ព័ត៌មានជាតិ
លោក ង៉ែត ជូ បង្ហើបវិធីសាស្រ្ត៤ ដើម្បីបង្អាក់ចិត្ត ឈប់ចំណាយខុសខ្ទង់
អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ បានលើកឡើងថា មនុស្សជាច្រើន មានចិត្តប្រៀបដូចសត្វស្វា ដែលនៅមិនចេះស្ងៀម ពោលគឺបន្តិចនឹកចង់បាននេះ បន្តិចនឹកចង់បាននោះ មិនចេះចប់មិនចេះហើយ។ ជាពិសេស ពេលឃើញមានការលក់សំលៀកបំពាក់បញ្ចុះតម្លៃ ចិត្តក៏នឹកចង់ដើរមើលរកទិញ ពេលទូរសព្ទចេញស៊េរីថ្មី ចិត្តក៏ចង់បាន។ លោកបានបន្តថា បើចេះតែបណ្តោយតាមចិត្ត នោះការគ្រប់គ្រងចំណាយរបស់អ្នក នឹងប្រៀបដូចទូកលិចធ្លាយដែលអាចងាយរងការលិចលង់ជាក់ជាមិនខាន។

លោក ង៉ែត ជូ បានបង្ហាញវិធីសាស្ត្រចំនួន៤ ដើម្បីគ្រប់គ្រងផ្លូវចិត្ត គឺបង្កើតឧបសគ្គក្នុងការចំណាយ ពន្យារពេលទិញ ប្រាប់ថា នឹងមានស៊េរីថ្មីៗទៀត នៅឆ្នាំក្រោយ ឬរំលឹកដល់គោលដៅផ្នែកហិរញ្ញវត្ថុដែលបានកំណត់រួចហើយ។
១. បង្កើតឧបសគ្គក្នុងការចំណាយ៖ សម័យកាលបច្ចេកវិទ្យាពិតជាមានភាពងាយស្រួល ស្ទើរតែរាល់ការចំណាយអាចធ្វើប្រតិបត្តិការតាមទូរសព្ទដៃ។ ដោយមានភាពងាយស្រួលបែបនេះ អាចធ្វើឱ្យអ្នកដែលខ្វះវិន័យហិរញ្ញវត្ថុចំណាយតាមចិត្តចង់បាន។ ដូច្នេះ អ្នកគួរសាកល្បងបង្កើតឧបសគ្គនៃការចំណាយតាមរយៈការភ្ជាប់អេបទៅគណនីដែលមានតែចំនួនសាច់ប្រាក់ដែលអ្នកត្រូវការចំណាយចាំបាច់ជាប្រចាំ ឬចាយជាសាច់ប្រាក់សុទ្ធ។ ឧទាហរណ៍ លោក Warren Buffet មានទម្លាប់ដាក់សាច់ប្រាក់តែ ៤០០ដុល្លាក្នុងការបូបលុយរបស់គាត់សម្រាប់ការចំណាយចាំបាច់នានា។
២. ពន្យាពេលទិញ៖ នៅពេលចិត្តចង់បានអ្វីមួយដែលមិនចាំបាច់ ឬមិនមានក្នុងខ្ទង់ចំណាយ អ្នកគប្បីសាកល្បងសួរខ្លួនឯងថា តើខ្ញុំពិតជាត្រូវការរបស់នេះចាំបាច់ឬទេ? សួររួចប្រាប់ខ្លួនឯងថាចាំមកលើកក្រោយចាំទិញក៏មិនហួសពេលដែរ។ ម្យ៉ាងត្រូវដាក់ក្នុងខ្ទង់ថវិកាសិនមុននឹងទិញ។ ការធ្វើដូច្នេះ ចិត្តរបស់អ្នកអាចប្រែប្រួលហើយត្រឡប់ជាលែងចង់បានវិញក៏មានដែរ។
៣. ប្រាប់ចិត្តថានឹងមានស៊េរីថ្មី និងល្អជាងនេះនៅឆ្នាំក្រោយ៖ ឧទាហរណ៍ ប្រសិនបើអ្នកចង់ទិញរថយន្តថ្មីនៅពេលនេះ អ្នកប្រហែលជាគួរសាកល្បងគិតថា បើប្តូររថយន្តថ្មី ដែលប្រើប្រេងឥន្ទនៈនៅពេលនេះតើសមហេតុផលឬទេ បើពិភពលោកកំពុងវិវត្តទៅប្រើរថយន្តអេឡិកទ្រិក (រថយន្តអាគុយ) ដូចជាម៉ាកតេស្លា ភីវ៉ាយឌី ផ្សេងៗ។ ការចោទសួរបែបនេះ អាចបង្កាក់ចិត្តដែលចង់បានដោយមិនសមហេតុផល។
៤. រំលឹកដល់គោលដៅហិរញ្ញវត្ថុ ដែលអ្នកបានកំណត់រួចហើយ ៖ អ្នកគួរមានគោលដៅផ្នែកហិរញ្ញវត្ថុធំៗជាក់លាក់ដែលធ្វើអោយអ្នករំភើបរីករាយ និងសំដៅតម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាព ដើម្បីឱ្យសម្រេចគោលដៅទាំងនោះ។ ចំពោះគោលដៅទាំងនោះ ដូចជាអ្នកមានបំណងបញ្ជូនកូនៗទាំងពីរទៅរៀននៅបរទេសក្នុងរយៈពេល ១០ឆ្នាំខាងមុខ ហើយអ្នកត្រូវការប្រាក់ ៣០ម៉ឺនដុល្លារ ដើម្បីផ្គត់ផ្គង់ការស្នាក់នៅ និងការសិក្សារបស់ពួកគេ។ ដូច្នេះ អ្នកត្រូវការប្រាក់ ១លានដុល្លារ ដើម្បីចូលនិវត្តន៍ក្នុងរយៈពេល ៥ឆ្នាំទៀត ជាដើម ហើយការនឹកគិតដល់គោលដៅធំៗ ដ៏គួរឱ្យរំភើបបែបនេះ ចិត្តរបស់អ្នកអាចប្តូរវិញភ្លាមក៏មានដែរ។

លោក ង៉ែត ជូ បានសង្កត់ធ្ងន់ថា អ្នកគួរព្យាយាមកាត់បន្ថយចំណាយតាមចិត្តដែលក្រឡេមក្រឡឺមចង់បានមិនចេះចប់ដូចសត្វស្វានោះ។ ការព្យាយាមបង្អាក់មិនចេះតែបណ្តោយតាមចិត្តយូរៗទៅ នោះអ្នកនឹងមិនលំបាកគ្រប់គ្រងចិត្តទៀតទេ។ ប្រៀបដូចកូនក្មេងដែលទារចង់បាននេះចង់បាននោះ ហើយបើអ្នកបដិសេធញយៗ នោះក្មេងក៏ឈប់ទារផ្តេសផ្តាសដែរ។ ប៉ុន្តែបើអ្នកចេះតែបណ្តោយឱ្យតាមចិត្តក្មេង នោះក្មេងនឹងមានទម្លាប់ទារជាប្រចាំ៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ