ព័ត៌មានជាតិ
សមភាពយេនឌ័រស្រ្តី កើនឡើង ចូលរួមអភិវឌ្ឍសង្គមជាតិ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីថ្លែងថា ស្ថានភាពស្ត្រី និងសមភាពយេនឌ័រ មានការរីកចម្រើនជាបន្តបន្ទាប់ទាំងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ ហើយក៏បានរុញច្រានមនុស្សជាច្រើន ឱ្យចាក ចេញពីភាពក្រីក្រ និងងាយរងគ្រោះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩-២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់ក្រសួងកិច្ចការនារី នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពេញ។
នៅក្នុងឱកាសបិទសន្និបាតនេះ លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីគូសបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍ ស្ត្រីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែកនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកន្លងមក ហើយស្ត្រីមានកាលានុវត្តនភាព ក្នុងការទទួលបានសិទ្ធិ ការអភិវឌ្ឍ ចំណេះដឹង និងជំនាញបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពល នៅក្នុងទីផ្សារសេដ្ឋកិច្ច ថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភាគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឲ្យជីវភាពរស់នៅរបស់គេ និងគ្រួសារមានភាពប្រសើរឡើង បានកាត់បន្ថយភាពងាយរងគ្រោះ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ។
ជាមួយគ្នានេះ ក្នុងអំឡុងឆ្នាំ២០២០ នៅក្នុងវិបត្តិជាសកលនៃការរីករាលដាលជំងឺកូវីដ-១៩ មានការសិក្សាស្រាវជ្រាវនានាបានបង្ហាញថា កូវីដ-១៩ មានផលប៉ះពាល់ជាអវិជ្ជមានមកលើស្ត្រីច្រើនជាងបុរស ទាំងក្នុងផ្នែកសេដ្ឋកិច្ចនិងផ្នែកសង្គម។ ទោះជាយ៉ាងណា នៅក្នុងវិបត្តិនេះ កម្ពុជាអាចគ្រប់គ្រងសភាពការណ៍បានល្អ និងបានកាត់បន្ថយផល ប៉ះពាល់ជាអវិជ្ជមាននានា ឲ្យស្ថិតក្នុងរង្វង់ដែលអាចគ្រប់គ្រងបាន តាមរយៈការដាក់ចេញ នូវវិធានការចាំបាច់ និងត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ខាងផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា សន្តិភាពនិងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងអ្វីៗទាំងអស់របស់កម្ពុជា ឈរលើមូលដ្ឋានសន្តិភាពទើបកម្ពុជា អាចងើបឈរឡើងវិញដោយខ្លួនឯង ហើយបាននិងកំពុងបោះជំហានទៅមុខលើវិថីអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ ស្ថានភាពស្ត្រី និងសមភាពយេនឌ័រ ក៏មានការរីកចម្រើនជាបន្តបន្ទាប់ ហើយកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ក៏បានរុញច្រានមនុស្សជាច្រើន ឲ្យចាកចេញពីភាពក្រីក្រ និងងាយរងគ្រោះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧប នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដូចបណ្តាប្រទេសដទៃដែរ កម្ពុជាបានដាក់ចេញនូវវិធានការជាច្រើន ប្រកបដោយភាពម៉ឺងម៉ាត់ និងហ្មត់ចត់ ដើម្បីទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិនេះ។ ជាក់ស្តែងទោះបី កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ករណីនេះភាគច្រើនប្រភេទនាំចូល និងគ្មានអ្នកណាម្នាក់ស្លាប់នោះឡើយ។ កម្ពុជាអាចគ្រប់គ្រងសភាពការណ៍បានល្អ និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានា ឲ្យស្ថិតក្នុងរង្វង់ដែលអាចគ្រប់គ្រងបាន តាមរយៈ វិធានការចាំបាច់ខាងផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្ថែមថា វិធានការណ៍របស់រដ្ឋាភិបាលកម្ពុជាចំពោះជំងឺកូវីដ-១៩កន្លងមកនេះ ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ថា ជាអភិក្រមដ៏មាន ប្រសិទ្ធភាពទូទាំងអន្តរក្រសួង-ស្ថាប័ន និងសង្គម ជាតិទាំងមូល និងអមជាមួយវិធានការផ្នែកសង្គម-សេដ្ឋកិច្ច។ នៅក្នុងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងវិបត្តិកូវីដ-១៩កន្លងមក បានឆ្លើយតប និងផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ជាច្រើនដល់ស្ត្រី និងក្រុមជនងាយរងគ្រោះ ពិសេស តាមរយៈគោលនយោបាយជាតិគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទាន ពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមជាដើម។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលយល់ច្បាស់ថា ការគាំទ្រ និងឆ្លើយតបនឹងតម្រូវការនិងតួនាទីរបស់ស្ត្រី នៅក្នុងបរិការណ៍អំឡុង និងក្រោយវិបត្តិកូវីដ-១៩ ជាកិច្ចការអាទិភាព ក្នុងលក្ខខណ្ឌសង្គមផង និងជាសក្តានុពល សម្រាប់ការវិនិយោគ ដ៏វៃឆ្លាតនៅក្នុងការស្តារ និងពន្លឿនកំណើនសេដ្ឋ កិច្ច-សង្គមក្រោយវិបត្តិផង៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត