ព័ត៌មានជាតិ
(វីដេអូ) ឆ្លើយតបចម្ងល់អាហារូបករណ៍រ៉េដបូក ផ្តល់ទាំងការស្នាក់នៅ ម្ហូបអាហារ ថ្លៃសិក្សាមួយចប់
អាហារូបករណ៍រេដបូកបង្កើតឡើងនៅឆ្នាំ២០១៩ ក្នុងគោលបំណងជួយអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសហគមន៍នៅតំបន់ជួរភ្នំក្រវាញខាងត្បូងជាផ្នែកមួយជួយកាត់បន្ថយការដាក់សម្ពាធលើព្រៃឈើ។
អាហារូបករណ៍រេដបូកផ្តល់ដល់សិស្សក្រីក្រក្នុងសហគមន៍រ៉ាប់រងលើថ្លៃសិក្សា សម្លៀកបំពាក់, សម្ភារៈសិក្សា, ម្ហូបអាហារ, ប្រាក់ឧបត្ថម្ភ, កន្លែងស្នាក់នៅ, ធានារ៉ាប់រងសុខភាព និងផ្ដល់ថ្នាក់រៀនភាសាអង់គ្លេសក្រៅម៉ោងថែមទៀត។

លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឍន៍សហគមន៍នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃលើកឡើងថា គម្រោងរ៉េដបូកបានជួយសម្រួលបន្ទុកគ្រួសារក្រីក្រ ហើយប្រសិនបើគ្មានគម្រោងអាហារូបករណ៍រនេះទេយុវជនជាច្រើនក្នុងសហគមន៍នឹងគ្មានឱកាសអាចបន្តការសិក្សានៅហាវិទ្យាល័យនោះទេដោយសារកត្តាជីវភាព។
លោកបន្តទៀតថា គម្រោងរេដបូក (REDD+) ដែលដឹកនាំដោយក្រសួងបរិស្ថាន និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចូលរួមអភិវឌ្ឍដល់សហគមន៍តាមរយៈការអនុវត្តគម្រោងលក់ឥណទានកាបូន។ ថវិកាដែលទទួលបានពីការលក់ឥណទានកាបូន បានយកទៅប្រើប្រាស់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ដូចជាកសាងផ្លូវ សាលារៀន មន្ទីរពេទ្យ អណ្តូងទឹក និងការអភិវឌ្ឍធនធានមនុស្ស។
តាមរយៈអាហរូបករណ៍រ៉េដបូក សិស្សក្រោយការបញ្ចប់ការសិក្សាត្រូវយកចំណេះនិងជំនាញរបស់ខ្លួនមកចូលរួមអភិវឌ្ឍដល់សហគមន៍វិញ។
បើតាមលោក ទូច សុផានី គិតមកដល់ពេលនេះអាហារូបករណ៍រ៉េដបូកបានផ្តល់ដល់សិស្សក្រីក្រចំនួន ១៦ នាក់ ដើម្បីមានឱកាសបន្តសិក្សានៅមហាវិទ្យាល័យ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់