Connect with us

ព័ត៌មានជាតិ

App “សុខភាពយុវជន” អាចឱ្យយុវជនស្វែងយល់ពីសុខភាពបន្តពូជ និងផ្លូវភេទរបស់ពួកគេ

បានផុស

នៅ

ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន និង ក្រសួងអប់រំ យុវជន និងកីឡា បានផ្តួចផ្តើមគំនិតបង្កើត App “សុខភាពយុវជន” ឡើងមក ដើម្បីឱ្យពួកគេស្វែងយល់កាន់តែច្បាស់ពីសុខភាពផ្លូវភេទ ការបន្តពូជ និងព័ត៌មានជាច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

App “សុខភាពយុវជន” ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ និងដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ នៅខេត្តកំពង់ចាម។ App នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្តល់លទ្ធភាពឱ្យក្មេងជំទង់ និងយុវជនអាចជ្រើសរើសបានកាន់តែប្រសើរ នូវជម្រើស និងអនុវត្តសិទ្ធិរបស់ពួកគេ។

នៅលើ App “សុខភាពយុវជន” គឺសុទ្ធតែជាភាសាខ្មែរ និងមានសំឡេង ងាយស្រួលអាន ស្តាប់ ងាយស្រួលយល់ ដែលផ្តល់ឱ្យសាធារណជន ជាពិសេសក្មេងជំទង់ និងយុវជនដោយមិនគិតថ្លៃ។ មិនត្រឹមតែប៉ុណ្ណោះ យុវជននឹងទទួលបានព័ត៌មាន និងសេវាកម្មសំខាន់ ដែលអាចទុកចិត្តបានមានមានដូចជា៖

  • ព័ត៌មាន និងសេវាសុខភាពបន្តពូជ (SRHR)
  • ការអប់រំសុខភាពផ្លូវភេទ (CSE)
  • ការស្វែងយល់ពីយេនឌ័រ សុខភាពផ្លូវចិត្ត និងការគាំទ្រផ្នែកចិត្តសាស្ត្រ (MHPSS)
  • វីដេអូកម្សាន្តអប់រំ

យុវជននឹងទទួលបានចំណេះដឹងថ្មីៗជាច្រើនជាមួយនឹងការប្រើប្រាស់ App មួយនេះ ដោយមិនគិតថ្លៃ។ គិតចាប់ពីថ្ងៃដាក់ឱ្យប្រើប្រាស់ App “សុខភាពយុវជន” ដល់បច្ចុប្បន្ន មានអ្នកទាញយកកម្មវិធីនេះជាង ១ម៉ឺននាក់ រួចមកហើយ។

សម្រាប់អ្នកដែលចង់ទាញយក (Download) កម្មវិធីមួយនេះ អាចទាញយកតាមរយៈ Play store ឬ App store នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក៖

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម