Connect with us

ព័ត៌មានជាតិ

សមាគមវាយនភណ្ឌ រំលឹកសមាជិករបស់ខ្លួន អនុញ្ញាតឲ្យកម្មករឈប់សម្រាក ៣ថ្ងៃ ដើម្បីទៅបោះឆ្នោត

បានផុស

នៅ

សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បាន រំលឹកសមាជិករបស់ខ្លួន អនុញ្ញាតឲ្យកម្មករ-និយោជិតរយៈពេល ៣ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចូលរួមការបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីណែនាំ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣នេះ សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានលើកឡើងថា សន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាគ្រឹះដ៏រឹងមាំ ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដែលជាប្រភពនៃការបង្កើតការងារ និងជាក្បាលម៉ាស៊ីនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ រហូតមកដល់បច្ចុប្បន្ននេះ ប្រជា ពលរដ្ឋកម្ពុជា បានអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួន ក្នុងការបោះឆ្នោតជ្រើសរើសគណបក្ស ដែលខ្លួនស្រឡាញ់ ប្រកបដោយប្រជាធិបតេយ្យ។

បន្ថែមពីលើសេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលេខ០៤៥/២៣ ក.ប/ស.ណ.ន. ខ.ល ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានរំលឹកដល់សមាជិករបស់ខ្លួនចំនួន ៣ចំណុច ដូចខាងក្រោម៖

១. សមាជិកទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យធ្វើការ នៅថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកក្កដា ដោយសារច្បាប់បោះឆ្នោតចែងថា អំពើណាក៏ដោយដែលរារាំងដល់ការទៅបោះឆ្នោត គឺខុសច្បាប់។

២. ប្រសិនបើចាំបាច់ខ្លាំង សមាជិកអាចចរចាជាមួយកម្មករ-និយោជិត ដើម្បីត្រឡប់មកធ្វើការវិញ នៅថ្ងៃទី ២៤ ខែកក្កដា ដោយត្រូវផ្ដល់ប្រាក់ឈ្នួលបន្ថែមទៅតាមច្បាប់។

៣ មុនការឈប់សម្រាកបោះឆ្នោត ចាំបាច់ត្រូវពន្យល់កម្មករ-និយោជិតដូចខាងក្រោម៖ ថ្ងៃទី ២២ដល់ ២៤ ខែកក្កដា ជាថ្ងៃឈប់មានប្រាក់ឈ្នួល សម្រាប់ការទៅចូលរួមការបោះឆ្នោតជាតិ។ ហេតុដូច្នេះ កម្មករ-និយោជិតទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យទៅបោះឆ្នោតកុំបីខាន។ កម្មករ-និយោជិត មិនត្រូវគូសបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោតនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

រាត្រីថ្ងៃទី០១ ខែមីនា​នេះ ផ្លូវថ្មើរជើង មាន​ល្ខោនបាសាក់ ចាបុីដងវែង នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​កំប្លែង​នាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម