Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ គេហទំព័រ និងបណ្ដាញសង្គមស្ថាប័នព័ត៌មាន ៣ ត្រូវបានស្នើឲ្យបិទដោយសារផ្សាយ​ព័ត៌មាន​​មិនពិត​

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានឲ្យដឹងថា គេហទំព័រ និងបណ្ដាញសង្គមរបស់ស្ថាប័នសារព័ត៌មានចំនួន ៣ ត្រូវបានស្នើឲ្យបិទដោយសារតែផ្សពផ្សាយព័ត៌មាន​មិនពិត​ និងមិនបាន​បំពេញ​លក្ខខណ្ឌ ​ក្នុង​អាជីវកម្ម​នៅ​ក្រសួងព័ត៌មាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យសារព័ត៌មានកម្ពុជាថ្មី ដឹងនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣នេះថា អគ្គនាយកដ្ឋាន​ជំនាញ​របស់ក្រសួងព័ត៌មាន បានស្នើដល់ស្ថាប័នពាក់ព័ន្ធបិទ​គេហទំព័រ​ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ចំនួន ៣​។ គេហទំព័រ​ និង​បណ្ដាញ​សង្គមទាំង ៣ស្ថាប័ននោះ រួមមាន៖ ១.​ The Cambodia daily, ២.​ វិទ្យុ​អាស៊ី​សេរី​ និង៣.​ កំណត់ត្រា។

លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា ការដែលអគ្គនាយកដ្ឋាន​ជំនាញ​របស់ក្រសួងព័ត៌មាន​ បានស្នើឲ្យបិទបែបនេះ ដោយសារតែគេហទំព័រ​ និង​បណ្តាញទំនាក់ទំនងសង្គម​ទាំង​នោះ​ បាន​និង​កំពុង​ផ្សព្វ ផ្សាយ​ព័ត៌មាន​​មិនពិត​ ព័ត៌មាន​ប្រឌិត​ ដែល​ធ្វើឲ្យ​សាធារណៈ​ជន​មាន​ការ​ភាន់ច្រឡំ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ កិត្យានុភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ម្យ៉ាងទៀត បើតាមអ្នកនាំពាក្យក្រសួងព័ត៌មានដដែល បានគូសបញ្ជាក់ថា គេហទំព័រ​ និង​បណ្ដាញ​សង្គមទាំង ៣ស្ថាប័ននោះ មិនបាន​បំពេញ​លក្ខខណ្ឌ​ ក្នុង​អាជីវកម្ម​នៅ​ក្រសួងព័ត៌មាន​ឡើយ។

កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ និយ័តករទូរគនាគមន៍កម្ពុជា បានស្នើដល់ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណេត ចាត់វិធានការបិទខ្ទប់ឈ្មោះដែនរបស់អង្គភាពសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មានធ្វើឲ្យមានការភាន់ច្រឡំ ប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល និងមិនបានបំពេញលក្ខខណ្ឌក្នុងការធ្វើអាជីវកម្ម នៅក្រសួងព័ត៌មាន។

ឈ្មោះដែនគេហទំព័រដែលត្រូវបិទខ្ទប់នោះ រួមមាន៖ kamnotra.io/, www. rfa.org/khmer, www.rfa.org/​english, twitter.com/RadioFreeAsiaKH។ ចំណែកឈ្មោះបណ្ដាញសង្គមដែលត្រូវបិទខ្ទប់នោះ រួមមាន៖ www.instagram.com/cambodailykhmer, www.youtube.com/@TheCambodiaDailyTM, twitter.com/cambodiadaily, t.me/withoufearorfavorkh, twitter.com/kamnotra។

និយ័តករទូរគនាគមន៍កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណេត ត្រូវចាត់វិធានការបិទខ្ទប់ឈ្មោះដែនទាំងអស់ខាងលើ ឲ្យបានពេញលេញជាបន្ទាន់ និងត្រូវរាយការណ៍ជាផ្លូវការមកនិយ័តករទូរគនាគមន៍កម្ពុជាវិញ ក្នុងរយៈពេល ៧ថ្ងៃ ក្រោយកាលបរិច្ឆេទនៃលិខិតនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម