​តម្លៃ​ជី​ថ្នាំ​កសិកម្ម​កំពុង​ធ្លាក់​ថ្លៃ​​

បានផុស

នៅ

តម្លៃជីថ្នាំកសិកម្ម​កំពុង​​ធ្លាក់​ចុះ ស្របពេល​រដូវធ្វើ​ស្រែ​ចម្ការ​​របស់​កសិករ​បាន​ចាប់ផ្តើម។

​ប្រភព​ដេប៉ូ​លក់​ជី​ថ្នាំ​កសិកម្ម​មួយ​កន្លែង​នៅក្រុង​ក្រចេះ​បាន​ឲ្យ​ដឹង​ថា ​ជី​កសិកម្មកម្រិត​លេខ​មួយ​បានធ្លាក់ថ្លៃ​ពីមុន​​​ ១ បេ (៥០ គីឡូក្រាម) ជាង ២០ ម៉ឺន​រៀល បច្ចុប្បន្ន​នៅ​​​ជាង​ ១៧ ម៉ឺន​រៀល​​ថោក​ជាង​លើក​មុន។ ចំណែក​​ថ្នាំ​កសិកម្ម​វិញ​ក៏​មាន​តម្លៃ​ធូរ​ជាង​មុន​ដែរ។

​​ដេប៉ូ​នេះ​មាន​​លក់​ជី​កសិកម្ម​ ក៏​ដូចជា​ថ្នាំ​កម្ចាត់​ស្មៅ​ជា​ច្រើន​ប្រភេទ​ទៀត។ បើតាមម្ចាស់​ដេប៉ូរូបនេះ​ តម្លៃ​មិន​មាន​ភាព​ស្ថិតស្ថេរ​នោះ​ទេ អាច​នឹង​ឡើង​ថ្លៃ​វិញ​នៅ​ពេល​ខាង​មុខ។ ស្រ្តី​រូប​នេះ​​ក៏​ណែនាំឲ្យកសិករដែលមានលទ្ធភាព​គួរ​​ទិញ​ជី​ថ្នាំ​កសិកម្ម​ស្តុកទុក​ ស្របពេល​តម្លៃ​ជីថ្នាំ​កំពុងធ្លាក់ចុះនៅពេល​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីការ​លក់ជី​ថ្នាំកសិកម្ម​​ ស្រ្តី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា មុនលក់​ថ្នាំ​ទៅ​ដល់​កសិករ​ ​គាត់​ក៏​តែងតែ​​ពន្យល់​ណែនាំ​ពី​របៀប​ប្រើប្រាស់ កុំ​ឲ្យ​ខាត់​បង់​លុយ​កាក់​និង​ពេល​វេលា​គឺ​ចង់​ឲ្យ​កសិករ​ដែល​មក​ទិញ​នៅ​កន្លែង​គាត់​គឺ​ចំណេញ ហើយ​គាត់​ក៏​អាច​ចំណេញ​ផង​ដែរ។

ពលរដ្ឋ​មួយ​រូប​រស់នៅឃុំសោប ស្រុកព្រែកប្រសព្វ ឈ្មោះ​តឿន ណារ៉ា ដែល​បាន​មក​ទិញ​ជី​និង​ថ្នាំ​កសិកម្ម​ប្រាប់​ថា គាត់​ទិញ​​យក​ទៅ​ទុក​ប្រើប្រាស់​ពេល​ក្រោយ ពីព្រោះ​គាត់​ថា​រាល់​ឆ្នាំ​នៅ​ពេល​ដល់​រដូវ​ដាក់​ជី​និង​ថ្នាំ​គឺ​ឡើង​ថ្លៃ។

ពលរដ្ឋ​រូប​នេះ​បាន​​​ទិញ​ជីថ្នាំ​​ ដោយបារម្ភ​ថា​ថ្ងៃ​មុខ​អាច​នឹង​ឡើង​ថ្លៃ​ជាង​នេះ​​។ បើ​តាម​ស្រ្តី​រូប​នេះ​​ឆ្នាំ​មុនថ្នាំ​បាញ់​ស្មៅ​មាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​នេះ ចឹង​បាន​គាត់​ទិញ​ទុក​មុន៕

អត្ថបទ៖ លី រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម