Connect with us

ព័ត៌មានជាតិ

បង្កើន​ការ​ប្រើប្រាស់​បាគង​នៅ​ក្រៅ​ប្រទេស​ ឈាន​ចុះ MOU ជាមួយក្រុមហ៊ុន​ចិន Union Pay

បានផុស

នៅ

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានអះអាងថា ការដែលធនាគារជាតិចុះ MOU ជាមួយ​ក្រុមហ៊ុនយូញៀនផេរបស់ចិន គឺចង់ពង្រីកវិសាលភាពការប្រើប្រាស់ប្រព័ន្ធបាគងរបស់ធនាគារជាតិកាន់តែច្រើនបន្ថែមទៀត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៍មានមួយនៅព្រឹកថ្ងៃទី១៦ កក្កដានេះ លោកស្រី ជាសិរី បានបន្តថា ការចុះសហប្រតិបត្តិការរវាងធនាគារជាតិជាមួយវិស័យឯកជន ដោយសារកន្លងមកនៅពេលដែលឱ្យធនាគារឯកជនមួយចំនួនធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយធនាគារឯកជននៅប្រទេសថៃ សង្កេតឃើញថាទាល់តែប្រជាជនយើងដែលប្រើប្រាស់អេបរបស់ធនាគារទាំងនោះទើបអាចចាយនៅប្រទេសថៃបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា «ប៉ុន្តែយន្តការនេះមានការយឺតយ៉ាវ។ អីចឹងយើងចង់ពន្លឿនជាមួយអ្នកថ្មីព្រោះយើងមានបទពិសោធន៍​ត្រូវធ្វើម៉ិចឱ្យប្រព័ន្ធបាគងជាប្រព័ន្ធរបស់ធនាគារជាតិមានអ្នកប្រើប្រាស់ច្រើន ព្រោះថាបើប្រើអេបធនាគារលុះត្រាយើងជ្រើសរើសអេបនីមួយៗ ប៉ុន្តែប្រព័ន្ធបាគងទាំងអស់គ្នាអាចដោនឡូតបាន។ អីចឹងកិច្ចសហប្រតិបត្តិកានេះនឹងអនុញ្ញាត​ឱ្យអ្នកប្រើអេបាគងជាអេបរបស់ធនាគារជាតិអាចទៅចាយនៅប្រទេសចិនបាននិងដំណាក់កាលបន្ទាប់យើងនឹងចាប់ធនាគារទាំងអស់របស់KHQRចូលមកបណ្តើរៗ»។

លោកស្រីបានបន្តទៀតថា នេះជាការអនុវត្តបញ្ច្រាសពីអ្វីដែលធ្វើនៅប្រទេសថៃ។ ប្រទេសថៃយើងបានឱ្យធនាគារឯកជនចំនួន ៣ ធ្វើការជាមួយធនាគារថៃដើម្បីឱ្យប្រជាពលរដ្ឋដែលមានអេបរបស់ធនាគារទាំងនោះអាចចាយប្រាក់រៀលនៅប្រទេសថៃបានហើយឃើញថាមានភាពចន្លោះច្រើន។

យ៉ាងណាក៏ដោយលោកស្រីបានបញ្ជាក់ថា អេបបាគងនេះគ្រាន់តែធ្វើសមាហរណកម្មជាមួយក្រុមហ៊ុនយូញៀនផេទេ។ចំណែកការអនុវត្តផ្ទាល់គឺធនាគារឯកជនដែលត្រូវធ្វើការជាមួយក្រុមហ៊ុនយូញៀនផេរបស់ចិន។

លោកស្រី​ បណ្ឌិត ជា សិរី បានបញ្ជាក់ពីសារសំខាន់ដែលធនាគារកណ្តាលប្រទេសនីមួយៗត្រូវចុះសហប្រតិបត្តិការគ្នាផងដែរ។

ត្រង់ចំណុចនេះ លោកស្រីបានពន្យល់ថា ការសហប្រតិបត្តិការរវាងធនាគារកណ្តាលនិងធនាគារកណ្តាលនៃប្រទេសទាំងពីរគឺដើម្បីជាការបង្ហាញការសហការជិតស្និតរវាងធនាគារកណ្តាលទាំងពីរ ព្រោះថាធនាគារឯកជននៃប្រទេសនីមួយៗស្ថិត​ក្រោមការត្រួតពិនិត្យរបស់ធនាគារកណ្តាលប្រទេសទាំងពីរ។ ដូចនេះការចុះអនុស្សារណៈធនាគារកណ្តាលដើម្បីប្រឹងប្រែងព្យាយាមគាំទ្រនិងជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការធ្វើទៅដោយរលូន។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០កក្កដាកន្លងទៅនេះ ធនគារជាតិនៃកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនយូញៀនផេ របស់ចិនផ្តល់ក្របខណ្ឌសហប្រតិបត្តិការរវាង យូញៀនផេនិងប្រព័ន្ធបាគង KHQR ក្នុងការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជានិងចិនដែលគម្រោងនេះនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំនេះឬនៅដើមឆ្នាំ២០២៤ខាងមុខ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤១ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៦ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម