ព័ត៌មានជាតិ
អាជីវករផ្សារកែបថា នឹងទៅបោះឆ្នោត ដើម្បីកម្ពុជាបន្តការអភិវឌ្ឍ
ប្រជាពលរដ្ឋនៅក្នុងសង្កាត់កែប ក្រុងកែប និងអាជីវករផ្សារកែប បានលើកឡើងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣នេះថា បច្ចុប្បន្នកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ដូចគ្នានេះដែរ ខេត្តកែបពីមួយឆ្នាំទៅមួយឆ្នាំបានកែប្រែផ្លាស់ប្តូរមុខមាត់ និងអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សំគាល់ផងដែរ។ក្រុមអាជីវករបានអះអាងថា នឹងទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនបន្តទៀត ព្រោះចង់ឃើញប្រទេស ក៏ដូចជាខេត្ត បន្តការអភិវឌ្ឍកាន់តែខ្លាំង។
អាជីវករបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ខេត្តកែបក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានខិតខំផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗ ព្រមជាមួយការអភិវឌ្ឍប្រព័ន្ធផ្លូវ ទឹក ភ្លើង មន្ទីរពេទ្យ សាលារៀនយ៉ាងច្រើនផងដែរ។
ជាងនេះទៅទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកែបបានបង្កើតជាកន្លែងកម្សាន្តជាច្រើន សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងរអន្តរឲ្យមកលេងកម្សាន្តកាន់តែច្រើន ជួយជំរុញដល់ពលរដ្ឋប្រកបរបររកស៊ីទទួលទានរបស់ប្រជាពលរដ្ឋទូទៅ ធ្វើឲ្យពួកគាត់មានជីវភាពកាន់តែប្រសើរជាលំដាប់ ។
យោងតាមការបញ្ជាក់របស់មន្ត្រីរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ២០២៣នេះ ខេត្តកែបមានគណបក្សនយោបាយឈរឈ្មោះចំនួន១០ ហើយខេត្តមានការិយាល័យចំនួន៦៩ ពលរដ្ឋមានឈ្មោះក្នុងបញ្ជីចំនួន ២៨១៩៨ នាក់។ ចំណែកស្ថានភាពឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយមានភាពល្អប្រសើររហូតមកដល់ថ្ងៃទី១៧ ខែកក្កដានេះ។
អត្ថបទ ៖ សឹង រ៉ាត់







-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?