Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ចំពោះចំណាត់ការលើទណ្ឌិត សម រង្ស៊ី និងបក្ខពួក

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ គ.ជ.ប អះអាងថា ចំណាត់ការទៅលើទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយចំនួនទៀតនោះ ដែលដឹកនាំ និងធ្វើសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោតនោះ គឺធ្វើឡើងដោយផ្អែកលើច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ បន្ទាប់ពីគណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានីភ្នំពេញ (PEC) កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ បានបើកសវនាការលើបណ្តឹងចំនួន ៥ ប្ដឹងមេក្លោងបានដឹកនាំធ្វើសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត និងបក្ខពួកមួយចំនួនទៀត។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣នេះថា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានីភ្នំពេញ (PEC) បានសម្រេចលើបណ្ដឹងទាំង ៥នោះ ដូចជា៖

១. សម្រេចលើបណ្ដឹង/សំណុំរឿងលេខ ០០១

-ពិន័យជាប្រាក់ចំនួន ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះ សម រង្ស៊ី។

-លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់រយៈ ២៥ឆ្នាំ។

២. សម្រេចលើបណ្ដឹង/សំណុំរឿង ០០២

-ពិន័យជាប្រាក់ចំនួន ១០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះ សេង ម៉េងប៊ុនរ៉ុង។

-លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរបស់ឈ្មោះ សេង ម៉េងប៊ុនរ៉ុង សម្រាប់រយៈពេល ២០ឆ្នាំ។

៣. សម្រេចលើបណ្ដឹង/សំណុំរឿង ០០៣

-ពិន័យជាប្រាក់ចំនួន ១០លានរៀលក្នុងម្នាក់ៗ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះដូចជា៖ ឈ្មោះ សោ ចាន់ដេត , ឈ្មោះ គង់ សភា , ឈ្មោះ ហេង ដាណារ៉ូ។

-លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតក្នុងម្នាក់ៗ សម្រាប់រយៈពេល ២០ឆ្នាំ។

៤. សម្រេចលើបណ្ដឹង/សំណុំរឿង ០០៤

-ពិន័យជាប្រាក់ចំនួន ១០លានរៀលក្នុងម្នាក់ៗ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះដូចជា៖ ឈ្មោះ គឹម សុខ , ឈ្មោះ ឆាំ ឆានី។

-លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់រយៈពេល ២០ឆ្នាំក្នុងម្នាក់ៗ។

៥. សម្រេចលើបណ្ដឹង/សំណុំរឿង ០០៥

-ពិន័យជាប្រាក់ចំនួន ១០លានរៀលក្នុងម្នាក់ៗ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះដូចជា៖ ឈ្មោះ មូរ សុខហួរ , ឈ្មោះ ឡុង រី , ឈ្មោះ ហូរ វ៉ាន់ , ឈ្មោះ អេង ឆៃអ៊ាង , ឈ្មោះ នុត រំដួល , ឈ្មោះ រិន រដ្ឋ , ឈ្មោះ ភាន់ រិទ្ធី , ឈ្មោះ ឆឺយ ឧត្តមរស្មី, ឈ្មោះ នាង សុឃុន , ឈ្មោះ ម៉ៅ វិបុល។

-លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់រយៈពេល ២០ឆ្នាំក្នុងម្នាក់ៗ។

លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា ចំណាត់ការរបស់គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានីភ្នំពេញ (PEC) ត្រូវបានអនុវត្តតាមច្បាប់ ស្ដីពី វិសោធនកម្មនៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ មាត្រា ១៤២ថ្មី។

មាត្រា ១៤២ថ្មី នៃច្បាប់ ស្ដីពី វិសោធនកម្មនៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ បានកំណត់ថា៖

-ត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖

-រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំង មិនឲ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។

-បង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតី ក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។

-ឲ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោត ប្រព្រឹត្តអំពើរំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ។

-រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត។

-ណែនាំ ឬញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត។

-រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឲ្យឃោសនាបោះឆ្នោត តាមការកំណត់។

-ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។

-ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្ដលើការបោះឆ្នោត។

-បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន។

-បង្កការរំខានមិនឲ្យរាប់សន្លឹកឆ្នោតបាន។

-ធ្វើឲ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត។

-ទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាស។

ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរបស់សាមីខ្លួន សម្រាប់រយៈពេល ៥ឆ្នាំយ៉ាងតិច ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមលើទណ្ឌកម្មដែលបានចែងក្នុងកថាខណ្ឌទី ១ខាងលើ ចំពោះជនដែលបានប្រព្រឹត្តអំពើល្មើសណាមួយដូចមានចែងក្នុងកថាខណ្ឌទី ១ ខាងលើនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៣០ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៤៨ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម