ព័ត៌មានជាតិ
ផ្លូវមួយខ្សែតម្លៃជិត ៤ម៉ឺនដុល្លារ ត្រូវបានបើកការដ្ឋានស្ថាបនា នៅស្រុករមាសហែក
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានអញ្ជើញបើក ការដ្ឋានកសាងផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលមានប្រវែងសរុប ១,៨៥០ម៉ែត្រ អំណោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទុកជាអនុស្សាវរីយ៍ និងចំណងដៃជូនដល់អ្នកភូមិជីកដី ឃុំអណ្តូងត្របែកស្រុករមាសហែក។

លោក តូច ប៉ូលីវ៉ា បានលើកឡើងថា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមគោលនយោបាយឈ្នះៗ បានធ្វើឱ្យប្រទេសជាតិ ទាំងមូលទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសបានធ្វើឱ្យខេត្តស្វាយរៀង ក៏ដូចជាស្រុករមាសហែក ធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។

លោក បានសំណូមពរដល់បងប្អូន ទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈ ជាពិសេសផ្លូវថ្នល់នេះតែម្តង ព្រោះថា ការកសាងនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាសរុប ៣៨,៥៥៩.៦០ដុល្លា (សាមសិបប្រាំបីពាន់ ប្រាំរយហាសិបប្រាំបួន ដុល្លាអាមេរិក និងហុកសិបសេន) ម្យ៉ាងទៀតប្រជាពលរដ្ឋ ដែលនៅរស់នៅសងខាងផ្លូវកំពុង កសាងមេត្តាយោគយល់ និងអធ្យាស្រ័យព្រមទាំង ចូលរួមសហការ ជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក។
លើសពីនេះទៀត លោកអភិបាលរងខេត្ត បានអំពាវនាវដល់ពលរដ្ឋ ត្រូវស្រលាញ់ និងថែរក្សាឱ្យបាននូវសន្តិភាព ស្ថេរភាព និងត្រូវធ្វើជាប្រជាពលរដ្ឋគំរូ ក្នុងសង្គម នាពេលខាងមុខ សូមបងប្អូនគ្រប់គ្នាចូលរួមក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីសម្តែងឱ្យឃើញនូវប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា៕
អត្ថបទ ៖ ភក្ដី



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម