Connect with us

ព័ត៌មានជាតិ

សង្កាត់ពីរទៀតនៅក្រុងស្ទឹងសែនមានផ្លូវបេតុងថ្មីប្រើពលរដ្ឋសប្បាយចិត្ត

បានផុស

នៅ

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំនៅរសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញធ្វើការត្រួតពិនិត្យវឌ្ឍនភាពផ្លូវបេតុងថ្មីនៅសង្កាត់ព្រៃតាហ៊ូ និងសង្កាត់អាចារ្យលាក់ ក្នុងក្រុងស្ទឹងសែន ខណៈផ្លូវជាច្រើនខ្សែរត្រូវបានស្ថាបនារួចរាល់ និងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងួន រតនៈ មានប្រសាសន៍ថា ផ្លូវបេតុងជាច្រើនខ្សែរដែលបានសាងសង់រួចកាលពីពេលថ្មីៗនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋដោយកន្លងមកគុណភាពផ្លូវមានការថមថយបណ្ដាលឱ្យមានការខូចខាតប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ។

លោកអភិបាលខេត្តកំពង់ធំបានបន្តថា ផ្លូវដែលស្ថាបនាថ្មីទាំងអស់នេះ នឹងសម្រួលដល់ការធ្វើដំណើរធានាបាននូវសុខសន្តិភាព ងាយស្រួលក្នុងការទៅចូលរួមឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិការទី៧នៅថ្ងៃទី ២៣ ខែកក្កដា ឆាប់ៗខាងមុខនេះ។

លោក ងួន រតនៈ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជីករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ហើយពួកគាត់ធ្វើការអបអរសាទរ និងសប្បាយរីករាយចំពោះថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ប្រជាពលរដ្ឋ និងអាជីវករ ក្នុងសង្កាត់អាចារ្យលាក់ និងសង្កាត់ព្រៃតាហ៊ូទាំងអស់សម្ដែងនូវការ ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ហើយពួកគាត់ប្ដេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរើកចំរើនជាបន្តទៀត៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម