ព័ត៌មានជាតិ
ទីផ្សាររថយន្តមួយទឹកបន្តធ្លាក់ថ្លៃ ខណៈរថយន្តថ្មីខ្លាញ់គោតម្លៃថោក មានកំណើននាំចូលខ្ពស់
ទីផ្សាររថយន្តមួយទឹកកំពុងធ្លាក់ចុះថ្លៃជាបន្តបន្ទាប់ ខណៈការនាំចូលរថយន្តថ្មីខ្លាញ់គោមានកំណើនខ្ពស់ និងប្រភេទខ្លះ មានតម្លៃប្រហាក់ប្រហែលឡានមួយទឹកដែរ។

លោក ទេព សុជាតិ អ្នកលក់រថយន្តមួយទឹកគ្រប់ប្រភេទ នៅទីលានប្រជាធិបតេយ្យចាស់ បានលើកឡើងថា ឡានមួយទឹកបច្ចុប្បន្ន មានការធ្លាក់ចុះទីផ្សារខ្លាំង។ បើតាមលោក សុជាតិ តម្លៃធ្លាក់ចុះចន្លោះពី ៥០០-១០០០ដុល្លារ ក្នុងមួយគ្រឿង ទៅតាមប្រភេទរថយន្ត។ លោកបន្ថែមថា ការធ្លាក់ចុះថ្លៃនេះ ដោយសាររថយន្តថ្មីប្រភេទខ្លាញ់គោមានកំណើនខ្ពស់ ដាក់លក់នៅលើទីផ្សារកម្ពុជា ដោយរថយន្តថ្មីខ្លះ មានតម្លៃប្រហាក់ប្រហែលរថយន្តមួយទឹក និងឆ្នាំផលិតខ្ពស់។ ប៉ុន្តែឡានមួយទឹកខ្លះ ដែលមានឆ្នាំផលិតខ្ពស់ មកពីអាមេរិក ជប៉ុន កូរ៉េជាដើម ក៏នៅមានគុណភាពល្អ អាចប្រើប្រាស់បានយូរឆ្នាំ។ នេះជាការបន្ថែមរបស់លោក ទេព សុជាតិ។

រយៈពេល៣ឆ្នាំចុងក្រោយនេះ ទីផ្សាររថយន្តថ្មីដែលនាំចូលមកកម្ពុជា មានការកើនឡើងខ្ពស់ ដោយសារកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារជាបន្តបន្ទាប់។ នេះជាការការបញ្ជាក់របស់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia។
ថ្លែងកាលពីខែ មេសា ឆ្នាំ ២០២៣ លោក ងន សាំង បានលើកឡើងថា រថយន្តថ្មីខ្លាញ់គោនាំចូលមកកម្ពុជា មានការកើនឡើងយ៉ាងច្រើន ខណៈដែលប៉ុន្មានឆ្នាំមុនការនាំចូលមានប្រហែល១០ទៅ២០% ប៉ុណ្ណោះ។ ប៉ុន្តែ ៣ឆ្នាំចុងក្រោយនេះ បានកើនឡើងដល់ ៣០ទៅ៤០% ហើយឆ្នាំ២០២៣នេះ អាចនឹងឡើងដល់៥០%។ មានន័យថា រថយន្តថ្មី ៥០% និងរថយន្តមួយទឹក ៥០%។
លោកបានបន្តថា កំណើននៃការនាំចូលរថយន្តថ្មីនេះ ដោយសារជីវភាពរបស់ប្រជាជនមានការកើនឡើង មានការយល់ដឹងច្រើនពីអត្ថប្រយោជន៍ការប្រើប្រាស់រថយន្តថ្មី និងហានិភ័យនៃការប្រើប្រាស់រថយន្តជជុះ។ មួយវិញទៀត តម្លៃរថយន្តថ្មី ក៏មិនខុសគ្នាប៉ុន្មាននឹងរថយន្តជជុះហើយការចំណាយថែទាំតិចជាងរថយន្តមួយទឹក ថែមទាំងមានសុវត្តិភាពផាសុខភាពការសន្សំសំចៃប្រាក់ និងពេលវេលាផងដែរ។

បើតាមលោក ងន សាំង ការប្រើរថយន្តថ្មីក៏ជំរុញឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរឥរិយាបថពីការទៅជួសជុលរថយន្តកន្លែងដែលមិនស្របច្បាប់ ទៅកន្លែងស្របច្បាប់ និងស្តង់ដារត្រឹមត្រូវ ដើម្បីធានាសុវត្តិភាព។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងនាពេលថ្មីៗនេះថា ក្រសួងសាធារណការ បានពិភាក្សាជាមួយក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច ដើម្បីបញ្ចប់ការនាំចូលរថយន្តចាស់ៗមកកម្ពុជា។
លោក ស៊ុន ចាន់ថុល ថ្លែងថា «យើងបានពិភាក្សាគ្នាជាមួយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំពិនិត្យមើលថា តើឡានមួយទឹក អាយុប៉ុន្មានដែលអាចនាំចូលបាន បើចាស់ពេក យើងមិនអនុញ្ញាតឱ្យចូលទេ ឥឡូវកំពុងពិភ្សាគ្នាអំពីរយៈកាលនៃការប្រើប្រាស់ ៧ ឆ្នាំ ១០ ឆ្នាំ ឬ១៥ ឆ្នាំ »។

បើតាមលោករដ្ឋមន្ត្រី រាជរដ្ឋាភិបាល ក៏បាននិងពុងជំរុញឱ្យប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដែលថ្មីហើយធូរថ្លៃជាងរថយន្តមួយទឹក ខណៈរថយន្តប្រភេទនេះមានកំណើនច្រើន ហើយក្រសួងកំពុងឱ្យអ្នកវិនិយោគដាក់កន្លែងបញ្ចូលថាមពលអគ្គិសនីឱ្យបានច្រើនផងដែរ៕



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?