Connect with us

ព័ត៌មានជាតិ

រំលឹកប្រសាសន៍​សម្តេច ស ខេង ឲ្យ​ពលរដ្ឋ​យក​កូន​ឲ្យ​បាន ៥ នាក់​ ក្នុង​ ១ គ្រួសារ​ ​បើបាន​ ៦ កាន់​តែ​ល្អ

បានផុស

នៅ

លទ្ធផល​ជំរឿន​ឆ្នាំ ២០១៩ ចេញ​ជា​ផ្លូវការបង្ហាញថា ប្រជាជន​កម្ពុជា​បាន​កើន​ឡើង​ដល់​ចំនួន​១៥ ៥៥២ ២២១នាក់។ ពោល​ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ចុងក្រោយ អត្រា​ប្រជាជន​កើន​តែ​ជាង ២,២ លាន​នាក់​ប៉ុណ្ណោះ។

ទាក់ទង​កំណើន​ប្រជាជន​តិច​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី​ធ្លាប់​ថ្លែង​​កន្លង​ទៅ​ ដោយ​លើក​ទឹកចិត្ត​​ពលរដ្ឋ​យក​កូន​ឲ្យ​បាន​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពល​រដ្ឋ​គួរ​យក​កូន​ឲ្យ​បាន​ជា​មធ្យម​ ៥ នាក់​ ក្នុង​ ១ គ្រួសារ​ ដើម្បី​​ឲ្យ​អត្រា​ប្រជាជន​​​កើ​ន​​ឡើង​ទ្វេដង​។ សម្តេច​ថ្លែង​បញ្ជាក់​ថា ដោយ​សារ​ទឹក​ដី​នៅ​ធំ ក្រោយ​របប​ប៉ុលពត​ឆ្នាំ ១៩៧៩ កម្ពុជា​នៅ​សល់​ប្រជាជន​តែ​ជាង ៥ លាន​នាក់​តែ​ប៉ុណ្ណោះ។

សម្តេច​លើក​ឡើងប្រទេស​មួយ​ចំនួ​ន​នៅលើ​ពិភព​លោក​ ចាប់ផ្តើម​ភ័យ​ពី​រឿង​មិន​មាន​កំណើន​ប្រជាជន ជាពិសេស​ប្រទេសដែលមាន​សេដ្ឋកិច្ច​លូតលាស់។

សម្តេច​ថ្លែង​ថា ប្រទេស​យើង​មិន​ទាន់​ដល់​ហ្នឹង​ទេ។ បើ​មាន​កូន​​ច្រើន​កាលណា​ល្អ​កាល​ហ្នឹង​ត្រឹម ៥ ទៅ ៦ អី​ល្មម។

តាម​ទិន្នន័យ​ជំរឿន​ ប្រជាជន​កម្ពុជា​កើន​ដល់​ជាង ១៥ លាន​នាក់ មាន​ប្រុស​ចំនួន ៧ ៥៧១ ៨៣៧នាក់ ស្មើ ៤៨,៧% និង​ស្រី​ចំនួន ៧ ៩៨០ ៣៧៤នាក់ ស្មើ ៥១,៣%។ លទ្ធផល​ជំរឿនក៏​បង្ហាញ​ខេត្ត​ក្រុង ០៤ មាន​ចំនួន​ប្រជាជន​ច្រើន​ជាងគេគឺ​រាជធានីភ្នំពេញចំនួន ២,៣លាននាក់ ខេត្តកណ្តាលចំនួន ១,២លាននាក់ ខេត្តព្រៃវែងចំនួន ១,១លាននាក់ និងខេត្តសៀមរាប ១លាននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម