Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំជ្រើសរើសកាយរឹទ្ធិ២០រូប ចូលរួមបោះជំរំតាមរលកធាតុអាកាស និងប្រព័ន្ធអ៊ីនធឺណិត

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា និងកាយរឹទ្ធិជាតិកម្ពុជា កំពុងជ្រើសរើសកាយរឹទ្ធិ២០រូប ចូលរួមការបោះជំរំតាមរលកធាតុអាកាស និងប្រព័ន្ធអ៉ីនធឺណិត២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៣ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងនៃការជ្រើសរើសនេះ ដើម្បីផ្តល់ឱកាសដល់យុវជនកាយរឹទ្ធិកម្ពុជាអភិវឌ្ឍសកម្មភាពនៅក្នុងជំនាញកាយរឹទ្ធិ និងជំនាញបច្ចេកវិទ្យាព័ត៌មាន STEM។ ម្យ៉ាងវិញទៀត ដើម្បីជាការអប់រំឌីជីថល ការបន្សាំខ្លួន ការបើកចំហរកាន់តែទូលំទូលាយដល់គ្រប់ស្រទាប់យុវជនទៅកាន់សង្គម និងសំដៅបណ្តុះយុវជនឱ្យក្លាយជាប្រជាពលរដ្ឋមានទំនួលខុសត្រូវ និងសមត្ថភាពច្បាស់លាស់ក្នុងការប្រកួតប្រជែងទីផ្សារការងារ ព្រមទាំង មុខរបរក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

លក្ខខណ្ឌនៃការចូលរួមមានដូចជា៖

•           ជាកាយរឹទ្ធិរាមច្បង

•           មានពេលវេលាគ្រប់គ្រាន់ និងទំនួលខុសត្រូវចូលរួមសម្រាប់ការបោះជំរំ និងប្រឡងប្រណាំង

•           មានកុំព្យូទ័រផ្ទាល់ខ្លួន និងចេះភាសាអង់គ្លេស (និយាយ អាន ស្តាប់ និងសរសេរ)

•           មានចំណង់ចំណូលចិត្តលើជំនាញ STEM និងការអប់រំបែបឌីជីថល

•           មានសីលធម៌រស់នៅ អធ្យាស្រ័យល្អ និងចេះធ្វើការងារជាក្រុម

•           គោរពពេលវេលា និងបទបញ្ជាផ្ទៃក្នុងជំរំ

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ  https://me-qr.com/WKUnvaw5 ។ ផុតកំណត់ទទួលពាក្យថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២៣:៥៩ នាទីយប់។

សូមជម្រាបថា កម្មវិធីបោះជំរំតាមរលកធាតុអាកាស និងប្រព័ន្ធអ៉ីនធឺណិត គឺជាកម្មវិធីពិភពលោកមួយ ហើយកម្ពុជាបានប្រារព្ធតាំងពីឆ្នាំ២០១១។ គិតមកដល់ពេលនេះ កម្ពុជាបានរៀបចំ១២លើករួចមកហើយ ដោយក្រសួងអប់រំ និងកាយរឹទ្ធិជាតិកម្ពុជា ធ្វើជាបន្តបន្ទាប់ក្នុងពេលដែលមានការធ្វើចលនាកាយរឹទ្ធិពិភពលោក។

ដោយឡែក បានជាមានឈ្មោះថា  បោះជំរំតាមរលកធាតុអាកាស និងប្រព័ន្ធអ៉ីនធឺណិត គឺដោយសារកាយរឹទ្ធិតាមប្រទេសមួយចំនួន ជាប្រទេសនៅដែនដីកោះ និងសមុទ្រខ្សាច់ ដែលមានផលវិបាកក្នុងការធើ្វដំណើរ និងជួបជុំ។ ដូច្នេះ ការប្រើប្រាស់ប្រព័ន្ធវិទ្យុទាក់ទង គឺជាឧបករណ៍យ៉ាងចាំបាច់បំផុតសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មាន។ បច្ចុប្បន្ន ជាសម័យឌីជីថល មានប្រទេសជាច្រើនប្រើប្រាស់អ៊ីនធឺណិត ដើម្បីទាក់ទងគ្នា ប៉ុន្តែ ក៏នៅមានប្រទេសមួយចំនួន នៅតែទាក់ទងគ្នាតាមរលកធាតុអាកាស ទើបមានឈ្មោះថា “ការបោះជំរំតាមរលកធាតុអាកាស និងប្រព័ន្ធអ៉ីនធឺណិត” នេះ។ ជាមួយគ្នានេះ ចលនាកាយរឹទ្ធិពិភពលោក បានរៀបចំការបោះជំរំតាមរលកធាតុអាកាសបានចំនួន៦៥ លើក និងតាមប្រព័ន្ធអ៊ីនធឺណែតបានចំនួន២៦ លើករួចមកហើយ។

ឆ្នាំ២០២៣នេះ គណៈកម្មការពិភពលោកនៃការបោះជំរំកាយរឹទ្ធិតាមរលកធាតុអាកាសលើកទី៦៦ និងប្រព័ន្ធអ៊ីនធឺណិតលើកទី២៧ (66th JOTA-27th JOTI) បានកំណត់យកថ្ងៃទី២១ ដល់២២ ខែតុលា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទរៀបចំកម្មវិធីដំណាលគ្នាជាមួយនឹងអង្គការពិភពលោកនៃចលនាកាយរឹទ្ធិ និងប្រទេសជាសមាជិកជុំវិញពិភពលោក ជាមួយនឹងមូលបទរួមគ្នាមួយផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម