Connect with us

ព័ត៌មានជាតិ

ក្រោមចំណងការទូតរយៈពេល៧០ឆ្នាំ ជប៉ុន​ជួយ​សាង​សង់ស្ពានធំៗដល់កម្ពុជាចំនួន១០ស្ពាន

បានផុស

នៅ

ជប៉ុន-កម្ពុជា បានចងចំណងការទូតនឹងគ្នាជាផ្លូវការចាប់តាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ រហូតមកដល់ក្នុងឆ្នាំ២០២៣នេះ គឺមានរយៈពេលគម្រប់ខួប៧០ឆ្នាំហើយ។ ក្នុងរយៈពេល៧០ឆ្នាំមកនេះ ប្រទេសជប៉ុនបានចូលរួមចំណែកជួយអភិវឌ្ឍកម្ពុជាទៅលើវិស័យអប់រំ កិច្ចការជួសជុលប្រាសាទ ផ្ដល់ជំនួយលើការដោះអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជំនួយឥតសំណងយ៉ាងច្រើន ព្រមទាំងប្រាក់កម្ចី ជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន។ល ។

ប៉ុន្តែ ក្នុងចំណោមការជួយរបស់ជប៉ុនទាំងនេះ គឺហេដ្ឋារចនាសម្ព័ន្ធស្ពាន មានភាពលេចធ្លោរជាងគេ។ គិតមកដល់ពេលនេះ ជប៉ុន បានជួយសាងសង់ស្ពាននៅក្នុងប្រទេសកម្ពុជាចំនួន១០មកហើយ។ ស្ពានទាំងនេះ រួមមាន៖

១/ ស្ពានជ្រោយចង្វារទី១៖ ស្ពានដែលជប៉ុនជួយសាងសង់ដំបូងបង្អស់នេះ មានប្រវែង៩៧០ម៉ែត្រ លាតសន្ធឹងកាត់លើទន្លេសាប រាជធានីភ្នំពេញ។ ស្ពានដែលមានឈ្មោះជាភាសាជប៉ុនថា “នីហុនបាស៊ី” នេះ សាងសង់ឡើងដំបូងនៅឆ្នាំ១៩៦៣។ នៅអំឡុងសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៧២ ស្ពាននេះត្រូវបានគេបំផ្ទុះផ្នែកកណ្ដាលនៃស្ពាន ដើម្បីកុំឱ្យឆ្លងកាត់ដឹកស្បៀងចូលក្នុងរាជធានីភ្នំពេញបាន។ ដោយសារតែស្ពានជ្រោយចង្វាទី១នេះ ជាស្ពានដ៏មានសារៈសំខាន់តភ្ជាប់រាជធានីភ្នំពេញទៅកាន់បណ្ដានានាខេត្តភាគឦសាននៃប្រទេសកម្ពុជា ហើយជាស្ពាន មានអត្ថន័យជានិមិត្តរូបសម្រាប់កម្ពុជា-ជប៉ុនផង នៅឆ្នាំ១៩៩២ជប៉ុនបានជួសជុលតភ្ជាប់ស្ពានឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំ១៩៩៤ ស្ពានជ្រោយចង្វាទី១ បានដំណើរការឡើងវិញរហូតមកដល់ឆ្នាំ ២០១៧ ទើបមានការជួសជុលឡើងវិញ ដោយសារតែស្ពាននេះមានអាយុកាលច្រើន។បន្ទាប់ពីជួសជុលរយៈពេលជាងមួយឆ្នាំ ក្នុងទំហំទឹកប្រាក់ចំនួន៣០លានដុល្លាដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០១៩ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន បានសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញ ដោយអាចប្រើប្រាស់បាន៥០ឆ្នាំទៅមុខ។

២/ ស្ពានគីហ្សូណា៖ ស្ពាននេះ ឆ្លងកាត់ទន្លេមេគង្គមានប្រវែង១៥០០ម៉ែត្រ ស្ថិតនៅក្នុងខេត្តកំពង់ចាម សាងសង់ឡើងក្នុងឆ្នាំ២០០១ ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដោយចំណាយទឹកប្រាក់ចំនួន៥៦លានដុល្លាសហរដ្ឋអាមេរិក។ ទិដ្ឋភាពស្ពានគីហ្សូណានេះ គឺមាននៅផ្នែកខាងក្រោយចំកណ្ដាលនៃក្រដាសប្រាក់៥០០៛ ដែលបោះពុម្ពនៅឆ្នាំ ២០១៤។

៣/ ស្ពានត្សឹបាសា ឬស្ពានអ្នកលឿង៖ ស្ពាននេះ តភ្ជាប់ខេត្តចំនួន៣ គឺខេត្តកណ្ដាល ព្រៃវែង និងខេត្តស្វាយរៀង។ ស្ពាននេះ ជាប់ចំណាត់ថ្នាក់ជាស្ពានដែលវែងជាងគេក្នុងប្រទេសកម្ពុជា ពោល គឺមានប្រវែង ២ ២១៦ ម៉ែត្រ។ ទិដ្ឋភាពស្ពានដែលលាតសន្ធឹងកាត់ពីលើទន្លេមេគង្គនេះ ក៏មាននៅផ្ទៃខាងក្រោយចំហៀង​ខាងឆ្វេងក្រដាសប្រាក់ ៥០០៛ ដែលបោះពុម្ពឡើងនៅឆ្នាំ ២០១៤ដែរ។ ក្រោមការចំណាយថវិកាសាងសង់អស់ចំនួន១៣០លានដុល្លារដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ស្ពានដែលមានប្រវែងវែង និងកម្ពស់ខ្ពស់នេះ អនុគ្រោះឱ្យកប៉ាល់ដឹកទំនិញ ដឹកភ្ញៀវទេសចរ អាចចេញ-ចូលដោយងាយស្រួល។ ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១១ និងបញ្ចប់ការសង់នៅថ្ងៃ១៥ ខែមីនា និងសម្ពោធនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុនសែន និងអនុរដ្ឋមន្រ្តីក្រសួងដែនដីជប៉ុន។

ចំណែក ស្ពានចំនួន៥កន្លែងទៀត ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣។ ស្ពានទាំង៥នេះ គឺ៖

៤/ ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ម៉ែត្រ។

៥/ ស្ពានព្រែកឫស ប្រវែង ៦២ម៉ែត្រ។

៦/ ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ។

៧/ ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ។

 ៨/ ស្ពានពាមទេរប្រវែង១៧៥ ម៉ែត្រ។

ដោយឡែក ស្ពានចំនួន២កន្លែងផ្សេងទៀត គឺស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ គឺ៖

៩/ ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ។

១០/ និងស្ពានបាបោងលេខ ២ ប្រវែង ១០៥ម៉ែត្រ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ស្ពានទាំង៧កន្លែងនេះ គឺជាគម្រោងសាងសង់ឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្ត ក្រចេះ និងខេត្តព្រៃវែង ដែលមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣ ៤២៤ ម៉ែត្រ។ គម្រោងសាងសង់ស្ពានទាំង៧កន្លែងនេះ ចំណាយអស់ទឹកប្រាក់ប្រមាណ៣៥លានដុល្លា គឺជាហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន។

ជុំវិញការផ្ដល់ជំនួយដល់កម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ធ្លាប់បានប្រាប់សារព័ត៌មាន កម្ពុជាថ្មី ថា រាជរដ្ឋាភិបាលជប៉ុន នឹងបន្តផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជាទាំងផ្នែកសម្ភារៈ ក៏ដូចជាជំនួយផ្សេងៗជាច្រើនថែមទៀត៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២១ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២២ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

រំលោភ
សន្តិសុខសង្គម១ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

សន្តិសុខសង្គម១៩ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម