Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងអប់រំ លើកទឹកចិត្តអ្នកសិក្សាទៅ​បោះឆ្នោតឲ្យបានគ្រប់ៗគ្នា

បានផុស

នៅ

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានលើកទឹកចិត្តដល់អ្នកសិក្សាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត។

លោក រស់ សុវាចា បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៧កក្កដានេះថា «ខ្ញុំសូមលើកទឹកចិត្តអ្នកសិក្សាដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបញ្ចេញសម្លេងជាពលរដ្ឋក្នុងការចូលរួមជ្រើសរើសអ្នកដឹកនាំដែលខ្លួនប្រាថ្នាចង់បាន សម្រាប់ការអភិវឌ្ឍប្រកបដោយសុខសុភមង្គលក្រោមម្លប់សន្តិភាព»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា​ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាជាកំហិតដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែងដើម្បីដណ្តើមអាសនៈក្នុងរដ្ឋសភាចំនួន១២៥កៅអី ក្នុងចំណោមប្រជាពលរដ្ឋ
ជាអ្នកបោះឆ្នោតសរុបជាង៩លាន៧១ម៉ឺននាក់។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងរយៈពេល១៦ថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើ​ហិង្សា។ ជាមួយគ្នានេះដែរ គ.ជ.ប បានព្រមានថា ជនណាណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត
នឹងត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតនោះឡើយ។

គ.ជ.បបានអំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់បោកទង្វើទុច្ចរិតរបស់ជនអគតិមួយចំនួនដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិពលរដ្ឋ និងនាំពលរដ្ឋឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់។ ទន្ទឹមនឹងនេះ គ.ជ. ប ក៏អំពាវនាវដល់ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ទាំងអស់ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតដើម្បីចូលរួមបោះឆ្នោតបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឱ្យបានគ្រប់ៗគ្នា ជាមួយការលើកទឹកចិត្តម្ចាស់ឆ្នោតគូសសញ្ញាធិក(√) គាំទ្រគណបក្សនយោបាយ
ដែលខ្លួនស្រឡាញ់ពេញចិត្តនៅលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដូចដែលប្រជាពលរដ្ឋកម្ពុជាធ្លាប់មានបទពិសោធន៍បោះឆ្នោតជាច្រើនលើកច្រើនសារួចមកហើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម