ព័ត៌មានជាតិ
តើឧកញ៉ាណាខ្លះ ឈរជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជន?
គណបក្សប្រជាជនកម្ពុជាបានដាក់សមាសភាពចម្រុះទាំងមន្ត្រីចាស់ៗ និងមន្ត្រីវ័យក្មេងដែលជាអ្នកបន្តវេនរបស់បក្ស ជាបេក្ខជនតំណាងរាស្ត្រ សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ក្នុងនោះ ក៏មានឧកញ៉ាមួយចំនួន ត្រូវបានជ្រើសឱ្យឈរជាបេក្ខជនពេញសិទ្ធិ និងបម្រុង តំណាងឱ្យគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតនេះដែរ។

បើតាមបញ្ជីបេក្ខជនតំណាងរាស្ត្រផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា អ្នកជំនួញដ៏មានកេរិ៍ឈ្មោះ អ្នកឧកញ៉ា សៀង ណាំ បានបន្តឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ លេខរៀងទី២ មណ្ឌលខេត្តសៀមរាប ក្រោយឧកញ៉ារូបនេះបានក្លាយជាសមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រ អស់រយៈពេល៤អាណត្តិមក ចាប់តាំងពីនីតិកាលទី៣ រហូតដល់នីតិកាលទី៦នេះ។

រីឯឧកញ៉ា ឡោក ហ៊ួរ ដែលជាអ្នកជំនួញដីធ្លី បានបន្តឈរជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ លេខរៀងទី៣ មណ្ឌលខេត្តបាត់ដំបូង ខណៈឧកញ៉ា ភួ ពុយ ដែលជាអ្នកជំនួញចាស់វស្សាលើជំនួញស្រូវអង្ករ ក៏ត្រូវជ្រើសឱ្យឈរជាបេក្ខជនតំណាងរាស្ត្រ លេខរៀងបម្រុងទី២ នៅមណ្ឌលជាមួយគ្នានេះ។

ចំណែកអគ្គនាយកក្រុមហ៊ុន ប៊ែលធី គ្រុប ឧកញ៉ា លី ឆេង បានបន្តឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលរាជធានីភ្នំពេញ លេខរៀងទី១១។ បច្ចុប្បន្ន ឧកញ៉ា លី ឆេង ជាសមាជិករដ្ឋសភាក្នុងមុខតំណែង ដែលបានជាប់ឆ្នោតរយៈពេល ២អាណត្តិមកហើយ ពោលគឺអាណត្តិទី៥ និងអាណត្តិទី៦។

សម្រាប់នៅមណ្ឌលខេត្តព្រៃវែង គណបក្សប្រជាជនកម្ពុជាបានដាក់បញ្ចូលបេក្ខជនឈរឈ្មោះដែលជាឧកញ៉ា១រូប គឺឧកញ៉ា ខៀវ ភារិទ្ធ។ ឧកញ៉ាវ័យក្មេង ខៀវ ភារិទ្ធ កំពុងកាន់តួនាទីជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាសមាជិករដ្ឋសភា នីតិកាលទី៦នេះ បានបន្តឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តបម្រុងរបស់គណបក្សប្រជាជនកម្ពុជា លេខរៀងទី៤។

ព្រមជាមួយគ្នានេះ ឧកញ៉ាចំនួន ២រូបផ្សេងទៀត ក៏ទទួលបានឱកាសក្លាយជាបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ខាងមុខនេះផងដែរ ឧកញ៉ាទាំង ២រូបនេះ គឺឧកញ៉ា សេង ញ៉ក់ ដែលជាកូនប្រសាររបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ឈរជាបេក្ខជនពេញសិទ្ធិនៅមណ្ឌលខេត្តកំពង់ស្ពឺ និងកូនប្រុសច្បងរបស់អ្នកឧកញ៉ា ទ្រី ភាព ជាបេក្ខជនលេខរៀងបម្រុង មណ្ឌលខេត្តកណ្ដាល៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ