Connect with us

ព័ត៌មានជាតិ

ក្រោយរបបខ្មែរក្រហមដួលរលំ តើអភិបាលក្រុងភ្នំពេញ ត្រូវបានផ្លាស់ប្ដូរចំនួនប៉ុន្មានរូបហើយ?

បានផុស

នៅ

របបខ្មែរក្រហម បានដួលរលំនៅឆ្នាំ១៩៧៩ ដែលមកដល់ពេលនេះ មានរយៈពេល៤៤ឆ្នាំមកហើយ។ ៤៤ឆ្នាំមកនេះ សមាសភាពអភិបាលរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្ដូរចំនួន១១រូប រួចមកហើយ។ សមាសភាពអភិបាលរាជធានីភ្នំពេញទាំង១១រូបនោះ មានដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ លោក ខាង សារិន ជាអភិបាលរាជធានីភ្នំពេញដំបូងបង្អស់ ក្រោយពេលរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ។ លោកកាន់ចូលកាន់តំណែងជាអភិបាលរាជនីភ្នំពេញក្នុងឆ្នាំ១៩៧៩ ហើយកាន់តំណែងបានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ពោល គឺនៅឆ្នាំ១៩៨០ ។

២/ លោក ចាន់ វ៉ែន  ចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញបន្ទាប់ពីលោក ខាង សារិន នៅឆ្នាំ១៩៨០ រហូតដល់ឆ្នាំ ១៩៨២ ដោយលោកកាន់តំណែងបានត្រឹមតែពីរឆ្នាំប៉ុណ្ណោះ។ លោក ចាន់ វ៉ែន ក៏ជាមនុស្សម្នាក់ចូលរួមចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រំដោះប្រទេសចេញពីរបបប៉ុលពត។ សព្វថ្ងៃ លោក ចាន់ វ៉ែន ស្ថិតក្នុងបច្ឆិមវ័យរស់នៅក្នុងរាជធានីភ្នំពេញ។

៣/ លោក កែវ ចិន្តា ចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញក្នុងឆ្នាំ១៩៨២ ដល់ឆ្នាំ ១៩៨៥ បានត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។ ឈ្មោះលោក កែវ ចិន្តា ក៏បានបន្សល់តាមរយៈផ្លូវមួយខ្សែដែលលាតសន្ធឹងពីស្ពានជ្រោយ​ចង្វាផ្នែកត្រើយខាងកើតកាត់មុខសាកលវិទ្យាល័យន័រតុន។ លោក ក៏ជាកវីមួយរូបដែលបានបន្សល់ទុកនូវស្នាដៃចំរៀងបទ គឺឱ!ភ្នំពេញអើយ។

លោក ថោង ខុន (Google)

៤/ លោក ថោង ខុន  ចូលកាន់តំណែងនៅឆ្នាំ១៩៨៥ ដល់ឆ្នាំ ១៩៩០។ លោក ថោងខុន ត្រូវបានផ្លាស់ប្ដូរតួនាទីទៅជាមន្ត្រីនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ១៩៩៣។ ចាប់ពីឆ្នាំ ១៩៩៣ ដល់ ឆ្នាំ២០០៧ លោកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងទេសចរណ៍។ ជារដ្ឋលេខាធិការចំនួន១៤ឆ្នាំ លោកថោង ខុន ទទួលបានការទុកចិត្តតែងតាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ចាប់តាំងពីឆ្នាំ ២០០៧ រហូតមកដល់បច្ចុប្បន្ន។ តាមរយៈចំណេះដឹង និងបទពិសោធន៍ការងារជាច្រើនឆ្នាំ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកបានជួយឱ្យកម្ពុជាជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមយ៉ាងត្រចេះត្រចង់។

៥/ លោក ហុក ឡង់ឌី ចូលកាន់តំណែងបន្តពីលោក ថោង ខុន នៅឆ្នាំ១៩៩០ ដល់ ឆ្នាំ១៩៩២។ នៅខែមករា ឆ្នាំ១៩៩៤ លោក ហុក ឡងឌី ត្រូវបានតែងតាំងជាអភិបាលខេត្តស្វាយរៀង។ នៅខែកញ្ញា ឆ្នាំ១៩៩៤ លោកបានទទួលភារកិច្ចជាអគ្គស្នងការនគរបាលជាតិ។

លោក ហុក ឡង់ឌី (Google)

៦/ លោក ស៊ីម កា ជាអភិបាលរាជធានីភ្នំពេញរយៈមួយឆ្នាំប៉ុណ្ណោះ គឺចាប់ពីឆ្នាំ១៩៩២ ដល់ ឆ្នាំ១៩៩៣។ សព្វថ្ងៃលោក ស៊ីម កា ជាប្រធានព្រឹទ្ធសភាស្ដីទីនៅពេលអវត្តមានប្រធាន។

៧/ លោក ឈឹម សៀកឡេង។ ក្នុងឆ្នាំ១៩៩៣ ដល់ឆ្នាំ ១៩៩៨ លោក ឈឹម សៀកឡេង ជាអភិបាលរាជធានីភ្នំពេញបន្តពីលោក ស៊ីម កា។ ក្នុងតំណែងជាអភិបាលរាជធានីភ្នំពេញ  លោកឈឹម សៀកឡេង បានចេញសារាចរណែនាំឲ្យស្ត្រីជិះម៉ូតូចំហៀង មិនឲ្យជិះម៉ូតូអង្គុយពីក្រោយដូចបុរសឡើយ។ លោក ឈឹម សៀកឡេង គឺជាឳពុកក្មេករបស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

លោក ជា សុផារ៉ា (Google)

៨/ លោក ជា សុផារ៉ា បានចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីលោក ឈឹម សៀកឡេង មានបញ្ហាសុខភាព។ ក្នុងនាមជាអភិបាលរាជធានីភ្នំពេញ លោកបានសាងភាពលេចធ្លោរតាមរយៈស្នាដៃអភិវឌ្ឍទីក្រុង និងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ ដោយសារ ចំណេះដឹង សមត្ថភាព បទពិសោធន៍ការងារ លោកត្រូវបានតែងតាំងទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នៅឆ្នាំ២០១៨ ត្រូវបានតែងតាំងបន្ថែមជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី។

លោក កែប ជុតិម៉ា (Google)

៩/ លោក កែប ជុតិម៉ា ជាអភិបាលរាជធានីភ្នំពេញដែលកាន់តំណែងបានចំនួន២អាណត្តិយូរជាងគេ ពោល គឺចាប់តាំងពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០១៣។ ក្នុងអាណត្តិលោក កែប ជុតិម៉ា គឺសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមរីកចម្រើន ដោយវិនិយោគិន ចាប់ផ្ដើមចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់។ ចំណែក វិស័យអចលនទ្រព្យ ដីធ្លីវិញ មានការឡើងថ្លៃយ៉ាងខ្លាំង។ សព្វថ្ងៃ លោក កែប ជុតិម៉ា ជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ។

លោក កែប ជុតិម៉ា (Google)

១០/ លោក ប៉ា សុជាតិវង្ស ជាអភិបាលរាជធានីភ្នំពេញកាន់តំណែងរយៈពេល៤ ឆ្នាំចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។ សព្វថ្ងៃ លោកជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស បន្ទាប់ពីព្រះមហាក្សត្រតែងតាំងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

លោក ឃួង ស្រេង (Google)

១១/ លោក ឃួង ស្រេង ត្រូវបានតែងតាំងជាអភិបាលរាជធានីភ្នំពេញចាប់ពីឆ្នាំ២០១៧ មកដល់ពេលបច្ចុប្បន្ន។  លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញដែលកាន់តំណែងបានយូរជាងគេចំនួន៦ឆ្នាំ។  ក្នុងភាពជាអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជួបប្រទះបរិបទដ៏លំបាកជាងគេ គឺកំឡុងវីរុសកូវីដ១៩ រីករាលដាលខ្លាំង។

ជុំវិញតំណែងជាអភិបាលរាជធានីភ្នំពេញរបស់លោក ឃួង ស្រេងនេះ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍លើកឡើងជាចំហរថា បើកុំតែសម្ដេចរឹងនោះទេ កុំអីលោក ឃួង ស្រេង មិនបានបន្តតំណែងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រាប់អាណត្តិទី២ ឡើយ។ សម្ដេចមានប្រសាសន៍ជាចំហរបែបនេះ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) កាលព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣។ ក្នុងពិធីដដែលនេះ សម្ដេចតេជោ បានណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវខិតខំធ្វើការមិនត្រូវខិតខំជេរ ឬចាក់រុកអ្នកដទៃជាដាច់ខាត៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២៤ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១០ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ៥៤ នាទីutes មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

Sokha Hotels

ព័ត៌មានពេញនិយម