Connect with us

ព័ត៌មានជាតិ

កម្ពុជា មិនបានអនុញ្ញាតឱ្យប្រាក់យ័នចិន ចរាចរណ៍លើទីផ្សារដូចប្រាក់ដុល្លារទេ

បានផុស

នៅ

លោកស្រីបណ្ឌិត ជាសិរី ទេសាភិបាលរងធនគារជាតិនៃកម្ពុជា បានមានប្រ​សាសន៍ថា​​ ធនាគារជាតិនៃកម្ពុជា មិនបានអនុញ្ញាតឱ្យ ក្រដាសប្រាក់យ័នចិន ធ្វើចរាចរណ៍នៅលើទីផ្សារដូចប្រាក់ដុល្លារនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងរបស់លោកស្រីបណ្ឌិត ជាសិរី នេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី១៦កក្កដានេះ ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយ និងមតិមួយចំនួនដែលថា កម្ពុជាឱ្យមានការធ្វើចរាចរណ៍ប្រាក់​យ័ននៅលើទីផ្សារ។

លោកស្រី ទេសាភិបាលរង បានបន្តថាថ្មីៗនេះ មានការផ្សព្វផ្សាយមួយចំនួនបានលើកឡើងប្រាកចាកខុស​ពីការពិតពាក់​ព័ន្ធនឹងធនាគារជាតិបានចុះ MOU ជាមួយក្រុមហ៊ុនយូញៀនផេរបស់ចិន លើការផ្តល់ក្របខណ្ឌសហប្រតិបត្តិការរវាង យូញៀនផេ និងប្រព័ន្ធបាគង KHQR ក្នុងការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងចិនខណៈបច្ចុប្បន្នកម្ពុជា​មានអ្នកប្រើអេប ប្រព័ន្ធបាគងផ្ទាល់ប្រមាណ៦០ម៉ឺននាក់ និងអ្នកដែលប្រើអេបនេះ ជាប្រយោល​ប្រមាណជាង១០​ម៉ឺនករណី ប្រហាក់ប្រហែល៨លាននាក់។

លោកស្រីបានបន្តទៀតថា ការចុះMOUជាមួយក្រុមហ៊ុនយូញៀនផេរបស់ចិននេះ មិនមែនឱ្យអ្នកទេសចរចិនកាន់​ក្រដាសប្រាក់យ័នចិនមកចាយនៅប្រទេសកម្ពុជាដូចជាប្រាក់ដុល្លារនោះទេ។

លោកស្រីបានបន្ថែមថា«នៅក្នុងសម័យឌីជីថលនេះយើងលែងយកក្រដាសប្រាក់មកចាយហើយយើងខំអភិវឌ្ឍន៍ទូទាត់កន្លងមកនេះសំដៅទៅលើការទូទាត់ជាលក្ខណៈអេឡេចត្រូនិច។ មិនមែនទេសចរចិនកាន់ក្រដាសលុយចិនមកចាយ​នៅស្រុកខ្មែរទេ។ នៅស្រុកចិនការចាយលុយចិនក៏មិនមានច្រើនដែរ។ កន្លែងនេះសូមបញ្ជាក់ កុំឱ្យមានការយល់ច្រឡំ»។

លោកស្រីបានពន្យល់ថា នៅពេលជនជាតិចិនមកស្រុកខ្មែរទិញឬចូលបរិភោគនៅតាមបណ្តាភោ​ជនីដ្ឋាននៅ​ស្រុកខ្មែរណាមួយ ពេលពួកគេទូទាត់មិនមែនទូទាត់ជាប្រាក់យ័នចិនទេគឺគិតជាប្រាក់រៀលដោយត្រូវស្កេន KHQRតាមរយៈប្រព័ន្ធបាគងដោយឱ្យធនាគារនៅស្រុកចិនដកលុយពីគណនីរបស់គាត់គិតតាមអត្រាប្តូរប្រាក់ជាប្រាក់រៀលរួចហើយផ្ទេរមកបង់លុយឱ្យម្ចាស់ហាងឬភោជនីដ្ឋាននៅស្រុកខ្មែរ។ ប៉ុន្តែការទូទាត់បែបនេះ បានអាស្រ័យលើអាជីករ​ត្រូវមានគណនីបាគងជាប្រាក់រៀលជាមុនសិន បើមានគណនីជាប្រាក់ដុល្លារមិនអាចទូទាត់បានទេ។

ដូចគ្នានេះដែរប្រជាពលរដ្ឋខ្មែរទៅកម្សាន្តនៅស្រុកចិនពេលទិញឬចូលបរិភោគអាហារនៅហាងស្រុកចិនណាមួយ គាត់​អាចទូទាត់ប្រាក់ដោយស្កេន KHQR ដោយឱ្យធនាគារនៅស្រុកខ្មែរដកលុយពីគណនីរបស់គាត់គិតតាម​អត្រាប្តូរ​ប្រាក់​ជាប្រាក់យ័នរួចហើយផ្ទេរលុយមកបង់ឱ្យម្ចាស់ឬកន្លែងលក់អហារនៅស្រុកចិន។

លោកស្រីបានបញ្ជាក់ថា ការទូទាត់នេះនឹងជួយជំរុញឱ្យការប្រើប្រាក់រៀលមានការកើនឡើង និងមានកិត្យានុភាព​នៅលើឆាកអន្តរជាតិ ព្រោះថាពលរដ្ឋខ្មែរអាចទូទាត់ប្រាក់រៀលនៅបរទេសបាន។ ប៉ុន្តែត្រូវមានគណនីបាគង​ជាប្រាក់រៀលទើបអាចទូទាត់បាន។

លើសពីនេះទៀត អាចជួយទាក់ទាញទេសចរចិនមកលេងស្រុកខ្មែរកាន់តែច្រើនបន្ថែមទៀតផងដែរ ដោយសារទេស​ចរចិនមិនចាំបាច់ដកលុយយ័នយកមកដូរជាដុល្លារហើយមកចាយនៅកម្ពុជាធ្វើឱ្យមានហានិភ័យលើអត្រាប្តូរប្រាក់នោះទេ។

លោកស្រីរំពឹងថា ការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងចិននេះអាចគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នៅចុងឆ្នាំ​២០២៣ ឬយ៉ាងយូរនៅដើមឆ្នាំ២០២៤ខាងមុខនេះ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះកម្ពុជាធ្វើការទូទាត់ឆ្លងដែនជាមួយប្រទេសថៃ វៀតណាម និងកំពុងរៀបចំធ្វើ​ជាមួយប្រទេសចិន ឡាវ និងឥណ្ឌាផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម