Connect with us

ព័ត៌មានជាតិ

ក្រោយបោះឆ្នោត តើស្ថានភាពវិស័យអចលនទ្រព្យ​កម្ពុជា នឹងមានកំណើនឬទេ?

បានផុស

នៅ

អ្នកជំនាញ នៅតែមានភាពស្រពិចស្រពិលទៅលើការព្យាករណ៍នៃកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា។ ទោះយ៉ាង​ណា អ្នកជំនាញអចលនទ្រព្យលើកឡើងថា វិស័យនេះ អាចនឹងមានកំណើនវិនិយោគឡើងវិញ នៅក្រោយការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ថ្ងៃទី ២៣ ខែកក្កដា ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានដាក់ក្តីរំពឹងថា នៅក្រោយបោះឆ្នោត អ្វីៗ​នឹងល្អប្រសើរ​ នឹងមានអ្នកវិនិយោគទុនចូលមកច្រើនឡើងវិញ។ «សម្រាប់ខ្ញុំ អ្វីដែលកំពុងតាមដាន គឺស្ថានភាពថ្ងៃទី ២៣ កក្កដា តើមានអ្វីកើតឡើង នឹងរំពឹងថា ក្រោយបោះឆ្នោតស្ថានភាពល្អប្រសើរ»។

ថ្លែងប្រាប់កម្ពុជាថ្មី លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ស្ថានភាពអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន ផ្នែកសេវាកម្មម្ហូបអាហារនៅតែមានដំណើរការល្អ ពោលគឺមានការលក់បានជាធម្មតា ព្រោះជាតម្រូវការដែល​អត់មិនបាន។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជា មានកំណើនឬថយចុះ គឺពឹងអាស្រ័យទៅលើ​ស្ថាន​ភាព​សេដ្ឋកិច្ចពិភពលោក។ ជាពិសេសនោះ គឺស្ថានភាពសេដ្ឋកិច្ចចិន និងអាមេរិក។ លោកថា ស្ថានភាពសេដ្ឋកិច្ច​ចិនសព្វថ្ងៃកំពុងរងគ្រោះ ខណៈដែលអាមេរិកក៏ដូចគ្នា។ «នៅពេលដែលអ្នកដឹកនាំសេដ្ឋកិច្ចពិភពលោករងគ្រោះ វាក៏ប៉ះ​ពាល់ដល់សេដ្ឋកិច្ចរបស់យើង ហើយបើសេដ្ឋកិច្ចប៉ះពាល់ វិស័យដីធ្លីក៏រងគ្រោះទៅតាមនឹងដែរ»។

លោក ច្រឹក សុខនីម ប្រធានក្រុមហ៊ុន Century 21 Mekong បានលើកឡើងដែរថា បច្ចុប្បន្ននេះ ចំនួនតម្រូវ​ការអ្នកចង់ទិញផ្ទះមានច្រើន ប៉ុន្តែលទ្ធភាពក្នុងការយកហិរញ្ញប្បទាណពីធនាគារមានការលំបាកខ្លាំង ទាំងឯកជន និងក្រុមហ៊ុន។ លោកមើលឃើញថា វិស័យអចលនទ្រព្យសព្វថ្ងៃនេះ មានចរន្តទិញលក់តែនៅក្នុងស្រុក ពុំទាន់​មានវិនិយោគិនហូរចូលពីបរទេសនៅឡើយ។ ដូច្នេះដើម្បីឱ្យវិស័យនេះ ទទួលបានការគាំពារខ្លាំង ទាល់តែមាន​ចរន្ត​សាច់ប្រាក់ចាក់ចូលបន្ថែម ពីរាជរដ្ឋាភិបាល ហើយផ្តល់លទ្ធភាពក្នុងការប្រើកម្ចី​ដោយ​បន្ធូរបន្ថយអត្រា​ការប្រាក់​សម្រាប់ខ្ចីក្នុងការប្រើលើវិស័យសំណង់ និងអចលនទ្រព្យ។

អ្នកស្រី ជិន ច័ន្ទដាលុច្ស ប្រធាន​ផ្នែក​វាយ​តម្លៃ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា ​​មិន​ទាន់​ងើប​ឡើង​វិញ​ទេ ខណៈ​ស្ថានភាព​អាចនឹង​អូស​បន្លាយ​បន្ត​រហូត​ដល់​បំណាច់​ឆ្នាំ ២០២៣។

អ្នកស្រី​ បានបន្តថា ក្នុង​រយៈ​ពេល ៦ ខែ នេះ វិស័យសំណង់​បន្ត​រងផល​ប៉ះពាល់​ ហើយ​ចរន្ត​ទិញ​លក់​មានការ​ធ្លាក់​ចុះ ខណៈ​តម្រូវការ​ក៏​មានការ​ថម​ថយ។ គម្រោងជាច្រើន​​មិន​ដំណើរការ​​ដោយសារ​តម្រូវការ​មិន​សមស្រប​ទៅនឹង​​ការ​ផ្គត់ផ្គង់។ ​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា ​រំពឹង​លំហូរ​ទុន​វិនិយោគ​ពី​បរទេស។ កាល​ណា​ពី​ក្រៅ​ប្រទេស​មាន​បញ្ហា ក៏​ប៉ះពាល់​ដល់​ការ​វិនិយោគ​ក្នុង​ស្រុកផងដែរ។ នេះជាការបន្ថែមរបស់អ្នកស្រី ជិន ច័ន្ទដាលុច្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម