ព័ត៌មានជាតិ
អភិបាលខេត្តកែប ស្នើឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយជំរុញពលរដ្ឋឲ្យទៅចូលរួមបោះឆ្នោត
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានថ្លែងបែបនេះនៅក្នុងពិធីជំនួបជាមួយអ្នកសារព័ត៌មានដែលបានមកពីស្ថាបន័ទាំងវិទ្យុ ទូរទស្សន៍៣៦ និងអង្គភាពអ្នកសារព័ត៌មានអនឡាញមកពី៣៦អង្គភាពផ្សាយព័ត៌មានដែលបានកំពុងបំពេញការងារលើវិស័យព័ត៌មាននៅក្នុងភូមិសាស្រ្តខេត្តកែប។

ខណៈថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ កាន់តែកៀកជិតមកដល់ ពោលគឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានស្នើដល់អ្នកសារព័ត៌មានទាំងអស់ធ្វើយ៉ាងណាជួយផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបានទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
លោកអភិបាលខេត្តមានប្រសាសន៍ថា សូមអ្នកសារព័ត៌មានអ្នកទាំងអស់ជំរុញឲ្យប្រជាប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់ គ.ជ.ប ទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបានយ៉ាងល្អនៅកម្ពុជា។

ក្រៅពីការចំណូមពរ ក្នុងឱកាសនៃជំនួបដ៏កម្រជាមួយអ្នកសារព័ត៌មាននាពេលនេះ អភិបាលខេត្តកែបក៏ស្នើអោយអ្នកសារព័ត៌មាន និងបណ្តាប្រធានមន្ទីរ អង្គភាពរបស់រដ្ឋចំណុះអោយរដ្ឋបាលខេត្តកែប ត្រូវធ្វើការសហការគ្នាអោយបានជិតដិត ឲ្យសាកសមជាដៃគួគ្នា ក្នុងបំណងជួយផ្សព្វផ្សាយនូវព័ត៌មានដែលពិត និងជាក់លាក់របស់រដ្ឋបាលខេត្តអោយពលរដ្ឋបានជ្រាប ហើយអ្នកសារព័ត៌មានត្រូវធ្វើខ្លួនអោយដូចកញ្ចក់ក្នុងការរិះគន់ក្នុងន័យស្ថាបនា ដើម្បីកែតម្រូវនូវចំណុចខ្វះចន្លោះនានា។

លោក សោម ពិសិដ្ឋ ក៏ថ្លែងអំណរគុណដល់បណ្តាអ្នកសារព័ត៌មានទាំងអស់ដែលកន្លងទៅ តែងតែជួយផ្សព្វផ្សាយរាល់សមិទ្ធិផលដែលរដ្ឋបាលខេត្តកែបខិតខំធ្វើ និងសម្រេចបានទៅកាន់មហាជន ហើយកន្លងមកកម្លាំងផ្សាយព័ត៌មានពិត របស់អ្នកព័ត៌មាននៅទីនេះ បានធ្វើឲ្យឥទ្ធិពលរបស់ព័ត៌មានក្លែងក្លាយបាត់បង់ទៅ។ យ៉ាងណាលោកនៅតែបើកចិត្តទទួលយកនូវការរិះគន់កែលំអ ពីសំណាក់បងប្អូនអ្នកសារព័ត៌មានគ្រប់រូបផងដែរ។

លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានអោយដឹងដែរថា ការជួបសំណេះសំណាលនាឱកាសនេះ ជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ទៅលើស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មាន ដែលជានិច្ចកាលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកអ្នកសារព័ត៌មាន គឺជាដៃគូដ៏សំខាន់ដែលមិនអាចខ្វះបាន នៅក្នុងសង្គមប្រជាធិបតេយ្យ ហើយផ្សារភ្ជាប់ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញដើម្បីកសាងសង្គមមួយប្រកប ដោយសុខដុមនីយកម្ម ការអភិវឌ្ឍដោយចីរភាព និងចូលរួមថែរក្សាសុខសន្តិភាពយូរអង្វែងនៅកម្ពុជា។

ឯកឧត្តមអភិបាលខេត្តកែបបានបញ្ជាក់ថា នៅខេត្តកែបមានអ្នកសារព័ត៌មានចំនួន ២៧រូប ស្មើនឹង៣២អង្គភាព បានយកឯកសារពាក់ព័ន្ធមកតម្កល់នៅមន្ទីរព័ត៌មានខេត្ត ចំណែក៣រូបទៀត ស្មើនឹង ៤អង្គភាព ពុំទាន់យកឯកសារពាក់ព័ន្ធមកតម្កល់នៅមន្ទីរព័ត៌មានខេត្តនៅឡើយ៕
អត្ថបទ៖ សឹង រ៉ាត់



-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច