Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង អំពាវនាវពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមលក្ខណៈទៅបោះឆ្នោត

បានផុស

នៅ

សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត សូម​ត្រៀម​លក្ខណៈ​អញ្ជើញ​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បី​គាំទ្រ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ ដែល​ចាក់គ្រឹះ​យ៉ាង​រឹងមាំ​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អំពាវនាវ​នេះ ខណៈ សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ចុះ​ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ស្រុក​ព្រះស្ដេច ស្រុក​ពាម​ជរ ស្រុក​កំពង់ត្របែក និង​ស្រុក​មេសាង ខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី ១៦ ខែ​កក្កដា ឆ្នាំ ២០២៣។

សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​ខេត្ត​បាត់ដំបង បាន​អំពាវនាវ​ដល់ សមាជិក សមាជិកា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ស្រុក​ទាំង ៤ និង​ជា​រួម​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ត្រៀម​លក្ខណៈ​អញ្ជើញ​ទៅ​បោះឆ្នោត នា​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខ​នេះ ដើម្បី​គាំទ្រ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដែល​ចាក់គ្រឹះ​យ៉ាង​រឹងមាំ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ ១៩៩៣ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​សូម​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លេខ​រៀង​ទី ១៨ ដើម្បី​បន្ត​ការ​ដឹកនាំ​មាតុភូមិ​កម្ពុជា ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​រុងរឿង​បន្ត​ទៀត។

ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច​ក្រឡាហោម បាន​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹកនាំ ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន ព្រមទាំង​សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ​ស្រុក​ទាំង ៤ ដែល​តែង​ផ្ដល់​សេចក្ដីទុកចិត្ត បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​បាន​រួមសុខ រួម​ទុក្ខ​ជាមួយ​គ្នា តាំងពី​ក្រោយ​ការ​ដួល​រំលំ នៃ​របប​ខ្មែរក្រហម។

ជាមួយ​គ្នា​នេះ សម្ដេច ស ខេង ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ទោះបី​មាន​និន្នាការ​បែប​ណា​ក៏ដោយ ប៉ុន្តែ​មាន​គោលជំហរ​ស្រលាញ់​សុខ​សន្តិភាព និង​បាន​ចូលរួម​គាំទ្រ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​នីតិកាល ៦ ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២៣ ធ្វើ​ឲ្យ​ប្រទេសជាតិ​បន្ត​រក្សា​បាន​សុខ​សន្តិភាព បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ស្ថិរភាព​នយោបាយ ការពារ​របបរាជានិយម ធានា​លំនឹង​សេដ្ឋកិច្ច ពិសេស​បង្ការ ទប់ស្កាត់​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ជំងឺ​កូវីដ-១៩៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម